តើក្តីស្រមៃរបស់អ្នកងាយនឹងសម្រេចបានឬទេ ក្នុងរយៈពេលដ៏ខ្លីខាងមុខ? សាករើសកាតមួយ
- 2021-03-05 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើក្តីស្រមៃរបស់អ្នកងាយនឹងសម្រេចបានឬទេ ក្នុងរយៈពេលដ៏ខ្លីខាងមុខ? សាករើសកាតមួយ
ធ្វើចិត្តឲ្យធូរស្រាល បន្ទាប់មករើសកាតមួយដើម្បីដឹងថា តើក្តីស្រមៃរបស់អ្នកនឹងងាយសម្រេចបានឬទេ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
កាតទី១
បំណងប្រាថ្នារបស់អ្នកមានលទ្ធភាពអាចសម្រេចបាន គឺទាបណាស់។ អ្នកត្រូវពិចារណាលើភាពដែលអាចទៅរួច ព្រមទាំងព្យាយាមដោះស្រាយ។ បើសិនអ្នកពិតជាចង់បំពេញក្តីប្រាថ្នានេះមែន អ្នកត្រូវដាក់ការខំប្រឹងបន្ថែមទៀតទៅលើវា ជម្រុញទឹកចិត្តខ្លួនឯងឲ្យរឹងមាំ ឬអ្នកអាចរកជំនួយពីខាងក្រៅក៏បាន។ ដរាបណា អ្នកមានគោលដៅច្បាស់លាស់ មានទំនុកចិត្តលើខ្លួនឯងរឹងមាំ មានការតស៊ូព្យាយាមដោះស្រាយបញ្ហាលំបាកៗ នោះអ្នកនឹងអាចបង្វែរស្ថានការណ៍បានហើយ។ ដូច្នេះ កុំខកចិត្តអី។
កាតទី២
ប្រសិនបើអ្នកជ្រើសរើសកាតនេះ បង្ហាញថាឧបសគ្គដ៏ធំបំផុតដែលពិបាកធ្វើឲ្យក្តីប្រាថ្នាអ្នកសម្រេចបាន គឺដោយសារខ្លួនអ្នកផ្ទាល់។ នេះមកពីអ្នកតែងខ្ជិលច្រអូស មិនសូវសកម្ម អសមត្ថភាព គ្មានគោលដៅច្បាស់លាស់ ។ ប្រសិនបើអ្នកចង់ឲ្យក្តីប្រាថ្នាសម្រេចនាពេលអនាគត ដាច់ខាតត្រូវផ្តោតលើការអភិវឌ្ឍខ្លួនឯង បង្កើនសមត្ថភាព និងតម្លៃឡើងវិញ ។ បើសិនជាអ្នកចង់ឲ្យការប្រលង ឬការសម្ភាស ឬការប្រកួតវាយតម្លៃណាមួយជោគជ័យ អ្នកត្រូវប្រឹងប្រែងធ្វើការខ្លាំងដើម្បីទទួលបានសមិទ្ធិផលនេះ។ ភាពជោគជ័យនឹងបានសម្រេចលើសពីការរំពឹងទុកទៅទៀត បើអ្នកខំប្រឹង។
កាតទី៣
អបអរសាទរផងដែលអ្នកបានជ្រើសរើសកាតនេះ។ នាពេលអនាគតដ៏ខ្លី អ្នកអាចបំពេញក្តីស្រមៃរបស់ខ្លួនបានយ៉ាងងាយស្រួល។ នេះបង្ហាញថា អ្នកបានបង្កើតការខំប្រឹងដ៏ពិតប្រាកដមួយដើម្បីឲ្យសមិទ្ធិផលរបស់អ្នកជោគជ័យ។ អ្វីដែលពិសេសនោះ គឺថាអ្នកមានមនុស្សចាំគាំទ្រនិងជួយ នៅពេលដែលអ្នកជួបស្ថានភាពលំបាក។ តែយ៉ាងណាក៏ដោយ អ្នកមិនត្រូវសប្បាយរហូតភ្លេចខ្លួននោះទេ នៅពេលឃើញខ្លួនឯង ទទួលបានជោគជ័យបែបនេះ។ ត្រូវប្រុងប្រយ័ត្នលើការសម្រេចចិត្ត ហើយជាមួយគ្នានេះដែរ ត្រូវតែរក្សាការប្តេជ្ញាចិត្ត។ ត្រូវជឿជាក់ អ្នកប្រាកដជាសម្រេចបាន។
កាតទី៤
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានប្រឹងប្រែងហើយ តែនៅមិនអាចទទួលបានសមិទ្ធិផលដូចការពេញចិត្ត គួរតែឈប់មួយភ្លែតហើយគិតឡើងវិញ។ អ្នកត្រូវរំលឹកពីទស្សនៈនូវអ្វីដែលអ្នកបានសម្រេចកាលពីមុន និងអ្វីដែលបណ្តាលឲ្យមានបញ្ហាដល់អ្នក។ កាតនេះបង្ហាញថា ទោះបីអ្នកអាចរំពឹងលើការខំប្រឹងផ្ទាល់ខ្លួនដើម្បីសម្រេចភាពជោគជ័យក៏ដោយ ប៉ុន្តែអ្នកនៅតែត្រូវការភាពគាំទ្រពីបុគ្គលខាងក្រៅដូចជា គ្រួសារ ក្រុមការងារ ផងដែរ។ ដូច្នេះ អ្នកអាចផ្លាស់ប្តូរពីគម្រោងរបស់ខ្លួនឯងបានបន្តិច កុំអនុញ្ញាតឲ្យខ្លួនឯងក្រៀមក្រំម្នាក់ឯង ។ គួរស្វែងរកជំនួយពីខាងក្រៅដែលអាចជួយឲ្យអ្នកឈានដល់គោលដៅបានលឿន និងប្រសើរជាងមុន។