ឆ័ត្រដែលអ្នកជ្រើសរើសអាចបង្ហាញពីចំនុចខ្វះខាតអ្នកបាន

  • 2020-10-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងចំនោមឆ័ត្រទាំង​ ៤​ នេះ តើអ្នកនឹងជ្រើសរើសយកមួយណាមកប្រើ?

ឆ័ត្រទី ១

អ្នកជាមនុស្សដែលតែងតែពិបាកក្នុងការសម្រេចចិត្តជាខ្លាំង ពេលរឿងគេវិញមើលធ្លុះៗ តែដល់រឿងខ្លួនឯងបែរជាស្មុគស្មាញមិនដឹងកោះត្រើយតែម្ដង។ អ្នកតែងជាមនុស្សដែលគេជួយពឹងពាក់អោយជួយសម្រេចចិត្ត។​ អ្នកឆាប់មានអារម្មណ៏ធុញទ្រាន់នឹងការងារដដែល បើសិនជាមិនបានលំបាកខ្លួនទេនោះ នៅមិនសុខសោះ។ ទម្លាប់បែបនេះហើយដែលជួយអោយអ្នកជោគជ័យបានទៅថ្ងៃមុខ ដោយងាយស្រួល។

ឆ័ត្រទី ២

អ្នកជាមនុស្សដែលមិនសូវចេះអត់ធ្មត់ ធ្វើការងារអ្វីចង់ឃើញលទ្ធផលភ្លាមៗ ហើយមិនសូវចូលចិត្តរៀបចំផែនការទុកមុនយូរនោះទេ។ អ្នកចូលចិត្តប្រើជីវិតបែបទាន់ហន់ ត្រូវការអោយជីវិតមានអ្វីថ្មីៗជានិច្ច ហើយក៏មិនត្រូវអោយអ្នកណាមកកំណត់​ និង​ រឹតត្បិតជីវិតអ្នកនោះដែរ។​ បើចង់អោយជីវិតអ្នកជួយតែភាពជោគជ័យនោះ គួរតែរៀនកំណត់ខ្លួនឯង កុំចេះតែប្រែប្រួលមិនឈប់បែបនេះនោះ។

ឆ័ត្រទី ៣

ពេលដែលជួបប្រទះបញ្ហាម្ដងៗ អ្នកមើលឃើញតែភាពអវិជ្ជមាន មើលមិនឃើញសោះថាវាក៏អាចជាឱកាសដើម្បីកែប្រែខ្លួនអោយកាន់តែប្រសើរឡើង។​ ព្រោះតែបែបនេះហើយ អ្នកពិបាកនឹងផ្ចង់អារម្មណ៏ ហើយមិនសូវចេះបត់បែនតាមកាលៈទេៈ គួបផ្សំនឹងអារម្មណ៏ដែលតែងគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ទៀតនោះ​ ធ្វើអោយអ្នកចាត់ទុកសម្ដីអ្នកដទៃសំខាន់ជាងការគិតផ្ទាល់ខ្លួនទៅទៀត។

ឆ័ត្រទី ៤

អ្នកជាមនុស្សដែលមិនងាយអោយអ្នកដទៃដឹងចិត្តអ្នក ហើយក៏ពិបាកក្នុងការទុកចិត្តអ្នកដទៃជាខ្លាំង។​ ការដែលទៅរាប់អានជាមួយអ្នកដទៃ ស្គាល់គ្នាពីដំបូងៗ អាចជារឿងដែលលំបាកបំផុតហើយសម្រាប់អ្នក។ មូលហេតុនោះអាចពី អ្នកនៅតែមានអារម្មណ៏ថាខ្លួនមិនល្អគ្រប់គ្រាន់​ ហើយក្លាយគេមកមើលឃើញេពីចំនុចទាំងនោះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម