មាន​​ទាំង​ផ្កា​ មាន​ទាំង​តុក្កតា បុរស​ម្នាក់​នៅ​តែ​ត្រូវ​បដិសេធ​កណ្ដាល​មុខ​ពេល​សុំ​ស្រលាញ់​គេ

  • 2021-01-08 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វីដេអូ​ឃ្លី​ប​មួយ​នៅ​ប្រទេស​វៀតណាម​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សម្ដែង​ការ​អាណិត​ដល់​បុរសមួយរូបក្រោយ​ពេល​លោក​ត្រូវ​បាន​នារី​ម្នាក់​បដិសេធ​ ទោះ​លោក​បាន​យក​ផ្កា និង​តុក្កតា​ដល់​កន្លែង​របស់​នាង​ហើយ​ក្ដី។

ការ​សារភាព​នៅ​ទី​សាធារណៈ​ប្រៀប​ដូច​ជា​ល្បែង​ដ៏​ប្រថុយ​មួយ​ក្តារ ដោយ​ប្រសិន​បើ​អ្នក​សារភាព​ជោគជ័យ មនុស្ស​ជា​ច្រើន​នឹង​ជូន​ពរ​អ្នក។​ ផ្ទុយ​មក​វិញ បើ​សារភាព​បរាជ័យ អ្នក​នឹង​ទទួល​បាន​ភាព​អៀន​ខ្មាស​មិន​តិច​ឡើយ។

​ជាក់​ស្ដែង មុន​នេះ​បន្តិច បុរស​ម្នាក់​ឈ្មោះ P.H មក​ពី​ទីក្រុង​ហូជីមិញ​បាន​ទិញ​ផ្កា និង​តុក្កតា​យក​មក​សាកលវិទ្យាល័យ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់។ តាម​នោះ​ដែរ នារី​ខាង​លើ​គឺ​ជា​និស្សិត​ឆ្នាំ​ទី​២​ម្នាក់។ ឈរ​មួយ​សន្ទុះ​យូរ ចុង​បញ្ចប់​ខាង​ស្រី​ក៏​ចេញ​មក ហើយ​លោក​ខាង​លើ​ក៏​សារភាព​ថា​ស្រលាញ់​នាង។ តែ​ជំនួស​មក​វិញ ខាង​ស្រី​បាន​ត្រឹម​កាន់​ដៃ ហើយ​ឱន​ក្បាល បន្ទាប់​មក​ក៏​ដើរ​ចេញ​ទៅ។

ក្រោយ​ពេល​ឃ្លីប​ខាង​លើ​ត្រូវ​បាន​ចែក​ចាយ​មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ក្ដី​អាណិត​ចំពោះ​បុរស​ខាង​លើ​ជា​ពន់​ពេក៕

ប្រភព៖ yan.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម