សល់១ខែទៀតដាច់ឆ្នាំ២០២០ តើលាភអ្វីរត់មករកអ្នក? សាករើសកូនឆ្កែមួយដែលចូលចិត្តជាងគេ
- 2020-11-26 07:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់១ខែទៀតដាច់ឆ្នាំ២០២០ តើលាភអ្វីរត់មករកអ្នក? សាករើសកូនឆ្កែមួយដែលចូលចិត្តជាងគេ
តើក្នុងចំណោមរូបកូនឆ្កែទាំង៤ មួយណាដែលអ្នកស្រលាញ់ជាងគេ? សាកល្បងរើសរូបមួយ រួចមើលចម្លើយដើម្បីដឹងថា សល់មួយខែទៀតដាច់ឆ្នាំ២០២០ តើសំណាងអ្វីនឹងរត់មករកអ្នក?
រូប A
បើទោះជាអ្នកមានមិត្តភក្កិច្រើនក៏ពិតមែន តែអ្នកហាក់ដូចជាកណ្តោចកណ្តែង ហើយពេលខ្លះអ្នកមានអារម្មណ៍ថាគ្មាននរណាយល់ពីចិត្តអ្នក សូម្បីម្នាក់សោះ ដែលជាហេតុធ្វើឲ្យអ្នកពិបាកក្នុងការបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនឲ្យពួកគេបានដឹង។ យ៉ាងណាក៏ដោយ កុំអស់សង្ឃឹមអី ព្រោះក្នុងខែធ្នូខាងមុខនេះ អ្នកនឹងជួបមនុស្សម្នាក់ ។ គេអាចយល់ពីជម្រៅចិត្តរបស់អ្នក សូម្បីតែតាមរយៈកែវភ្នែក ហើយគេក៏តែងតែឈរពីក្រោយដើម្បីគាំទ្រនិងលើកចិត្តអ្នក គ្រប់ការសម្រេចចិត្តផ្សេងៗផងដែរ។ អ្នកនឹងលែងមានអារម្មណ៍ថា ឯកាទៀតហើយ ព្រមទាំងចាប់ផ្តើមមានអារម្មណ៍ថាសប្បាយចិត្តជាងមុន និងកាន់តែមានទំនុកចិត្តខ្ពស់។ អ្នកនឹងជួបតែរឿងសប្បាយៗច្រើនជាងមុនមិនខាន។
រូប B
ក្នុងខែធ្នូខាងមុខ អ្នកនឹងទទួលបានជោគជ័យច្រើនគួរឲ្យកត់សម្គាល់។ សម្រាប់អ្នក គឺជាមនុស្សមានគំនិតចាស់ទុំ នឹងធឹង ហើយអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន។ បើនិយាយពីក្នុងកែវភ្នែករបស់មិត្តភក្កិវិញ ពួកគេចាត់ទុកអ្នកជាមនុស្សគួរឲ្យទុកចិត្ត ដែលហេតុនេះហើយពួកគេរមែងជឿជាក់លើអ្នកនូវរាល់កិច្ចការសំខាន់ៗ។ ចំពោះរយៈពេលជាងមួយខែខាងមុខនេះ មិត្តភក្កិរបស់អ្នកនឹងផ្តល់ឲ្យអ្នកនូវឱកាសមួយចំនួន ដែលទំនងជាធ្វើឲ្យអ្នកអាចរកប្រាក់បាន។ ថ្វីបើប្រាក់ទាំងនោះមិនច្រើនប៉ុន្មាន តែអ្នកនឹងទទួលបានភាពជិតស្និទ្ធកាន់តែខ្លាំង ព្រមទាំងពង្រីកបណ្តាញទំនាក់ទំនងជាមួយពួកគេផងដែរ។ នៅពេលអនាគត ជីវិតរបស់អ្នកនឹងកាន់តែរីករាយឡើងៗ។
រូប C
ក្នុងខែធ្នូខាងមុខ អ្នកនឹងទទួលបាននូវការគាំទ្រ បូករួមទាំងការងារល្អៗរត់មករកអ្នកផងដែរ។ លើសពីនេះ អ្នកនឹងទទួលបានការកោតសរសើរយ៉ាងស្ងប់ស្ងែងពីចៅហ្វាយនាយ ព្រមទាំងមិត្តរួមការងារផងដែរ។ យ៉ាងណាក៏ដោយ នៅពេលដែលជោគវាសនារបស់អ្នកកំពុងដើរទៅមុខយ៉ាងរលូនបែបនេះ អ្នកដាច់ខាតត្រូវតែជាមនុស្សដាក់ខ្លួន និងចេះគួរសមចំពោះមនុស្សរាល់គ្នា ពិសេសត្រូវចេះប្រឹក្សាយោបល់ជាមួយមនុស្សចាស់ទុំ ព្រមទាំងមិត្តរួមការងារនៅក្នុងក្រុមហ៊ុនផងដែរ ទើបការងាររបស់អ្នកនឹងប្រព្រឹត្តទៅជោគជ័យកាន់តែខ្លាំង។
រូប D
អ្នកនឹងទទួលបានសំណាងខ្លាំងនៅក្នុងខែធ្នូ។ នាពេលឥលូវនេះ អ្នកគ្រាន់តែចង់រកប្រាក់ឲ្យបានច្រើនសិន ដែលហេតុនេះហើយ អ្នកត្រូវការប្រឹងប្រែងធ្វើការឲ្យបានច្រើនដែរ។ តែអ្នកក៏មិនត្រូវភ្លេចថែទាំរូបរាងខាងក្រៅរបស់ខ្លួនឯងផងនោះទេ ដើម្បីលើកកម្ពស់តម្លៃរបស់ខ្លួន។ នៅពេលអ្នកមានរូបរាងស្អាតសមសួនហើយ អ្នកក៏ទទួលបានឱកាសកាន់តែច្រើន និងការប្រកួតប្រជែងកាន់តែខ្ពស់ដែរ។