រើសសត្វចាបមួយ ដើម្បីដឹងថាពេលនេះជីវិតអ្នកខ្វះខាតអ្វី

  • 2020-11-16 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតមនុស្សយើងនេះ អ្វីដែលសំខាន់ ហើយតែងតែស្វែងរកជានិច្ចនោះគឺរឿងដែលធ្វើអោយខ្លួនមានសេចក្ដីសុខ តែពេលខ្លះទោះជាមានអារម្មណ៏ថាមិនទាន់មានសេចក្ដីសុខពេញលេញក្ដី តែក៏មិនអាចធ្វើអ្វីបាន ព្រោះថាមិនពីឬសគល់ ថាហេតុអ្វីមិនពេញចិត្តនឹងជីវិតខ្លួនឯងនៅឡើយ។ បើសិនជាអ្នកមានអារម្មណ៏បែបនេះមែននោះ សាកល្បងរើសរូបចាបនេះមើល៎ ប្រាកដជាដឹងថាគួរតែធ្វើអ្វីជាមិនខាន៖

ចាបទី ១៖ ភាពស្ងប់ស្ងាត់

មួយរយះចុងក្រោយនេះ អ្នកអាចនឹងរវល់ច្រើនដល់ថ្នាក់ដកខ្លួនមិនរួច មានអារម្មណ៏ថា អស់ពីការងារមួយក៏មានការងារថ្មីមួយទៀតមកដល់។ បញ្ហានោះគឺនៅត្រង់ថា អ្នកជាមនុស្សដែលចូលចិត្តខ្វល់ខ្វាយពីសុខទុក្ខអ្នកដទៃ ចៀសជាងសេចក្ដីសុខផ្ទាល់ខ្លួន តែទោះវាជារឿងល្អដែលអ្នកចេះជួយយកអាសារអ្នកដទៃបែបនេះពិតមែន តែពេលខ្លះបើអ្នករវល់ស្ទើរដកដង្ហើមមិនដល់គ្នាទៅហើយនោះ រៀនបដិសេធខ្លះក៏ល្អដែរ។

ចាបទី ២៖ អត់អោនអោយខ្លួនឯង

អ្នកអាចនឹងជួយរឿងរ៉ាវជូរច៉ត់ក្នុងជីវិតជាច្រើនមកហើយ ព្រមទាំងមានអារម្មណ៏ថាវាមិនទាន់ទៅណាឆ្ងាយនៅឡើយ។ អ្នកមានអារម្មណ៏ថាពិបាកនឹងមិនគិតដល់រឿងទាំងនោះ ហើយកាន់តែពិបាកក្នុងការអត់អោនអោយខ្លួនឯងដែលអនុញ្ញាតអោយរឿងទាំងនោះកើតឡើងមកបាន ហេតុអ្វីបានជាវាកើតឡើងមកលើអ្នក។ អ្នកគួរតែព្យាយាមពន្យល់ខ្លួនឯង រឿងចាស់ៗដែលកើតឡើងមកទាំងនោះ មិនមែនស្ថិតក្រោមការសម្រេចចិត្តរបស់អ្នកតែម្ខាងនោះទេ។

ចាបទី ៣៖ សំរាក

ពេលខ្លះ អ្នកអាចនឹងមានអារម្មណ៏ថាទោះដល់ពេលបិទភ្នែកគេងហើយក្ដី ក៏ខួរក្បាលនៅតែដើរមិនឈប់ អារម្មណ៏គិតដល់តែរឿងការងារជានិច្ច។ ពេលបើកភ្នែកភ្ញាក់ពីគេងមកក៏ការងារ ហើយបើសិនជាអោយអ្នកមកអង្គុយសម្រាកមិនធ្វើអ្ចីសោះ តែកន្លះម៉ោងក៏អ្នកមានអារម្មណ៏ខ្ជះខ្ជាយ ស្តាយពេលមួយភ្លែតនោះដែរ។ បែបនេះក៏ព្រោះតែអ្នកជាប្រភេទមនុស្សដែលមិនងាយនឹងបោះបង់ មិនចូលចិត្តចុះចាញ់ដោយមិនបានប្រឺងប្រែងអោយអស់ពីលទ្ធភាព។ ទោះវាជារឿងល្អក៏ពិតមែន តែអ្នកក៏មិនគូរហួសហេតុដល់ថ្នាក់លែងគិតគូរពីសុខភាពខ្លួនឯងនោះដែរ។

ចាបទី ៤៖ ទំនុកចិត្តលើខ្លួនឯង

អ្នកមិនសូវជាអោយតម្លៃខ្លួនឯងនោះទេ អ្នកមិនចូលចិត្តស្ដាប់ពាក្យរិះគន់ពីអ្នកដទៃ​ ជាពិសេសលើរឿងការងារ ដោយតែងដាក់កំហិតអោយខ្លួនឯងថាត្រូវតែល្អឥតខ្ចោះ។ ព្រោះតែបែបនេះហើយ ធ្វើអោយអ្នកមានអារម្មណ៏ថាខ្លួននៅមិនទាន់ល្អគ្រប់គ្រាន់ជាប្រចាំ។ អ្នកគួរតែរៀនបន្ធូរបន្ថយអោយខ្លួនឯងខ្លះ បើធ្វើការមិនបានល្អក៏រៀនពីវាទៅ កុំអោយខ្លួនឯងនៅតែមិនអាចដកខ្លួនចេញបានពីកំហុសឆ្គងមួយទាំងនោះអោយសោះ។

ចាបទី ៥៖ មនុស្សម្នាក់ដែលអ្នកអាចប្រាប់រឿងរាវក្នុងចិត្តបាន

ភាគច្រើនពេលមិត្តភក្តិមានទុក្ខលំបាក មានតែអ្នកនេះហើយដែលចេញមុខមកជួយ ហើយអង្គុយស្ដាប់ដោយចិត្តស្មោះ។ អ្នកពេញចិត្តនិងជួយពួកគេ ហើយក៏ពេញចិត្ត និង លើកទឹកចិត្ត និង អោយយោបល់ដោយស្មោះអស់ពីចិត្ត។ តែពេលខ្លះ អ្នកក៏ចង់បានមនុស្សម្នាក់ដូចជាអ្នកអោយមកយល់ចិត្ត និង ស្ដាប់ពីបញ្ហាអ្នកដូចគ្នា។

ចាបទី ៦៖ ការលើកទឹកចិត្ត

រឿងដែលមនុស្សភាគច្រើនគិតថាមិនអាចទៅរួច មានតែអ្នកទេដែលមានសមត្ថភាពសម្រេចវាទៅបាននោះ។ អ្នកជាមនុស្សដែលស្រលាញ់គ្រួសារជាខ្លាំង ហើយក៏ពេញចិត្តក្នុងការលះបង់អោយតែពួកគេបានសប្បាយចិត្ត។ ទោះជាអ្នកអាចធ្វើរឿងជាច្រើនបានពិតមែន បើសិនជាត្រូវការអ្នកក៏កុំខ្លាចសុំជំនួយពីអ្នកដទៃ បើត្រូវការសំរាក សំរាកខ្លះក៏ល្អ។

ចាបទី ៧៖ ការគិតបែបវិជ្ជមាន

ពេលខ្លះនៅក្នុងជីវិតមនុស្ស យើងនេះក៏អាចមានអារម្មណ៏ថាជីវិតនេះនៅទ្រឹងមិនទៅមុខរលូនដូចគេសោះ។ អ្នកក៏បាត់បង់អារម្មណ៏ពុះកញ្ជ្រោលថាចង់ធ្វើនេះធ្វើនោះ រឿងដែលធ្លាប់តែធ្វើអោយអ្នកសប្បាយចិត្ត ហើយពេញចិត្តនឹងធ្វើនោះ​កាលពីមុន ក័មិនអាចផ្ដល់អារម្មណ៏បែបនេះអោយអ្នកទៀត។ អ្នកមានអារម្មណ៏ថាមិនមានសម្រាប់ខ្លួនឯងសោះ ព្រោះតែមានរឿងជាច្រើនដែលទាមទារអោយអ្នកដោះស្រាយ។ អ្វីដែលគួរតែធ្វើនៅពេលនេះគឺចាប់ផ្ដើមពីតូចៗទៅ ម្ដងបន្តិចៗគង់តែសម្រេចបាននោះទេ។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម