យល់សប្តិឃើញពស់មានន័យបែបណាខ្លះ?

  • 2020-09-28 03:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទាំងនេះជាការបកស្រាយមួយចំនួនពីសុបិន្តដែលទាក់ទងនឹងសត្វពស់៖

១. ពស់ចឹក

អ្នកប្រាកដជាភ្ញាក់ផ្អើល ហើយប្រាកដជាគិតតែមួយមុខថាមានគេលួចស្រលាញ់ ឫ ជិតដល់គូ តែលើសពីនេះទៅទៀតការយល់សប្តិបែបនេះត្រូវបានដឹងតៗមកថា លាភសំណាងកំពុងតែរងចាំអ្នក មិនថារឿងការងារ ឫ ជីវិតផ្ទាល់ខ្លួននោះទេ គ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងរលូន អញ្ចឹងហើយកុំបារម្ភច្រើនពេកអី។

២. ស្រីមានផ្ទៃពោះ យល់សប្តិឃើញពស់ចឹក

ប្រសិនបើអ្នកមានផ្ទៃពោះហើយសុបិនថាអ្នកត្រូវបានពស់ចឹកនោះនេះគឺជាប្រផ្នូលល្អណាស់ទាំងម្តាយ និង កូន។ ក្តីសុបិន្តនេះអាចបកស្រាយបានថា កូបឲនដែលមកចាប់កំណើតនេះជាកូនប្រុស ជាពិសេសបើសិនជាពោះនោះវារយឺតៗ កូនអ្នកនឹងមានបញ្ញាវាងវៃ និង មានសុខភាពល្អមាំមួន។

៣. ពស់រឹត

បើសិនជាអ្នកសុបិន្តឃើញពស់រុំជើងតែម្ខាងនោះមិនសូវជាល្អទេ ប៉ុន្តែប្រសិនបើវាជាពស់រុំនឹងជើងទាំងពីររបស់អ្នកនោះអ្នកនឹងមានសំណាងល្អទាំងរឿងជីវិតផ្ទាល់ខ្លូន និង ជីវិតការងារ។ ក្នុងពេលដ៏ខ្លីខាងមុខនេះ អ្នកនឹងទទួលបានដំណឹងល្អពីការងារអ្នក រីឯរឿងស្នេហាក៏រលូនមិនជាមានរឿងអ្វីធំដុំនោះទេ។

៤. ពស់វារចូលក្នុងផ្ទះ

នៅពេលដែលអ្នកសុបិន្តឃើញសត្វពស់លូនចូលក្នុងផ្ទះមិនមែនជារឿងចម្លែកទេអ្នកមិនគួរបារម្ភទេព្រោះនេះជាប្រផ្នូលល្អទាក់ទងនឹងលុយកាក់ កំពុងមករកអ្នកនិងគ្រួសារអ្នក ដូចនេះគួរតែត្រៀមខ្លួន និង រៀបចំផ្ទះសម្បែងអោយបានស្អាតបាត ដើម្បីរងចាំទ្រព្យសម្បត្តិនេះ។

៥. ពស់ពណ៌បៃតង

ប្រសិនបើអ្នកសុបិន្តអំពីពស់ពណ៌បៃតងអ្នកអាចយល់ថានេះគឺជារឿងល្អដែលនាំដំណឹងល្អមកអ្នក។ ក្នុងពេលខាងមុខនេះអ្នកអាចមានសំណាងនិងគុណសម្បត្តិក្នុងទិដ្ឋភាពជាច្រើននាពេលអនាគត។ សូមខិតខំនិងមានគំនិតវិជ្ជមានក្នុងជីវិតហើយត្រៀមទទួលបានសំណាងដែលមកដល់អ្នក។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម