ពេលជួបបញ្ហាម្តងៗ តើនរណាតែងជួយអ្នកមករហូត សាករើសនំខេកមួយ

  • 2021-01-22 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​​នំ​​ខេក​មួយ ​ដើម្បី​ដឹង​ថា​នៅ​ពេល​អ្នក​ជួប​ការ​លំបាក​ម្តង​ៗ ​តើ​នរ​ណា​​តែង​តែ​ជួយ​អ្នក​មក​រហូត?

​នំ​រូប A

​មេ​ដឹក​នាំ​របស់​អ្នក ​គឺ​ជា​សុភាព​បុរស / ​នារី ​។ ​គាត់​តែង​តែ​ផ្តល់​ឱកាស​ច្រើន​ដង​ដល់​អ្នក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព។ ​ម្យ៉ាង​ទៀត អ្នក​ជា​មនុស្ស​ពោរ​ពេញ​ដោយ​សមត្ថភាព ​ប្រឹង​ប្រែង​ធ្វើ​ការ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នៅ​កន្លែង​ធ្វើ​ការ។ ​សរុប​ជា​រួម ​​ជា​ញឺក​ញាប់​អ្នក​តែង​ត្រូវ​បាន​គាំ​ទ្រ​ដោយ​មិត្ត​រួម​ការងារ ព្រម​ទាំង​មេ​ដឹក​នាំ​របស់​អ្នក។

​នំ​រូប B

​អ្នក​ដែល​តែង​ជួយ​ជ្រោម​ជ្រែង​ក្នុង​ជីវិត​មួយ​នេះ ​គឺ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក។ ​គាត់​តែង​តែ​ឆ្លង​កាត់​​ពេល​វេលា​ជាមួយ​អ្នក ​មិន​ថា​ពេល​លំ​បាក ​ឬ​ពេល​សប្បាយ​នោះ​ទេ។ ​គាត់​តែង​តែ​​ឈេរ​ដើម្បី​លើ​ក​ទឹក​ចិត្ត​អ្នក ជួយ ព្រម​ទាំង​គាំ​ទ្រ​អ្នក​មក​រហូត។ ​អ្នក​ទាំង​ពីរ​គួរ​តែ​ពិចារណា​រៀប​ការ​ជាមួយ​គ្នា​​ក្នុង​ឆ្នាំ​នេះ​ទៅ ​នោះ​កាន់​តែ​ប្រសើរ។

នំ​រូប C

​មនុស្ស​ដែល​តែង​ជួយ​អ្នក គឺ​មិត្ត​ភក្កិ​របស់​អ្នក។ ​អ្នក​​តែង​តែ​មាន​ភាព​រីក​រាយ​ក្នុង​ការ​បង្កើត​សម្ព័ន្ធ​មិត្ត ព្រម​ទាំង​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ជា​ច្រើន។ ​ដូច្នេះ​ហើយ ​នៅ​ពេល​ជួប​បញ្ហា​លំបាក​ផ្សេង​ៗ ​អ្នក​តែង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ជួយ និង​ការពារ​មនុស្ស​ពិសេស​របស់​អ្នក​ទាំង​អស់។

​នំ​រូប D

​អ្នក​ដែល​តែង​តែ​ជួយ​អ្នក គឺ​ឪពុក​ម្តាយ ព្រម​ទាំង​សមាជិក​គ្រួសារ។ ​នៅ​ពេល​អ្នក​ជួប​បញ្ហា​លំបាក ​​មាន​តែ​ពួក​គេ​ទេ​ដែល​តែង​តែ​គាំ​ទ្រ និង​លើក​ទឹក​ចិត្ត​អ្នក​​​ឲ្យ​បាន​ធូរ​ស្បើយ​ចិត្ត។ ​ពួក​គេ​តែង​ជា​កម្លាំង​ចិត្ត​ឲ្យ​អ្នក​រឹង​មាំ​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​ ​ ព្រម​ទាំង​ជម្នះ​​នូវ​ឧបស​គ្គ​ធំ​តូច​ជា​ច្រើន ​​​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​អាច​ឈរ​បាន​​ក្នុង​ជីវិត​មួយ​នេះ​។​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម