កនែ្លងស្អាតៗ សម្រាប់ដំណើរកម្សាន្តក្នុងស្រុក ទោះអត់ដើរលេងនៅបរទេសក៏សប្បាយបន្ថយអស់ស្ត្រេស
- 2020-10-07 02:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កនែ្លងស្អាតៗ សម្រាប់ដំណើរកម្សាន្តក្នុងស្រុក ទោះអត់ដើរលេងនៅបរទេសក៏សប្បាយបន្ថយអស់ស្ត្រេស
ខណៈការឆ្លងនៃជំងឺ កូវីដ ១៩ មនុស្សគ្រប់គ្នាត្រូវបានកំណត់យ៉ាងតឹងរឹងក្នុងការធ្វើដំណើរ និងត្រូវរស់នៅរក្សាគម្លាតសង្គម រាប់បញ្ចូលទាំងការដើរលេង ការសិក្សានិងការងារជាដើម។ ដោយសារក៏ផ្លាស់ប្តូររបៀបរស់នៅម្នាក់ៗ អ្នកប្រាកដជាមានអារម្មណ៍ស្ត្រេស ហើយនឹកការដើរលេងសប្បាយៗ ដូច្នេះក៏មានមនុស្សជាច្រើនកំពុងនឹងធ្វើដំណើរកំសាន្តជារៀងរាល់ថ្ងៃផងដែរ។ ខាងក្រោមនេះជាទីកនែ្លងស្រស់ស្អាតមួយចំនួនដែលអ្នកគួរតែទៅលេងនៅតាមតំបន់ទេសចរណ៍ក្នុងស្រុកយើង។
**១. សម្រាកលំហែកាយនៅលើឆេ្នរខ្សាច់**
កោះរុ៉ង និងកោះរុ៉ងសន្លឹម មានឆេ្នរខ្សាច់សក្បុសស្រស់ស្អាតដ៏អស្ចារ្យ ដែលល្អបំផុតសម្រាប់ការសម្រាកលំហែកាយ បន្ថយអស់ទុក្ខកង្វល់។ អ្នកគួរតែចំណាយពេលខ្លះទៅលេង កាត់បន្ថយភាពតានតឹង ដកឃ្លារខ្លះ មិនថាពីការងារ និងបន្ថយការស្នាក់នៅតែក្នុងផ្ទះយូរពេក។ ក្រៅពីនេះអ្នកអាចក៏បានថតរូបស្អាតៗទុកជាអនុស្សាវរិយ៍ផងដែរ។
២. ការដើរផ្សងព្រងតាមតំបន់ភ្នំនានា
ខ្នងផ្សារ គឺជាកនែ្នងដ៏ពេញនិយមបំផុតក្នុងពេលឥលូវនេះ ដែលមានមនុស្សជាច្រើនបានទៅលេងជាក្រុមៗ ដើរត្រាច់ចរ ជាលក្ខណៈផ្សងព្រេងសប្បាយៗ។ ការចំណាយពេលជាមួយធម្មជាតិ ការចែករំលែកបទពិសោធ ពេលវេលា ភាពសប្បាយរីករាយជាមួយមិត្ត វានិងធ្វើឲ្យយើងមានអារម្មណ៍ល្អ និងចិត្តស្ងប់ពីកង្វល់ផ្សេងៗ។
៣. ការទស្សនាសែ្វងយល់អំពីវប្បធម៌បុរាណ
ខេត្តសៀមរាម គឺជាទឹកដីនៃប្រវតិ្តសាស្ត្រ និងបុរាណវិទ្យា។ ភាគច្រើនគឺគេទៅលេងទីនោះ ដោយសារមើលបានទាំងប្រាសាទបុរាណផង ព្រងទាំងបានទស្សនាតំបន់ជនបទ វាលស្រែ បឹង ទនេ្ល ការមើលថ្ងៃរះនិងថ្ងៃលិចពីប្រាសាទ ឬពីកន្លែងពិសេសៗ។ ចំពោះការជិះកង់ គឺពេញនិយមខ្លាំងណាស់ ទាំងអ្នកទៅលេងនិងអ្នករស់នៅទីនោះ។
៤. ការចំណាយពេលតាមរមណីយដ្ឋាន
កន្លែងដែលកំពុងពេញនិយមសម្រាប់ចុងសប្តាហ៍ជាមួយគ្រួសារ មិត្តភកិ្ត និងគូសេ្នហ៍ មានជាច្រើនកន្លែងណាស់។ ទឹកជ្រោះជ្រាវដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្តបី មានភាពស្ងប់ស្ងាត់និងស្រស់ស្អាត។ ហើយក៏មានគីរីរម្យដែលពេញនិយមខ្លាំង។ ខេត្តកែបនិងកំពតជាដើម ដែលអ្នកអាចទៅលេងហើយស្នាក់នៅមួយយប់ឬពីរយប់ក៏បាន៕