កំពុង​​តែ​ស្អាត​សុខ​ៗ នារី​ម្នាក់​ត្រូវ​រលួយ​មុខ​ដោយ​សារ​រឿងដែលមនុស្ស​ស្រី​តែង​ធ្វើ

  • 2021-03-05 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្ទៃ​មុខ​ដ៏​ស្រស់​ស្អាត​របស់​នារី​ឈ្មោះ Demet ត្រូវ​បាន​បំផ្លាញ​អស់ និង​ពិបាក​អាច​ដូច​ដើម​វិញ ដោយ​សារ​តែ​ជ្រុល​ខ្លួន​ចង់​ស្អាត​ពេក​មួយ​គ្រា។

មុន​នេះប​ន្តិច ករណី​ខូច​មុខ​ទាំង​ស្រុង​របស់​នារី​ម្នាក់​ឈ្មោះ Filiz Demet អាយុ ៤០​ឆ្នាំ មក​ពី​ទីក្រុង Kahramanmaras ប្រទេស​ទួគី ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ជា​ច្រើន។ នៅ​ក្នុង​រូប​ដែល​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម គេ​អាច​សង្កេត​ឃើញ​ថា ​មុខ​របស់​នារី​ខាង​លើ​មាន​សភាព​ហើម មាន​ខ្ទុះ និង​មាន​ចេញ​ឈាម​ផង​ដែរ។

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើ​ល​នោះ​គឺ បើ​តាម​កាសែត​ជាតិ Bursada មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឈាន​ដល់​ថ្នាក់​នេះ​គឺ​មក​ពី ស្ត្រី​ខាង​លើ​ទៅ​បាញ់​បំបាត់​ភាព​ជ្រួញ ដែល​ជា​រឿង​មួយ​​នារី​ភាគ​ច្រើន​តែង​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន។ នារី​ជា​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា គ្លីនិក​ដែល​ធ្វើ​​ឲ្យ​នាង​ មិន​បាន​ប្រាប់​ថា​នេះ​គឺ​ជា​កម្មវិធី​អ្វី​ឡើយ ដោយ​គ្រាន់​តែ​សន្យា​ថា​នឹង​​ធ្វើ​ឲ្យ​មុខ​នាង​ក្មេង​ដូច​កូន​ក្មេង ហើយ​នាង​ចំណាយ​អស់​៤០០​ដុល្លារ ចំពោះ​សេវាកម្ម​ខាង​លើ។ មុន​ដំបូង គេ​លាប​ថ្នាំ​ស្ពឹក​លើ​ស្បែក​របស់​នាង ហើយ​បាញ់​ឡាស៊ែ​ដែល​មាន​ឈ្មោះ​ថា Flexcr Laser។ ក្រោយ​ពេល​បាញ់​ភ្លាម នាង​បាន​ឲ្យ​ដឹង​ថា ស្បែក​របស់​ខ្លួន​ហើម និង​ជាំ​។ ដល់​ពេល​​មក​ដល់​ផ្ទះ ស្បែក​ក៏​ចាប់​ផ្ដើម​ក្រហាយ និង​បែក​គ្រាប់​ឈាម​តែ​ម្ដង។

វេជ្ជបណ្ឌិត​ដែល​ពិនិត្យ​ឲ្យ​នាង​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​ក្រោយ​ពេល​ព្យាបាល​រួច ក៏​មុខ​របស់​នាង ពិបាក​ត្រលប់​ទៅ​កាន់​សភាព​ដើម​វិញ​ណាស់។ នៅ​ពេល​នេះ Demet កំពុង​ជួល​មេធាវី​ដើម្បី​ប្ដឹង​គ្លីនិក​ខាង​លើ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម