តើការយល់សប្តិឃើញបាក់ធ្មេញសុទ្ធតែមិនល្អមែនទេ?

  • 2020-09-24 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងតាមការសិក្សារបស់អ្នកជំនាញបានបង្ហាញថា ភាគច្រើនមនុស្សស្រីតែងសុបិន្តឃើញទាក់ទងនឹងរឿងបែបនេះជាមនុស្សប្រុស ដែលអាចជាសញ្ញាបង្ហាញថា ជីវិតរបស់ពួកគាត់កំពុងតែជួបប្រទះនឹងភាពស្មុគស្មាញច្រើន។ បើសិនជាអ្នកទើបតែយល់សប្តិឃើញបែបនេះនោះ គួរតែយកចិត្តទុកដាក់ និង ប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តតូចធំក្នុងពេលអនាគត។

បាក់ធ្មេញព្រមទាំងមានឈាម

អ្នកដែលមិនទាន់មានរៀបការ អាចនឹងជួបបញ្ហារកាំរកូសនឹងគ្នា បើសិនជាគ្មានការទុកចិត្តរវាងគ្នាទេ បន្តទៅមុខក៏ចៀសមិនផុតពីការខ្វែងគំនិតគ្នាលើរឿងដដែលៗនេះដែរ។ បើសិនជាអ្នកយល់សប្តិបែបនេះនោះ មនុស្សដែលជិតដិតនឹងអ្នកអាចនឹងជួបបញ្ហាណាមួយ។

បាក់ធ្មេញដោយមិនមានឈាម

ក្តីសុបិន្តបែបនេះអាចទាំងរឿងល្អ និង រឿងមិនល្អក្នុងពេលតែមួយ។ យោងតាមជំនឿតាំងពីបុរាណរបស់គ្រីក តែងយល់ថាការយល់សប្តិបែបនេះបង្ហាញថាសមាជិកគ្រួសាររបស់អ្នកម្នាក់នឹងមានជំងឺនៅដំណាក់កាលចុងក្រោយឬមានគ្រោះថ្នាក់ដែលប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងខ្លាំង។ ប៉ុន្តែផ្ទុយទៅវិញប្រជាជនចិនចំណាស់គិតថាសុបិននេះពិតជាល្អសម្រាប់សំណាងនិងការងារដែលនឹងមកដល់ឆាប់ៗនេះ។

បាក់ធ្មេញមកទាំងក្រាស់'

ការយល់សប្តិបែបនេះគឺមិនល្អទាល់តែសោះ គួរប្រុងប្រយ័ត្នទាំងការសម្រេចចិត្ត និង ការធ្វើដំណើរទៅណាមកណា។ មិនថាមានអាយុប៉ុន្មាននោះទេ ការយល់សប្តិបែបនេះ អាចបង្ហាញថាអ្នកកំពុងតែមានអារម្មណ៏ច្របូកច្របល់ មិនដឹងថាគួរសម្រេចចិត្តបែបណា ហើយក៏មិនគួរទុកចិត្តនរណាម្នាក់ទាំងស្រុងពេកនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម