ចាប់ពីថ្ងៃ ២៣ ដល់ ២៩ មានលាភសំណាងចូលផ្ទួនៗ សម្រាប់ឆ្នាំទាំង ៣ នេះ

  • 2020-11-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់សប្ដាហ៏ថ្មីនេះ លាភសំណាងនឹងរងចាំអ្នកដែលកើតឆ្នាំទាំង ៣ នេះ៖

Taurus - (១៩ មេសា - ២០ ឧសភា)

សម្រាប់អ្នកដែលធ្វើការ ទំនាក់ទំនងរវាងអ្នក និង មិត្តរួមការងារមានភាពប្រសើរជាងមុន ដោយមានគេស្រលាញ់រាប់អានច្រើន ជួយអោយការងារដែលធ្វើទៅក៏កាន់តែរលូន មានអ្នកតាមជួយជ្រោមជ្រែងជានិច្ច។ រីឯអ្នកដែលកំពុងតែស្វែងរកការងារធ្វើវិញ ក៏ទទួលបានដំណឹងល្អ ទោះបីវាជាការងារថ្មី ដែលអ្នកមិនធ្លាប់មានបទពិសោធន៏ក្ដី ក៏គួរតែកុំស្ទាក់ស្ទើរក្នុងការទទួលយកសាកល្បងអ្វីដែលថ្មីនេះនោះទេ។ ចំពោះការសិក្សារៀនសូត្រវិញ មិនមានរឿងអ្វីដែលលំបាក ហើយទាមទារអោយអ្នកខំប្រែងប្រែងពេកនោះទេ។

Libra - (២៣ កញ្ញា - ២៣ តុលា)

ដល់ពេលដែលអ្នកត្រូវបញ្ចេញសមត្ថភាពហើយ ចំពោះអ្នកដែលធ្វើការ ឬ ប្រកបមុខរបររកស៊ីនោះ។ ភាគច្រើន Libra ជាមនុស្សដែលពោរពេញដោយសមត្ថភាព អ៊ីចឹងហើយគួរតែកុំខ្លាចក្នុងការសាកល្បងធ្វើការងារដែលអ្នកគិតថាខ្លួនមិនអាចធ្វើបាន ព្រោះមានតែការហ៊ានប្រថុយបែបនេះទើបធ្វើអោយខ្លួនអ្នករីកចម្រើនបាន។ ចំពោះអ្នកដែលនៅរៀននៅឡើយ គួរតែរក្សាទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ និង មិត្តរួមថ្នាក់ ឆ្ងល់ ឬ មិនចេះអ្វីគួរតែហ៊ានសួរ កុំលាក់ទុកអី មានតែបែបនេះហើយទើបអាចធ្វើអោយរៀនកាន់តែឆាប់ចេះ​។

Leo - (២៣ កក្កដា - ២២ សីហា)

ដើម្បីអោយសំណាងរត់មករកអ្នកកាន់តែច្រើន អ្នកដែលកើតឆ្នាំនេះគួរតែរៀនកែប្រែការគិតបែបមិនល្អរបស់ខ្លួន នៅពេលដែលជួបបញ្ហាអ្វីមួយ គួរតែកុំព្យាយាមចាត់ទុកវាថាជាបញ្ហាតែមួយមុខនោះ ហើយក៏គួរតែពិនិត្យមើលអោយបានគ្រប់ជ្រុងជ្រោយ យ៉ាងល្អិតល្អន់ដែរមុខនឹងសម្រេចចិត្ត។ ការងារអាចនឹងមមារញឹកបន្តិចមួយរយះចុងក្រោយនេះ តែទោះជាយ៉ាងអ្នកនៅតែអាចសម្រេចការងារទាំងនោះបានយ៉ាងរលូន អាចនឹងលឺដំណឹងល្អពីរឿងឡើងដំណែង និង ប្រាក់ខែថែមទៀត។ សម្រាប់អ្នកដែលកំពុងសិក្សា អោយតែតាំងចិត្តព្យាយាមបន្តិច មិនថាលំបាកយ៉ាងប្រាកដជាអាចដោះស្រាយបានមិនខាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម