វិធីសាស្ត្រ៥ យ៉ាងដើម្បីទទួលយកនៅអ្វីមួយដែលអ្នកមិនអាចគ្រប់គ្រងអារម្មណ៍លើវាបាន

  • 2020-12-30 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅក្នុងភាពមិនប្រាកដប្រជានៃជីវិតការពិតដ៏ជូរចត់ជាការពិបាកក្នុងការទទួលយកគឺអ្នកមានការគ្រប់គ្រង គ្មានសណ្តាប់ធ្នាប់លើរឿងមួយចំនួនដែលកើតឡើងចំពោះអ្នកចាប់ពីការរំខានតិចតួចរហូតដល់បញ្ហាធំ។ ចងចាំថាការទទួលយកមិនមានភាពស្មើគ្នាទេ។ ឧទា-ការមិនចូលចិត្តអ្នកណាម្នាក់អ្នកនឹងមានអារម្មណ៍​ នឹងការមិនសប្បាយចិត្ត ពីបរិយាកាសមកជាធម្មតាបានមកពីហួសពីការគ្រប់គ្រង។ ​

ថ្ងៃនេះកញ្ញាសូមលើកចំណុចទាំំង៥ ដែលគឺជាវិធីមួយចំនួនដើម្បីទទួលយកការមិនគ្រប់គ្រងមិនបានពីបរិយាកាសជុំវិញខ្លួនបានដើម្បីជួយខ្លួនឯងឲ្យប្រសើរឡើងមាន៖

១.កំណត់នូវអ្វីដែលអ្នកអាចគ្រប់គ្រងបាន

ភាពមិនអាចទាយទុកជាមុនបាននៃជីវិតជារឿយៗត្រូវបានអមដោយអារម្មណ៍នៃការធុញថប់ព្រោះវាងាយស្រួលក្នុងការលះបង់និងរស់នៅលើអ្វីដែលហួសពីការគ្រប់គ្រងរបស់អ្នកជាងការគ្រប់គ្រងអារម្មណ៍របស់អ្នកហើយផ្តោតថាមពលរបស់អ្នកទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន។

២.ទទួលស្គាល់ការភ័យខ្លាចរបស់អ្នក

ការភ័យខ្លាចបានបង្កើតចេញពីការស្រមើស្រមៃផ្ទាល់ខ្លួនច្រើន​ តែងបង្កើតសេណារីយ៉ូរឿងដ៏អាក្រក់បំផុតទុកសម្រាប់ខ្លួនឯងមុននឹងកើតឡើង។ ការទប់ទល់ នឹងលទ្ធផលមិនល្អស្មានៗ​ ដោយខ្លួនឯងទាំងនេះវានឹងរារាំងយើងមិនឱ្យមើលឃើញពីអ្វីពិតប្រាកដ​ គួរតែស្វែងរកដំណោះស្រាយដើម្បីស្រាយបញ្ហារបស់អ្នកជំនួសឱ្យការរស់នៅដោយផ្អែកលើលទ្ធផលអកុសល និងអវិជ្ជមាន។

៣.បង្កើតឃ្លាំងស្តុកការបែងចែកគំនិតវិជ្ជមាន និងអវិជ្ជមាន

គំនិតរបស់យើង គឺជាគំនិតមួយដែលធំជាងសម្លេងពីខាងក្រៅ​ មកខ្សឹបចាប់ពីការសង្ស័យខ្លួនឯង និងការភ័យខ្លាចរហូតដល់​ បាត់ទំនុកចិត្ត​ និងការប្តេជ្ញាចិត្ត ។ ការទទួលយកថាអ្នកមិនអាចគ្រប់គ្រងអ្វីៗ​ បានទាំងអស់ផ្តើមពីការគ្រប់គ្រងខ្លួនឯងជាមុន និងរៀនសុទិដ្ឋិនិយម​ បែងចែកការបញ្ជាក់រឿងវិជ្ជមាន​ នឹងគំនិតអវិជ្ជមានជារឿងល្អសម្រាប់សុខភាពផ្លូវចិត្តជារឿយៗ ។

៥.និយាយជាមួយនរណាម្នាក់

បើអ្នកកំពុងជួបប្រទះអ្វីមួយដែលអ្នកមិនច្បាស់ ក្នុងការដោះស្រាយ បន្ទាប់មកត្រូវស្វែងរកអ្នកណាម្នាក់​ សម្រាប់ផ្នែកមួយនៃកម្លាំងរបស់យើង​ ក្នុងសមត្ថភាពដើម្បីបើកចំហ ដើម្បីជំនួយស្មារតីដល់អ្នកបានខ្លះ។ ពីព្រោះនៅក្នុងស្ថានភាពបែបនេះវាមិនមែនរឿងល្អទេ ដែលត្រូវការ ការអាណិតអាសូរ តែផ្ទុយទៅវិញ​ អ្នកត្រូវការដំបូន្មានជាក់ស្តែង ចំពោះអង្គហេតុទាំងមូលធ្វើឲ្យអ្នកគ្រប់គ្រង់ខ្លួនឯងបាន។

អីចឹងដំណើរការនៃការរៀនពីរបៀបដើម្បីទប់ទល់នឹងអ្វីដែលនៅក្រៅការគ្រប់គ្រងរបស់យើងកើតឡើងដោយការអនុវត្តដើម្បីទទួលយកថាមានតែវត្ថុមួយគត់ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង​ គឺប្រតិកម្ម និងអាកប្បកិរិយារបស់យើងមិនថាមានបញ្ហាអ្វីនោះទេត្រូវគ្រប់គ្រងស្ថានការណ៍កំហឹង និងហឹង្សាជាមុនហើយដកខ្លួនចេញពីបញ្ហាមួយរយៈដើម្បីមានសម្លឹងមើលដំណោះស្រាយ។

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម