តិចនិកជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត នារដូវត្រជាក់ៗបែបនេះ
- 2020-10-21 04:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកជួយឲ្យអ្នកមានអារម្មណ៍សប្បាយចិត្ត នារដូវត្រជាក់ៗបែបនេះ
រដូវភ្លៀងកំពុងតែបន្តហើយរដូវរងារនឹងកំពុងតែចូលមក។ មេឃខ្មៅងងឹតនិងត្រជាក់ជារៀងរាល់ថ្ងៃធ្វើឲ្យអ្នកមានអារម្មណ៍ថាពេលវេលាមួយថ្ងៃៗគឺពិតជាខ្លីមែនទែន។ ហើយវាកាន់តែដុនដាបថែមទៀតបើសិនជាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តនិងការធុញថប់បារម្ភស្រាប់។ ដូចច្នេះចូលអានវីធីទាំងនេះ ដើម្បីជួយធ្វើឲ្យអ្នកសប្បាយចិត្តឡើងវិញ។
១. ការបើកអំពូលភ្លើងឬដុតទៀន
អ្នកគួរតែសាកបើកភ្លើងនៅពេលព្រឹកព្រលឹម យ៉ាងហោចណាស់ ១០ ទៅ ១៥ នាទីហើយសម្លឹងទៅមើលពន្លឺនោះមួយភ្លែតដែលអាចធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លាបន្តិចឡើង។ ហើយនៅពេលល្ងាចវិញគួរតែដុតទៀនឲ្យច្រើនដាក់ក្នុងបន្ទប់គេង បន្ទប់ទឹកឬក៏កន្លែងងងិតៗជាដើម។
២. ងូតទឹកក្តៅឧណ្ឌៗ
រឿងដែលសំខាន់បំផុតនៅក្នុងរដូវរងារឬរដូវភ្លៀងធ្លាក់ គឺការងូតទឹកក្តៅឧណ្ឌៗជារៀងរាល់ពេលដែលអ្នកត្រលប់មកពីខាងក្រៅ។ បើទោះបីជាអ្នកមានអារម្មណ៍ថាស្អុះស្អាប់ពីការរត់ឬហាត់ប្រាណនានាក៏ដោយ គួរតែសម្រាកបន្តិចហើយជៀសវាងការមុជទឹកត្រជាក់នៅរដូវរងារ។
៣. អានសៀវភៅឬមើលរឿងកំប្លែងៗ
គួរតែសាកមកអានសៀវភៅរឿងកំប្លែងៗវិញមើល ជួយបានទាំងទម្លាប់ក្នុងការអានផងនិងទទួលបានភាពសប្បាយរីករាយផង។ ឬក៏អាចមើលរឿងកំប្លែងភាគថៃ កូរ៉េជាដើម មិនថាម្នាក់ឯង ជាមួយដៃគូឬក្រុមគ្រួសារឡើយ វាផ្តល់ទាំងភាពសប្បាយចិត្តនិងភាពកក់ក្តៅឲ្យកាន់តែប្រសើរឡើង។
៤. គួរតែឧស្សាហ៍ញុំាស៊ុបក្តៅៗ
ស៊ុបក្តៅៗមិនថែមទាំងជួយការពារពីការកើតផ្តាសាយនោះទេ តែថែមទាំងមានគុណប្រយោជន៍ជាច្រើនជួយដល់សុខភាពផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនសូវស្រួលខ្លួនពីការទទឹកទឹកភ្លៀង ការទទួលទានទឹកស៊ុបក្តៅៗអាចជួយឲ្យបែកញើសនិងមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។
៥. ការធ្វើចិត្តឲ្យសប្បាយៗ
ការគិតវិជ្ជមានគឺជារឿងដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ហើយគួរតែពិចារណាថា អ្វីៗគ្រប់យ៉ាងវាពិតជាអាចប្រែជារឿងល្អបាន គ្រាន់តែថាយូរឬឆាប់និងអាស្រ័យទៅលើការព្យាយាមដោះស្រាយ ពីព្រោះអ្នកមើលវាមិនឃើញឡើយ។ ហេតុដូច្នេះគួរងាកមកធ្វើរឿងសប្បាយៗវិញ អាន មើលរឿង ចំអិនម្ហូបជាដើម៕
ប្រភព៖ cupofjo