សុខភាពផ្លូវចិត្តមនុស្សស្រីដុនដាបបែបនេះ ពេលជួបបញ្ហាពិបាកក្នុងការមានកូន

  • 2020-12-03 05:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការលំបាកក្នុងការមានផ្ទៃពោះ ជាបញ្ហាដ៏សំខាន់មួយនៃបញ្ហាសុខភាពបន្តពុូជ ដែលមានផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតអាពាពិពាហ័​ ជាពិសេសចំពោះនារីដែលជាប្រពន្ធផ្ទាល់តែម្តង​។ ផ្នត់គំនិតតាំងពីបុរាណបានបន្តមក បានលើកឡើងថា ជីវិតមនុស្សស្រីពេញលេញទៅបាន លុះត្រាតែបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូន​ ដែលជាហេតុធ្វើអោយបញ្ហា និងសំពាធសម្រាប់ស្ត្រីដែលមិនអាចមានកូនបាន។ នេះជាបន្ទុកផ្លូវចិត្តមួយយ៉ាងធ្ងន់ធ្ងរ សម្រាប់ស្រីទូទៅ ដែលកំពុងស្ថិតក្នុងជួបបញ្ហានេះផ្ទាល់។

ក្នុងពេលប៉ុន្មានឆ្នាំក្រោយមកនេះ ចំនួនគូស្វាមីភរិយា ដែលបានស្វែងរកការព្យាបាលចំពោះភាពគ្មានកូន មានការកើតឡើងយ៉ាងខ្លាំង ដោយសារតែកត្តាមួយចំនួនដូចជា៖ ការពន្យាពេលក្នុងការរៀបការ និងការពន្យាពេលដើម្បីយកកូន។ ដោយសារតែមូលហេតុខាងលើនេះហើយ ទើបបណ្ដាលអោយមានការសិក្សាស្រាវជ្រាវថ្មីៗ​ ជាច្រើនដែលត្រូវបានសិក្សាក្នុងគោលបំណងស្វែងយល់ពីបន្ទុកដែលបញ្ហានេះមានទៅលើសុខភាពផ្លូវចិត្តរបស់ក្រុមគ្រូសារ ជាពិសេសស្ត្រី។

មុនពេលព្យាបាល

លទ្ធភាពក្នុងការទទួលយកបទពិសោជន៏ជីវិតមិនល្អ! វាមានកម្រិតខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ អាស្រ័យដោយកត្តាផ្ទាល់ខ្លួនមួយចំនួនដូចជា៖ បុគ្គលិកលក្ខណៈ តម្រូវការផ្ទាល់ខ្លូនរបស់មនុស្សម្នាក់ៗ​ ទំនៀមទំលាប់ប្រពៃណី​ ព្រមទាំងការគាំទ្រពីគ្រួសារ និង សង្គមដែលពួកគាត់រស់នៅផ្ទាល់តែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ លទ្ធភាពក្នុងការស្វែងរកជំនួយខាងផ្នែកវេជ្ជសាស្ត្រ អាចជារឿងដែលធ្វើអោយបញ្ហាខាងលើនេះ កាត់តែពិបាកសម្រាប់មនុស្សស្រី ដែលមិនអាចរកចំនូលបានដោយខ្លួនឯង ហើយរំពឹងទៅលើស្វាមី ជាអ្នករ៉ាប់រ៉ងទៅលើថ្លៃចំនាយលើការព្យាបាលនោះ។ ការប្រឈមមុខនឹងបញ្ហាបែបនេះ អាចធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំង មិនត្រឹមតែទៅលើសុខភាពទូទៅរបស់គាត់ប៉ុណ្ណោះទេ សុខភាពផ្លូវចិត្តគាត់ ក៏អាចនឹងការប្រែប្រួលយ៉ាងខ្លាំងទៅតាមនោះដែរ។ តាមរយៈការសិក្សារបស់​ Rooney និង Domar កាលពីឆ្នាំ​២០១៨​បានរកឃើញថា ស្ត្រីភាគច្រើនដែលជួបប្រទះនឹងបញ្ហានេះ អាចវិវត្តទៅមានជំងឺបាក់ទឹកចិត្ត ហើយក៏លែងមានការទុកចិត្តលើខ្លូនឯងដូចមុន។​

កំឡុងពេលព្យាបាល

ទម្រាំតែសម្រេចចិត្តមកទទួលការព្យាបាល ប្ដីប្រពន្ធភាគច្រើន​អាចនឹងមានបញ្ហារួចទៅហើយ ដោយសារតែការដែលមិនអាចមានកូនទោះជាប្រឹងប្រែងយ៉ាងណាក្ដី។ ការសិក្សាក៏បានបង្ហាញថារបស់​វេជ្ជបណ្ឌិត Leiblum បានបង្ហាញថា ស្ថានភាពសុខភាពផ្លូវចិត្តរបស់មនុស្សស្រីក៏នៅមិនទាន់មានការធូរស្រាលនៅឡើយទេ ផ្ទុយទៅវិញមានតែកាន់តែព្រួយបារម្ភលើសដើម។

ស្ត្រីកើតក្តីបារម្ភថា ខ្លួនជ្រើសពេទ្យដែលមានជំនាញច្បាស់លាស់រ ឬអត់? ការព្យាបាលនេះអាចមានប្រសិទ្ធភាពលើគាត់ដូចអ្នកដទៃទេ? ហើយគួរធ្វើយ៉ាងណាទៀតបើសិនជាការព្យាបាលនេះមិនបានជោគជ័យនោះ? ដោយសារតែមានមន្ទិលនៅក្នុងចិត្តទាំងឡាយនេះហើយ ដែលធ្វើអោយមនុស្សកាន់តែមានអារម្មណ៏តានតឹង និងភាពមិនប្រាកដក្នុងចិត្តកាន់តែកើនឡើង។ ការសិក្សាទៅលើប្រជាជន តៃវ៉ាន់​មួយបានបង្ហាញថា ក្រោយពីបានមកពិគ្រោះ យោបល់ និង​ទទួលយកការព្យាបាលហើយនោះ កម្រិតស្ត្រស ​និង អារម្មណ៏ភ័យព្រួយក៏នៅតែបន្តមាន ដោយ ២៣% នៃអ្នកដែលចូលរួម បានវិវត្តទៅកើតជំងឺវិបត្តិផ្លូវ។

ក្រោយពេលព្យាបាល

នៅពេលដែលការព្យាបាលនេះបានជោគជ័យហើយក៏ដោយ ក្ដីបារម្ភនៅក្នុងចិត្តស្ត្រីជាម្ដាយ ក៏មិនទាន់ទៅណាឆ្ងាយនៅឡើយ ដោយសារនៅតែមានការខ្វល់ខ្វាយជាប់ជានិច្ចថា គួរតែមើលថែរក្សាគក៌បែបណា? អាចនឹងមានបញ្ហាអ្វី ឬ អត់ នៅពេលសំរាល?

រឿងដែលអាចចោទជាបញ្ហាមួយផ្នែកទៀតនោះ បើចង់បន្ទោសមនុស្សស្រីតែម្ខាងក៏មិនមែនជារឿងត្រឹមត្រូូវនោះដែរ ដោយសារតែសង្គមសព្វថ្ងៃ ច្រើនផ្តល់តម្លៃខ្ពស់ទៅសម្ភារនិយម និងរឿងក្រៅខ្លួន ដូចជារូបរាង និងភាពស្រស់ស្អាត គឺស្ថិតនៅក្នុងការកំណត់យ៉ាងជាក់លាក់មួយ ដូចជាការដែលមានរាងស្គមៗ សាច់ ស ខ្ចី ទើបស្អាតជាដើម។ ហេតុនេះហើយ មានមនុស្សស្រីខ្លះ នៅពេលធំពេញវ័យមិនទាន់នោះទេ ក៏ចាប់ផ្ដើមប្រើប្រាស់ ឬទទួលយកសារជាតិគីមីសម្រាប់ជួយរុញសម្រស់ឱ្យស្អាតលឿន ហេតុតែចង់ស្អាតស្របទៅតាមអ្វីដែលសង្គមកំណត់ដូចខាងលើ។ ការប៉ះពាល់ពីផលិតផលទាំងនេះមិនអាចនឹងមើលឃើញភ្លាមនោះទេ តែចំពោះស្ត្រីដែលមានផ្ទៃពោះ អាចនឹងប្រឈមនឹងបញ្ហាបន្ថែមមួយកម្រិតទៀត ព្រោះតែស្រទាប់ស្បែកគាត់ មិនរឹងរាំដូចស្បែកធម្មជាតិ ដែលពេលខ្លះ រហូតអាចបង្កអោយមានការលំបាកជាច្រើនទៀត បើសិនជាស្ត្រីត្រូវសម្រាលកូនដោយការវះកាត់ទៀតផងនោះ។

ប្រភព៖ WomenMentalHealth ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម