វាសនា​មាន​ក្រ អភ័ព្វ​ឬ​ល្អ អាច​ដឹង​​តាម​​សណ្ឋាន​ធ្មេញ​

  • 2020-12-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្មេញ​ស្អាត​ ព្រម​ទាំង​ស្នាម​ញញឹម​ស្រស់​មិន​ត្រឹម​តែ​ជួយ​លើក​សម្រស់​មនុស្ស​គ្រប់​រូប​នោះ​ទេ បើ​គិត​តាម​ក្បួន​ហុងស៊ុយ វា​ក៏​អាច​ម៉ិ​មើល​ពី​ព្រេង​វាសនា​មនុស្ស​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ទស្សន៍​ទាយ​ព្រេង​វាសនា​តាម​រយៈ​​សណ្ឋាន​ធ្មេញ​ផ្សេង​ៗ។

១. ធ្មេញ​ចង្កូម​លយ​ចេញ​មក​មុខ

ជា​មនុស្ស​មោះមុត ធ្វើ​អ្វី​ក៏​បាន​សម្រេច។ ក្នុង​ជីវិត​ងាយ​ទទួល​បាន​ភាព​ជោគជ័យ ជួយ​យក​អស្សា​អ្នក​នៅ​ក្នុង​គ្រួសារ។

២. ធ្មេញ​ជំពើស

ជា​មនុស្ស​ស្មោះ​ត្រង់ មាន​ចិត្ត​សប្បុរស ធ្វើ​អ្វី​ក៏​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព តែ​ជីវិត​ជួប​ការ​លំបាក​ច្រើន។ បើ​អ្នក​ព្យាយាម ក្រោយ​អាយុ​៣០​ទើប​រាង​គ្រាន់​បើ។ បើ​អ្នក​ខ្ជិល​ច្រអូន តែង​ស្រណុក​មុន ពិបាក​ក្រោយ។

៣. ធ្មេញ​ជាប់​គ្នា

សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ធ្មេញ​តូច ជាប់​គ្នា​បាន​ល្អ ជា​មនុស្ស​ពូកែ​ការងារ​ផ្ទះ។ សម្រាប់​មនុស្ស​ប្រុស​វិញ ជា​អ្នក​មាន​មន្តស្នេហ៍​ខ្លាំង មាន​ស្រី​តាម​ចោម​រោម​ច្រើន។

៤. ធ្មេញ​លយ​ចេញ​មក​មុខ

អ្នក​មាន​ធ្មេញ​លយ​ចេញ​មក​មុខ មាន​ចិត្ត​គំនិត​មិន​សូវ​ល្អ ចូលចិត្ត​ឈ្លោះ​ប្រកែក និង​ឈ្នានីស​អ្នក​ដទៃ ថែម​ទាំង​ឆាប់​ខឹង ពិបាក​និយាយ​គ្នា។ ដោយ​ហេតុ​នេះ​ដែរ ពួក​គេ​មិន​សូវ​ជួប​រឿង​សំណាង​ក្នុង​ជីវិត​ឡើយ។

៥. ធ្មេញ​មុខ​ធំ ហើយ​ជ្រុង

នេះ​គឺ​ជា​អ្នក​មាន​បុណ្យ ទោះ​បី​ជា​ពិបាក ក៏​មិន​យូរ​គង់​ស្រណុក​វិញ។ តែង​មាន​លាភ​ធ្លាក់​ពី​លើ​មេឃ​ឲ្យ​ជា​រឿយៗ។ បើ​មិន​ខ្ជះខ្ជាយ ហើយ​ចេះ​រៀប​ចំ​ទុក​ដាក់​ទៀត​នោះ នឹង​ងាយ​ក្លាយ​ជា​អ្នក​មាន។

៦. ធេ្មញ​ដុះ​មិន​ស្មើ​គ្នា

ជា​មនុស្ស​ដែល​តែង​ខ្វះ​លុយ​មុខ​ក្រោយ មិន​ចេះ​ទុក​ដាក់​លុយ និង​រៀបចំ​គ្រួសារ។ មិន​សូវ​ខ្វល់​ច្រើន រស់​មួយ​ថ្ងៃ គិត​មួយ​ថ្ងៃ។

៧. ធ្មេញ​​ចន្លោះ​ៗ​

អ្នក​មាន​ធ្មេញ​ឃ្លាត​ពី​គ្នា តែង​រក​រឿង​មិន​ល្អ​មក​ដាក់​ជាប់​ខ្លួន។ កាល​នៅ​ក្មេង​ជួប​ឧបសគ្គ​ច្រើន ដល់​ពេល​ចាស់​ទៅ ក៏​មិន​ទាន់​បាន​ស្រណុក​នឹង​គេ។

៨. សើច​ចេញ​អញ្ចាញ

ជា​មនុស្ស​ពូកែ​ប្រចណ្ឌ និយាយ​មិន​សូវ​ចេះ​គិត ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​មិន​សូវ​ចូលចិត្ត។ តែ​ដល់​ពេល​នៅ​យូរ​ទើប​ដឹង​ថា គេ​ជាមនុស្ស​មាន​ចិត្ត​គំនិត​ល្អ យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ដទៃ៕

ប្រភព៖ bestie ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម