៨សំណួរ បុរសចង់ដឹងពីមនុស្សស្រីដែលគាត់ស្រលាញ់បំផុត តែមិនហ៊ានសួរ

  • 2020-09-24 07:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​សំណួរ​មួយ​ចំនួន​នៅ​ក្នុង​ចិត្ត​របស់​បុរស ​ដែល​គាត់​ឆ្ងល់​ជា​យូរ​ណាស់​មក​ហើយ។ ​តែ​ទាស់​ត្រង់​ថា ​គាត់​មិន​ហ៊ាន​សួរ​សង្សារ​របស់​ខ្លួន​ទាល់​តែ​សោះ។ ក្នុង​នោះ​មាន​ដូច​ជា៖

១. តើ​មនុស្ស​ស្រី​ចំណាយ​ពេល​​ដល់​ទៅ​១-២ម៉ោង​ Makeup ​ គឺ​គ្រាន់​តែ​ចង់​​មើល​ទៅ​ឲ្យ​ឃើញ​បែប​ធម្មជាតិ​បំផុត?

​បើ​និយាយ​ពី​រយៈ​ពេល​ចំណាយ​ទៅ​លើ​ការ​រៀប​ចំ​ខ្លួន​របស់​មនុស្ស​ស្រី​វិញ ​គឺ​ថា​អាច​ចូល​ដល់១-២ ម៉ោង។ គិត​ទៅ​ច្រើន​​ម៉ោង​ដែរ ​តែ​ពេល​ចេញ​មក​វិញ ​បែរ​ជា​​នាង​គ្រាន់​តែ​ផាត់​មុខ​បែប​ស្រាល​ៗ​ទៅវិញ។ ​អ៊ី​ចឹង​ហើយ ​ទើប​បុរស​ជា​ច្រើន​មិន​យល់​ថា បើ​គ្រាន់​តែង​ខ្លួន​តិច​ៗ​ចឹង ម៉េច​ក៏​ប្រើ​យូរ​ម្ល៉េះ? តែ​នេះ​មក​ពី​​នាង​​ជា​មនុស្ស​សុភាព ​ដូច្នេះ​នាង​គ្រាន់​តែ​ចង់​ឲ្យ​ការ Makeup ​ផ្តល់​ឲ្យ​នាង​នូវ​ទំនុក​ចិត្ត ក៏​ដូច​ជា​​ភាព​ទាក់​ទាញ ដែល​វា​មើល​ទៅ​មិន​លើស​ពេក។​

២. ហេតុ​អ្វី​មនុស្ស​ស្រី ​ចូល​ចិត្ត​បបួល​គ្នា​ទៅ​បន្ទប់​ទឹក?​

នេះ​គឺ​ជា​សំនួរ​ដែល​បុរស​ជា​ច្រើន​ក្រញាញ់​ខួរ​ ដែល​ភាគ​ច្រើន​គឺ​ជា​ការ​ពិត​ដែល​មនុស្ស​ស្រី​តែង​ហៅ​គ្នា​ ទៅ​បន្ទប់​ទឹក​​ម្តង​ៗ។ នេះ​មក​ពី​ ទ្វារ​បន្ទប់​ទឹក​នៅ​សាធារណៈ​មួយ​ចំនួន​មិន​មាន​សុវត្ថិភាព ​​ម្យ៉ាង​ពួក​គេ​ចង់​ពិភាក្សា​បញ្ហា​ខ្លះ​ៗ​ផង ​ឬ​អាច​បន្ថែម​គ្រឿង​សម្អាង​ជាមួយ​គ្នា​​ក៏​បាន។

៣. ហេតុ​អ្វី​នារី​ ចូល​ចិត្ត​ការ​ឱប​ម្ល៉េះ?

នេះ​មក​ពី​​គ្រប់​មនុស្ស​ស្រី​ចង់​បាន​អារម្មណ៍​សុវត្ថិភាព​មួយ​ពី​ដៃ​គូ​របស់​នាង។ ​ការ​ឱប​ដ៏​សែន​កក់​ក្តៅ និង​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​ស្រណុក​ចិត្ត និង​ស្ងប់​។ មិន​តែ​ប៉ុណ្ណោះ ​ការ​ឱប​បាន​ជួយ​ផលិត​អុក​ស៊ីតុកស៊ីន និង​អរម៉ូន​ផ្សេង​ទៀត​ដែល​បង្កើត​ឲ្យ​​មាន​អារម្មណ៍​វិជ្ជមាន។ ​​ដែល​នេះ​ជា​ហេតុ​ផល មិន​ថា​ពេល​ឈ្លោះ​គ្នា ​ឬ​កំពុង​ខឹង ការ​ឱប​សុទ្ធ​តែ​ជួយ​ដោះ​ស្រាយ​បញ្ហា​បាន​ទាំង​អស់។

៤. ​តើ​មនុស្ស​ស្រី​ចូល​ចិត្ត​ដាក់​អ្វី​ក្នុង​កាបូប​របស់​នាង?

ទោះ​ទៅ​ទី​ជិត​ឆ្ងាយ ​មនុស្ស​ស្រី​មិន​ភ្លេច​យក វ៉ែន​តា ​កាបូប​លុយ ​គ្រឿង​ផាត់​មុខ ​សៀវ​ភៅ​តូច​មួយ​ក្បាល ​ប៊ិច ​ឡេ​លាប​មុខ … ​​ដាក់​តាម​ខ្លួន​ទេ ទោះ​ជា​មើល​ទៅ​រឿង​រញ៉េរញ៉ៃ​ពេញ​កាបូប​ក៏​ដោយ។

៥. ម៉េច​ក៏​មនុស្ស​ស្រី​ចូលចិត្ត​ងូត​ទឹក​យូរ​ៗ​ម្ល៉េះ?

ក្រៅ​ពី​កុំ​តឿន​មនុស្ស​ស្រី​ឲ្យ​ផាត់​មុខ​លឿនៗ ​រឿង​ងូត​ទឹក​នេះ​ក៏​ដូច​គ្នា។ ​ពេល​ងូត​ទឹក​ម្តង​ៗ ​មិន​មែន​គ្រាន់​តែ​ជា​ពេល​លាង​ជម្រះ​ក្អែល​ទេ ​តែ​ក៏​ជា​ពេល​ដែល​ជួយ​បំបាត់​រឿង​ពិបាក​ចិត្ត​ផង​ដែរ។ ​ខុស​ពី​បុរស ​ ពួក​គេ​ត្រឹម​តែ​កក់​សក់ ​តែ​បើ​មនុស្ស​ស្រី​វិញ ​នាង​ត្រូវ​ការ​សាប៊ូ​កក់​សក់ ​ក្រែម​បន្ទន់​សក់ ស្ប៉ា​សក់ ម៉ាស៊ីន​សម្ងួត​សក់ ​ក្រែម​លាប​ផ្តល់​សំណើម​ …. ​។ ​ដោយសារ​ត្រូវ​ចំណាយ​ពេល​ម្តង​​មួយ​ជំហានៗ ​ទើប​មនុស្ស​ស្រី​ត្រូវ​ប្រើ​ពេល​យូរ ពេល​ងូត​ទឹក​ម្តង​ៗ​បែប​នេះ។

៦. ​"ខ្ញុំ​មិន​អី​ទេ" ​តើ​ពិត​ជា​មាន​ន័យ​អ៊ីចឹង​មែន​អត់?

បើ​នាង​ឆ្លើយ​ថា : ខ្ញុំ​មិន​អី​ទេ នោះ​គឺ​មាន​ន័យ​ថា នាង​កំពុង​មិន​ស្រួល​ហើយ។ ​ដូច្នេះ​ក្នុង​ស្ថាន​ភាព​នេះ ​បុរស​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ រៀន​សង្កេត​ពី​អារម្មណ៍​របស់​នាង​ផង រួម​ទាំង​ត្រូវ​ស្វែង​រក​វិធី​ដោះ​ស្រាយ​ដែរ។

៧. ហេតុ​អ្វី ​ក៏​អូន​ស្រលាញ់​បង?

បុរស​ជា​ច្រើន​ចូល​ចិត្ត​គិត​ថា ​នារី​ច្រើន​តែ​លង់​លើ​បុរស​ដែល​មើល​ទៅ​សង្ហា មាន​សាច់​ដុំ​៦​កង់ ​ព្រោះ​បុរស​បែប​នេះ​មាន​ភាព​ទាក់​ទាញ​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​បំ​ផុត។ ​ប៉ុន្តែ​ត្រូវ​ចាំ​ថា ​មនុស្ស​​ស្រី ​នាង​មិន​មែន​ត្រូវ​បដិសេធ​រាល់​បុរស​ទាំង​អស់​​ដែល​គ្មាន​លក្ខណៈ​ប្រភេទ​នេះ​ទេ ​ដែល​នេះ​ជា​ហេតុផល​​​មនុស្ស​ស្រី​​ម្នាក់​នេះ​ជ្រើស​រើស​អ្នក។

៨. ​​រាល់​ពេល​មនុស្ស​ស្រី​មក​រដូវ ​តើ​នាង​ពិត​ជា​ឆាប់​ប្រែ​​ប្រួល​អារម្មណ៍​មែន​ឬ?

ដោយសារ​តែ​ការ​ចុក និង​ឈឺ​ចាប់​នៅ​ជុំ​វិញ​បរិវេណ​ពោះ ​ខ្នង ​​ចង្កេះ​ជា​ដើម ​ដែល​ធ្វើ​ឲ្យ​មនុស្សស្រី​ខ្លះ​នាង​ពិបាក​ទប់​ចិត្ត​ ក៏​បញ្ចេញ​កំហឹង​ឈឺ​ចាប់​ទាំង​នេះ​ដល់​ដៃ​គូ​​តែ​ម្តង​។ ​ដូច្នេះ​ហើយ ទើប​បុរស​គួរ​យល់​ពី​នាង​ផង ៕

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម