ចំណុចនេះបញ្ជាក់ថា អ្នកជានារីដ៏មានឥទ្ធិពលម្នាក់ អាចឈ្នះចិត្តមនុស្សប្រុសទាំងរឿងស្នេហា ការងារ

  • 2021-01-22 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​តែង​និយាយលេង​ថា​ មនុស្ស​ប្រុស​ពេល​រើស​ប្រពន្ធ​ គេ​មើល​ ៤​ ចំណុច​ គឺ​ ស ស្អាត​ ឆ្លាត​ មាន​ តែ​សម័យ​បច្ចុប្បន្ន​ គេ​មើល​លើស​ពី​នេះ​ទៅ​ទៀត។​ ការ​រៀបការ​ជា​រឿង​សំខាន់​ ហើយ​រៀបការ​ជា​មួយ​មនុស្ស​ស្រី​ល្អ​ម្នាក់​ទើប​គ្រួសារ​មាន​សុភមង្គល​​។​ មនុស្ស​ប្រុស​ភាគ​ច្រើន​សម្រេច​ចិត្ត​រៀបការ​ជា​មួយ​មនុស្ស​ស្រី​ដោយ​មើល​លើ​ ៦ ចំណុច​នេះ៖​

១.​ ភាព​សាមញ្ញ​របស់​មនុស្ស​ស្រី

មនុស្ស​ប្រុស​ចូលចិត្ត​មនុស្ស​ស្រី​មាន​ចរិត​សាមញ្ញ​ៗ​ ដោយ​មិន​លាក់​ពុត​ចរិត​ដែល​មិន​មែន​ជា​ខ្លួន​នាង។​ គេ​ចូល​ចិត្ត​ស្រី​ៗ​ដែល​មាន​បង្ហាញ​ពី​ចរិត​ពិត​និង​មាន​ភាព​សាមញ្ញ​ៗ។​

រូបតំណាង

២.​ មនុស្ស​ស្រី​ត្រង់​ទៅ​ត្រង់​មក

មនុស្ស​ស្រី​ខ្លះ​យល់​ថា​ ការ​និយាយ​បញ្ឆិតបញ្ឆៀង​មើល​ទៅ​ទាក់ទាញ​ តែ​អ្នក​គិត​ខុស​ហើយ។​ ចំពោះ​មនុស្ស​ប្រុស​ ប្រពន្ធ​ដែល​គេ​ចង់​បាន​គឺ​មនុស្ស​ស្រី​សំដី​ត្រង់​ទៅ​ត្រង់​មក​ ដោយ​មិន​អូស​ក្រឡា​វែង​ឆ្ងាយ។​

៣.​ អត់​ធ្មត់​ និង​ចេះ​ស្ដាប់​ហេតុផល​

ទោះ​មនុស្ស​ស្រី​នោះ​ជា​ប្រភេទ​ ស ស្អាត​ ឆ្លាត​ មាន​ ក៏​ដោយ​ តែ​បើ​នាង​គ្មាន​ការ​អត់​ធ្មត់​ និង​មិន​ស្ដាប់​ហេតុផល​ ពូកែ​តែ​ខឹង​ច្រឡោត​ ក៏​គ្មាន​ប្រុស​ណា​អាច​ទ្រាំ​នៅ​ជា​មួយ​រហូត​បាន​ដែរ។​

៤.​​ចេះ​យល់​ចិត្ត​និង​លើក​ទឹកចិត្ត

មនុស្ស​ប្រុស​ទោះ​រឹង​មាំ​ យ៉ាង​ណា​ក៏​គង់​មាន​ពេល​មិន​សប្បាយ​ចិត្ត​។​ ក្នុង​គ្រា​នោះ​មនុស្ស​ដែល​គេ​ត្រូវការ​គឺ​ប្រពន្ធ​ដែល​ចេះ​យល់​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​ មិន​មែន​ប្រពន្ធ​ដែល​ចេះ​តែ​ផ្ដល់​ដំបូន្មាន​នោះ​ទេ។

រូបតំណាង

៥.​ ចិត្ត​ល្អ​

ស្រី​ដែល​មាន​សន្តាន​ចិត្ត​ល្អ​ គឺ​តែង​តែ​បង្ហាញ​តាម​កាយវិការ​។​ មនុស្ស​ប្រុស​សង្កេត​មើល​ចំណុច​នេះ​ប្រៀបធៀប​ថា​ ក្រោយ​រៀបការ​រួច​នាង​ក៏​នៅតែ​មាន​ចិត្ត​ល្អ​ជា​មួយ​គ្រួសារ​ម្ដាយ​ឪពុក​របស់​​ខ្លួន។​

៦.​ ឆ្លាត​

ឆ្លាត​ គឺ​នៅ​ចំណែក​ធំ​មួយ​ក្នុង ​ស ស្អាត​ ឆ្លាត ​មាន​ តែ​ចំពោះ​មនុស្ស​ប្រុស​ ភាព​ឆ្លាត​​វ័យ​របស់​មនុស្ស​ស្រី​ជា​អ្វី​ដែល​គេ​តែង​ឲ្យ​តម្លៃ​ និង​ជា​ភាព​ទាក់ទាញ​មួយ​ផង​ដែរ​ ទោះ​នាង​មិន​ ស ស្អាត​ និង​មាន​ក៏​ដោយ៕

ប្រភព៖ banter ប្រែសម្រួល៖ Pencharm