តើអ្នកជាបុគ្គលដែលមានទំនាក់ទំនងសង្គមយ៉ាងដូចម្តេចដែរ?

  • 2020-12-03 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ជំនាញទំនាក់ទំនងក្តោបរួមទៅនឹងភាពជោគជ័យ ក៏ដូចជាបង្ហាញពីសក្តានុពលរបស់អ្នកផ្ទាល់។ ដើម្បីក្លាយជាបុគ្គលបែបនោះបាន លុះត្រាតែអ្នកយល់ពីខ្លួនឯងថាតើអ្នកជាមនុស្សដែលមានទំនាក់ទំនងបែបណាដែរ ពីព្រោះមនុស្សម្នាក់ៗមានភាពខុសៗគ្នា មិនថាការរស់នៅ ការចុះចំណោមក្នុងសង្គមជាដើម។ តាមរយៈរូបភាពខាងក្រោមនេះ អ្នកអាចនឹងយល់បានថាអ្នកជាបុគ្គលបែបណា ជាបុគ្គលមានទំនាក់ទំនងល្អ ឬមិនល្អទាល់តែសោះ។

១. រូបជើងមនុស្សប្រុស

បើសិនជាអ្នកបានឃើញរូបភាពនេះមុនគេ នោះវាបានបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តទំនាក់ទំនងដោយផ្ទាល់។ អ្នកតែងតែនិយាយពីបញ្ហាផ្សេងៗឬក៏ចូលចិត្តបង្ហាញអារម្មណ៍ចំៗទៅកាន់អ្នកដទៃ អាចនិយាយបានថាអ្នកងាយចុះសម្រុងនឹងអ្នកដទៃ ព្រោះថាអ្នកមិនមែនជាមនុស្សដែលលាក់លៀមឬធ្វើការងារមិនជាក់លាក់។ ប៉ុន្តែពេលខ្លះវាមិនសូវល្អនៅពេលដែលអ្នកនិយាយត្រង់ៗដោយមិនបានយល់ពីការគិតរបស់អ្នកផ្សេង។

២. ជើងនារី

អ្នកជាបុគ្គលម្នាក់ដែលគិតមុននឹងនិយាយទៅកាន់នរណាម្នាក់។ អ្នកមានការពិចារណាខ្ពស់ ព្រោះតែអ្នកត្រូវការពេលវេលាដើម្បីយល់ពីខ្លួនឯងនិងអ្នកដទៃ ថាតើអ្នកនិយាយទៅមានការខុសឆ្គងឬយ៉ាងណា។ អ្នកនឹងព្យាយាមបកស្រាយពេលក្រោយនៅពេលដែលអ្នកស្វែងរកចម្លើយមួយដែលសមស្របទៅកាន់អ្នកផ្សេង។ ការពន្យាពេលក្នុងការទំនាក់ទំនងនេះក៏មិនមែនជារឿងល្អនោះទេ ព្រោះថាការស្ងៀមស្ងាត់របស់អ្នកធ្វើអោយគេគិតថាអ្នកមិនមានយោបល់ឬប្រៀបដូចជាមិនខ្វល់។

៣. រូបភាពទាំងពីរតែម្តង

អ្នកអាចជាមនុស្សដែលមានការគិតជាក់លាក់និងមានការបង្ហាញអារម្មណ៍របស់អ្នកភ្លាមៗតាមតែអាចធ្វើបាន។ យ៉ាងណាមិញ មនុស្សភាគច្រើនចូលចិត្តអ្នកដោយសារតែយោបល់អ្នកបែបធំទូលាយដែលអ្នកផ្សេងត្រូវគិតពិចារណាម្តងទៀត៕

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម