នារី​ម្នាក់​ទិញ​ឡាន Roll Royce ជា​កាដូ​ខួប​កំណើត​លើក​ទី ២៣​ឲ្យ​មិត្ត​ប្រុស ដឹក​ដល់​សាលា​តែ​ម្ដង

  • 2020-12-29 06:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​មក​ពី​ប្រទេស​ចិន​បាន​ចំណាយ​លុយ​​យ៉ាង​ច្រើន​ដើម្បី​ទិញ​ឡាន​ទំនើប​ជូន​មិត្តប្រុស ក្នុងឱកាស​ថ្ងៃ​កំណើត​ និង​បុណ្យ​ណូអែល។

ជា​ធម្មតា នៅ​ក្នុងឱកាស​បុណ្យណូអែល សមាជិក​គ្រួសារ ក៏​ដូ​ច​សង្សារ តែង​តែ​យក​ឱកាសនេះ​ដើម្បី​ជូន​កាដូ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់។ កាដូ​សូកូឡា និង​ផ្កា​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​គូ​សង្សារ​នឹង​គ្នា។ យ៉ាងណាក្ដី នារី​ម្នាក់​មក​ពី​ខេត្ត Shenzhen ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ប្រទេស​មួយ​នេះ​តែ​ម្ដង នៅពេល​នារី​ឈ្មោះ Xiao Peng បាន​​កុម្ម៉ង់​កំពូល​រថយន្ត​ស៊េរី​ចុង​ក្រោយ​បង្អស់​របស់​​ម៉ាក Roll Royce ដើម្បី​ជូន​មិត្ត​ប្រុស​របស់​ខ្លួន​ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​លើក​ទី ២៣ និង​ថ្ងៃ​បុណ្យ​ណូអែល​រួម​គ្នា​តែ​ម្ដង។

អ្វី​ដែល​ពិសេស​នោះ​គឺ នារី​មាន​លុយ​ខាង​លើ បាន​ឲ្យ​ម៉ាក​ឡាន​មួយ​នេះ ដឹក​ជញ្ជូន​ហើយ​តុបតែង​ជា​បែប​កាដូ ដើម្បី​ដឹក​ទៅ​ដល់​សាលា​របស់​ខាង​​ប្រុស​តែ​ម្ដង។ នៅ​លើ​ប្រអប់​កាដូ ស្រី​ស្រស់​រូប​នេះ បាន​សរសេរ​ថា៖ រីក​រាយ​ថ្ងៃ​ខួប​កំណើត​លើក​ទី​២៣ បង​សម្លាញ់។

នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​ច្រណែន​នឹង​បុរស​វ័យ​២៣​ឆ្នាំ​ខាង​លើ​ ដែល​មាន​មិត្ត​ស្រី​ហ៊ាន​ទិញ​កាដូ​ឲ្យ​ថ្លៃ​យ៉ាង​នេះ។ ក្រោយ​ពេល​រឿង​នេះ​ល្បី​ឈ្មោះ ខាង​ស្រី​បាន​ចេញ​មុខ​ហើយ​និយាយ​ទៅ​វិញ​ថា៖ ចាប់​តាំង​ពី​ពេលស្រលាញ់​គ្នា​មក ជា​រៀង​រាល់​ខែ គាត់​តែង​តែ​ទិញ​កាដូ​ឲ្យ​ខ្ញុំ​ជា​និច្ច។ ដូច​នេះ​ហើយ ក្នុង​ឱកាស​ខួប​​កំណើតរបស់​គាត់ ខ្ញុំ​ចង់​ជូន​អ្វី​ពិសេស​សម្រាប់​គាត់​វិញ​ម្ដង៕

ប្រភព៖ yan.vn ប្រែ​សម្រួល៖ Caramel