តើការងាររបស់អ្នកនឹងឡើង ឬធ្លាក់ចុះក្នុងឆ្នាំ ២០២១ សាករើសកាតមួយ

  • 2021-01-21 03:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​កាត​មួយ​ក្នុង​ចំណោម​៤​ខាង​ក្រោម ​ដើម្បី​ដឹង​ថា តើ​ការងារ​របស់​អ្នក​នឹង​រលូន​ឬទេ ​ក្នុង​ឆ្នាំ ​២០២១ ​នេះ។

​កាត​លេ​ខ​១

កាត​នេះ​បាន​បង្ហាញ​ថា ​កន្លង​មក​អ្នក​ជួប​បញ្ហា​លំបាក​ជា​ច្រើន។ ​ដោយ​ឡែក​ក្នុង​ឆ្នាំ ​២០២១​នេះ​វិញ ​អ្នក​នឹង​ពោរ​ពេញ​ដោយ​ថាម​ពល​ក្នុង​ការ​ចាប់​ផ្តើម​ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​កាល​​​ពី​មុន​បាន។ ​ពិសេស​នោះ ​អ្នក​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មុន។ ​​បន្ទាប់​ពី​ឆ្លង​កាត់​ពេល​វេលា​លំបាក និង​ការ​ព្រួយ​បារម្ភ​ច្រើន​មក ​អ្ន​ក​អាច​មាន​លទ្ធភាព​ទទួល​បាន​ដំណឹង​ល្អ ព្រម​ទាំង​អាច​ស្វែង​រក​ឱកាស​ល្អ​ៗ​បាន​ថែម​ទៀត។ ​គួប​ផ្សំ​នឹង​​រយៈ​ពេល​ធ្វើ​ការ ​ការ​តស៊ូ​និង​ការ​ខិត​ខំ ​អ្នក​នឹង​ទទួល​បាន​តម្លៃ​មក​វិញ​មិន​ខាន។

​កាត​​​លេខ​២

​អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ដោយ​សារ​ក្នុង​ឆ្នាំ ​២០២១ ​ការងារ​របស់​អ្នក​ហាក់​មិន​សូវ​រលូ​ន​ប៉ុន្មាន​ទេ។ ​​ការងារ​របស់​អ្នក​អាច​ជួប​ឧសគ្គ​ដោយសារ​មនុស្ស​អាក្រក់​មួយ​ចំនួន ​ហេតុ​នេះ ​អ្នក​គួរ​ប្រុង​ប្រយ័ត្ន ​កុំ​ជឿ​ជាក់​លើ​អ្នក​ដទៃ​ងាយ​ៗ​ពេក បើ​ទោះ​ជា​គេ​និយាយ​​បែប​ណា​ក៏​ដោយ។ ​ក្រៅ​ពី​នេះ ​អ្នក​គួរ​ពិចារណា​ឲ្យ​បាន​ម៉ត់​ចត់ ​មុន​ពេល​សម្រេច​ចិត្ត​លើ​រឿង​សំខាន់​ៗ។ ​មិន​ត្រូវ​ប្រញាប់​ពេក​ទេ ព្រោះ​វា​អាច​បំផ្លាញ​ការងារ​របស់​អ្នក​បាន។

​កាត​លេខ​៣

កាត​នេះ​បង្ហាញ​ថា ​ការងារ​របស់​​អ្នក​នឹង​ទទួល​បាន​ភាព​អស្ចារ្យ​គ្មាន​ដែន​កំណត់។ ​យ៉ាង​ណា​ក៏​ដោយ ដើម្បី​​ចាក​ចេញ​ពី​រង្វង់​ដ៏​កាច​សាហាវ​កាល​ពី​មុន​បាន ​អ្នក​ត្រូវ​កំណត់​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់ ព្រម​ទាំង​គិត​ឲ្យ​បាន​ល្អិត​ល្អន់​អំ​ពី​តម្រូវ​ការ​​ដើម្បី​សម្រេច​ការងារ​នេះ​។ ​ក្រោ​យ​ពី​គិត​គូ​យ៉ាង​ប្រុង​ប្រយ័ត្ន ​និង​ស្វែង​រក​វិធី​ដោយ​ខ្លួន​ឯង​បាន​ហើយ នោះ​ព្រេង​វាសនា​នឹង​ចូល​មក​រក​អ្នក​យឺត​ៗ។ ​

​វា​គឺ​ជា​រឿង​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​រៀប​គម្រោង​​ច្បាស់​លាស់ព្រម​ទាំង​ដាក់​​ផែន​ការ​សម្រាប់​ឆាក​ជីវិត ​ត្រូវ​តែ​ក្លាហាន​ដោះ​ស្រាយ​ឧបសគ្គ​ដែល​នឹង​ចូល​មក ។ ​ត្រូវ​គិត​គូ​ឲ្យ​បាន​ម៉ត់​ចត់ ​នៅ​ពេល​សម្រេច​ចិត្ត​ម្តង​ៗ ​ដូច្នេះ​ការងា​ថ្មី​នឹង​ស្ថិត​ស្ថេរ​បាន​យូរ​អង្វែង។​

​កាត​លេខ​៤

ការងារ​របស់​អ្នក​ក្នុង​ឆ្នាំ ​២០២១​នេះ ​នឹង​ឡើង​យ៉ាង​ខ្លាំង។ ​​សំណាង​ផ្នែក​ការងារ​របស់​អ្នក​ចាប់​ផ្តើម​ចូល​មក​បណ្តើរ​ៗ​ហើយ ​ព្រម​ទាំង​​នឹង​មាន​គម្រោង​ថ្មី​ៗ​សម្រាប់​ការអភិវឌ្ឍ​នា​ពេល​អនាគត​​ថែម​ទៀត​ផង។

មួយ​វិញ​ទៀត ​បើ​អ្នក​កាន់​តែ​ប្រឹង​ប្រែង ​កាន់​តែ​ដាក់​ផែន​ការ ​នោះ​ការងារ​កាន់​តែ​ឆាប់​ទទួល​បាន​ផ្លែ​ផ្កា ហើយ​ផល​នឹង​សម្រេច​ដូច​ប្រាថ្នា។​​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម