មនុស្សប្រុសទោះជារឹងមាំយ៉ាងណា ក៏ចុះចាញ់មនុស្សស្រីទាំង ៣ ប្រភេទនេះ

  • 2021-01-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឹងមាំខ្លាំងយ៉ាងណា ក៏គេមិនផុតពីមន្តស្នេហ៏មនុស្សស្រីទាំង ៣ ប្រភេទនេះដែរ៖

១. សាមញ្ញ ហើយមានចិត្តស្មោះស

មានការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា មនុស្សប្រុសខ្លាចបំផុតហើយ មនុស្សស្រីដែលស៊ាំញ៊ាំច្រើន រឿងមិនចេះចប់ ហើយអោយតែមានរឿងអ្វីបន្តិចក៏ចិត្តច្រើនត្រូវអោយគេតាមលួងមិនល្ហែរនោះ។ ត្រូវចាំថាគេក៏មានជីវិតផ្ទាល់ខ្លួន មានរឿងជាច្រើនទៀតដែលត្រូវដោះស្រាយ មិនអាចតែនៅអង្គុយខ្វាយខ្វល់ពីអ្នកតែម្យ៉ាងនោះទេ។ បើនិយាយពីរឿងអនាគតវិញ គេច្បាស់ជាលើកដៃលា ទាំងមិនស្រណោះជាមិនខានទោះជាមនុស្សស្រីស្អាតបាតយ៉ាងណាក្ដី។ ពិតណាស់ដែលមនុស្សប្រុស បើស្រលាញ់ខ្លាំងច្បាស់ជាព្រមលះបង់ និង តាមចិត្តអ្នកមិនខាន តែមនុស្សយ៉ាងណាក៏មានកំណត់ដែរ។

២. ទោះលំបាកយ៉ាងណាក៏ប្រកាន់ភាពវិជ្ជមានជាប់ជានិច្ច

ក្នុងភ្នែកមនុស្សប្រុស មនុស្សស្រីស្រស់ស្អាតបំផុតនៅពេលដែលសប្បាយចិត្ត ជាពិសេសនៅពេលដែលញញឹមគឺទាក់ទាញបំផុតហើយ។ មនុស្សស្រីបែបនេះហើយដែលមនុស្សប្រុសភាគច្រើនប្រាថ្នាចង់ក្បែរនោះ ព្រោះថាទោះជាមិនបង្ហាញមកក្រៅក្ដីតែមនុស្សប្រុសមានបន្ទុក និង ការទទួលខុសត្រូវច្រើនណាស់ ហើយភាគច្រើនមិនដឹងថាគួរបង្ហាញប្រាប់អ្នកដទៃបែបណា។ ហេតុនេះហើយមនុស្សស្រីដែលអាចជួយបន្ថែមស្នាមញញឹម និង ពន្លឺអោយជីវិតគេបែបនេះគឺចាំបាច់ខ្លាំងណាស់។

៣. ធ្វើអោយគេមានអារម្មណ៏ដូចនៅផ្ទះ

ធម្មតាមនុស្សដែលចាស់ចិត្តចាស់គំនិតតែងតែព្យាយាមអភិវឌ្ឃន៏ខ្លួនឯងមិនឈប់ឈរនោះទេ។ ទោះជាត្រូវនឿយហត់យ៉ាងណាក៏មិនមែនបញ្ហាដែរ បើសិនជាមានមនុស្សម្នាក់នៅពីក្រោយដែលអាចអោយគេមានអារម្មណ៏កក់ក្តៅ ជាកន្លែងដែលធ្វើអោយគេស្ងប់ចិត្តបំផុតនោះ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម