រក​បាន​មួយ ក្នុង​មួយ​លាន​ហើយ ព្រោះ​សង្សារ​អនឡាញ​នៅ​ខាង​ក្រៅ ស្អាត​ជាង​ក្នុង​រូប​ទៀត

  • 2020-09-23 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់តែ​បានដឹង​រឿង​មនោសញ្ចេតនា​នេះ​ភ្លាម មនុស្ស​ស្រី​ជា​ច្រើន​ចាប់ផ្ដើម​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​សម្រាប់​រឿង​ស្រលាញ់​គ្នា​តាម​អ៊ីនធឺណិត​ភ្លែត។

នៅ​ក្នុង​យុគសម័យ​ដែល​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ស្អាត​ជាង​មុន​ដោយ​កម្មវិធី​កាត់​ត​រូបភាព​តាម​ទូរសព្ទ​នោះ មនុស្ស​មិន​តិច​ឡើយ មិន​ថា​ប្រុស​ ឬ​ស្រី​សុទ្ធ​សឹង​តែធ្លាប់​ត្រូវ​បាន​ខក​ចិត្ត​ទាំង​អស់​ដោយ​រូបភាព​សង្សារ​អនឡាញ​របស់​ខ្លួន នៅ​ក្នុង​ និង​នៅ​ក្រៅ​ខុស​គ្នា​ស្រឡះ។

ដោយ​មនុស្ស​មួយ​ចំនួន​ក៏​បែក​គ្នា​ស្ងាត់​ៗ​ទៅ ឯ​ខ្លះ​ទៀត​ក៏​បង្ហោះ​ហែកហួង​គ្នា ព្រោះ​ខឹង​ពេក​ទប់​មិន​ជាប់​។ អាស្រ័យ​ហេតុ​​នេះ រក​បានស​ង្សារ​ដែល​ស្អាត​ដូចក្នុង​រូប​ចាត់​ទុក​ថា​ជា​សំណាង​មួយ ក្នុង​ចំណោមួយ​រយ។ យ៉ាងណាក្ដី មុន​នេះ​បន្តិច នារី​ម្នាក់​មក​ពី​ខេត្ត Shen Zhen ប្រទេស​ចិន​ ឈ្មោះ Xiao Bao ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​ចំណោម​មួយ​លាន ត្បិត​សង្សារ​អនឡាញ​របស់​នាង មិន​ត្រឹម​តែ​ដូច​នៅ​ក្នុង​រូប​នោះ​ទេ គឺ​ស្អាត​ជាង​ទៅ​ទៀត។

ជាក់​ស្ដែង អ្នក​ទាំង​២​ស្គាល់​គ្នា​តាម​កម្មវិធី Dating អនឡាញ​មួយ ហើយ​ក៏​មាន​ចំណាប់​អារម្មណ៍​នឹង​គ្នា។ ដើម​ឡើយ Xiao Bao ឃើញ​សង្សារ​ខ្លួន​មាន​រូប​ស្អាត​ តែ​មិន​ហ៊ាន​រំពឹង​ឡើយ ត្បិត​មិត្ត​នាង​ធ្លាប់​ត្រូវ​ខក​ចិត្ត​រួច​ទៅ​ហើយ ត្បិត​រូប​រាង​ខាង​ក្រៅ និង​ខាង​ក្នុង​ដូច​មនុស្ស​២​ផ្សេង​គ្នា។

យ៉ាងណាក្ដី នាង​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង ព្រោះ​ថ្ងៃ​ណាត់​ដំបូង សង្សារ​អនឡាញ​របស់​នាង​ស្អាត​ជាង​ក្នុង​រូប​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​នាង​មើល​សឹង​មិន​ស្គាល់។ យ៉ាងណាក្ដី មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា ទោះ​មិត្ត​ប្រុស​របស់ Xiao Bao សង្ហារ​មែន​ពិត តែ​នាង​ក៏​ស្អាត​មិន​ចាញ់​គេ​ប៉ុន្មាន​ដែរ ដូច​នេះ​អ្នក​ទាំង​២​សម​គ្នា​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម