ស្បែក​ជើង​៣​ម៉ូដ ដែល​មនុស្ស​ស្រី​ទាប​មិន​គួរ​ពាក់ ព្រោះ​កាន់​តែ​ពាក់ កាន់​តែ​ឃើញ​តឿ

  • 2020-11-25 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះ​មនុស្ស​ស្រី ជាពិសេស​មនុស្ស​ស្រី​ដែល​មាន​កម្ពស់​ទាប ការ​រើស​ស្បែក​ជើង​គឺ​ពិបាក​ខ្លាំង។ បើរើស​ស្បែក​ជើង​មិន​ត្រូវ​នោះ​ទេ អាច​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​កាន់​តែ​ទាប​ជាង​មុន​ទៅ​ទៀត។ ខាង​ក្រោម​​នេះ​គឺ​ជា​ស្បែក​ជើង​៣​ម៉ូដ​ដែល​អ្នក​មនុស្ស​ស្រី​មាន​កម្ពស់​មិន​សូវ​ខ្ពស់​គួរ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ។

១. ស្បែក​ជើង​មាន​កែង​ជ្រុង

ម៉ូត​ស្បែក​ជើង​កែង​ជ្រុង នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាឌ​ធំ​ជាង​មុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​កម្ពស់​ទាប មើល​ទៅ​កាន់​តែ​ទាប​ជាង​មុន​ទៅទៀត។ សម្រាប់​អ្នក​ដែល​មាន​កម្ពស់​ទាប ហើយ​រាង​មិន​សូវ​ស្គម​នោះ នេះ​គឺ​ជា​ម៉ូដ​ស្បែក​ជើង​ដែល​គួរ​ជៀស​វាង​បំផុត ព្រោះ​វា​មិន​ត្រឹម​តែ​មិន​ជួយ​លើក​សម្រស់​អ្នក​នោះ​ទេ គឺ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​តឿ​ជាង​មុន​ទៅ​ទៀត។

២. ស្បែក​ជើង​ boot កវែង

សម្រាប់​អ្នក​ដែល​មានកម្ពស់​មិន​អំណោយផល​ហើយ​ពាក់​ស្បែក​ជើង boot វែង​លើ​ជង្គង់​នោះ គឺ​មើល​​ខ្លួន​ឯង​សឹង​តែ​មិន​ឃើញ​តែ​ម្ដង។ ត្បិត​ម៉ូដ​ស្បែក​ជើង​នេះ​គឺ​សម្រិតសម្រាំង​ឡើង​សម្រាប់​អ្នក​ដែល​មាន​រាង​ខ្ពស់​ស្ដើង។ អ្នក​ដែល​មាន​កម្ពស់​មិន​សូវ​បាន ហើយ​ពាក់​ស្បែក​ជើង​នេះ ងាយ​ធ្វើ​ឲ្យ​ឃើញ​ជើង​ធំ និង​ទាប​ជាង​មុន​ថែម​មួយ​កម្រិត​ទៀត។

៣. ស្បែក​ជើង sneaker ខ្នាត​ធំ

ស្បែក​ជើង sneaker គឺ​ងាយ​ស្រួល​ពាក់​ជា​ទី​បំផុត ដោយ​ស្បែក​ជើង​ប្រភេទ​នេះ អាច​ពាក់​បាន​ក្នុងឱកាស​ច្រើន ហើយ​នេះ​ក៏​ជា​ជម្រើស​ទី​១​របស់​មិត្ត​ៗ​នារី​ជា​ច្រើន​ផង​ដែរ មិន​ថា​កន្លែង​ធ្វើ​ការ ឬ​ដើរ​លេង​នោះ​ទេ។ យ៉ាងណាក្ដី បើ​អ្នក​មាន​កម្ពស់​ទាប ហើយ​រើស sneaker ដែល​មាន​ទំហំ​ធំ​ពេក​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​​មើល​ទៅ​ឃើញ​តែ​មួយ​កំណាត់​ខ្លួន ហើយ​ធំ​មួយ​កំណាត់​ក្រោម តូច​មួយ​កំណាត់​លើ មិន​សមាមាត្រ​គ្នា៕

ប្រភព៖ tintucmoi247 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម