ប្ដី​ប្រពន្ធ​ម៉ាឡេស៊ីមួយ​គូ រៀបការ​ហៅ​ភ្ញៀវ ១ម៉ឺន​នាក់ មិន​ខ្ចី​ខ្វល់​ពី​កូវីដ ១៩

  • 2020-12-23 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះបី​ជា​ស្រុក​ទេស​កំពុង​តែ​ជួប​ទុក្ខ​សោកដោយ​សារ​ជម្ងឺ​កូវីដ ១៩​ ក៏ដោយ តែ​គូស្នេហ៍​មួយ​គូ​មក​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​តែអាត្មានិយម​ រៀប​ពិធី​មង្គលការ​ហៅ​ភ្ញៀវ​ឡើង​ដល់​ម៉ឺន​នាក់។

ដោយ​សារ​តែ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ១៩ ប្រទេស​ម៉ាឡេស៊ី​កំពុង​ចេញ​ច្បាប់​ហាម​មនុស្ស​លើស​២០​នាក់​ជួបជុំ​គ្នា។ តែ​គូ​ស្នេហ៍​មួយ​គូ បាន​ប្រើ​វិធី​មួយ​ដើម្បី​ហៅ​ភ្ញៀវ​ចូល​រួម​មង្គលការ​របស់​ខ្លួន​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់។ តាម​នោះ​ដែរ គូ​ស្នេហ៍​ដែល​មាន​ឈ្មោះ​ថា Muhammed Hafiz និង ប្រពន្ធ​ឈ្មោះ​ថា Oceane Alagia បាន​ឈរ​នៅ​មុខ​រោង​ ហើយ​ឲ្យ​ភ្ញៀវ​របស់​ខ្លួន​ជិះ​ឡាន​កាត់ ដោយ​ពួក​គេ​ជំរាប​សួរ​ពី​ចម្ងាយ។ ក្រោយ​ឡាន​ឆ្លង​ជាង​៣​ម៉ោង​ ភ្ញៀវ​ជាង​១​ម៉ឺន​នាក់​បាន​ទៅ​ជួប​ជុំ​គ្នា នៅទី​ធ្លា​ខាង​ក្រោយ ដែល​ជា​អគារមួយ​របស់​រដ្ឋ​ នៅទីក្រុង Putrajaya។

តាម​នោះ​ដែរ នៅ​ពេល​ដែល​ទទួល​ភ្ញៀវ​នេះ កញ្ចក់​ទ្វារ​ឡាន​នៅ​តែ​បិទ​ធម្មតា ហើយ​ក្រោយ​ពេល​ជុំ​គ្នា​នៅ​ទីធ្លា​រួច ពួក​គេ​ទទួល​ភោជនីយអាហារ​ជុំ​គ្នា តែ​នៅ​ក្នុង​ឡាន​រៀង​ៗ​ខ្លួន។ នៅ​លើ​បណ្ដាញ​សង្គម ឪពុក​របស់​កូន​កម្លោះ​បាន​សរសេរ​ថា ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ខ្លាំង​ណាស់​ដែល​មាន​ភ្ញៀវ​ជាង ១​ម៉ឺន​នាក់​ចូល​រួម​ពិធី​មង្គលការ​របស់​កូន​ខ្ញុំ។ ទោះ​បី​ជា ការ​រៀប​មង្គលការ​នេះ​មិន​បាន​ជួប​ជុំ​គ្នាដោយ​ផ្ទាល់​ក្ដី តែ​នៅ​​ជួប​គ្នា​ដោយ​ប្រយោល ហើយ​នៅ​ចំពេល​ស្រុក​ទេស​កំពុង​មាន​ជំងឺ​ទៀត ដូច​នេះ​មង្គលការ​ខាង​លើ​ត្រូវ​បាន​គេ​រិះគន់​ជា​ខ្លាំង។

គួរ​​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ម៉ាឡេស៊ី​កំពុង​ទទួល​រង​រលក​ថ្មី​នៃ​អ្នក​ជំងឺ​កូវីដ​១៩ ដោយ​មាន​អ្នក​ឆ្លង​សុរប ៩៣០០០​នាក់ និង​មាន​អ្នក​ស្លាប់ ៤៣៧​នាក់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម