រូបភាព​ដែល​អ្នក​ឃើញ​មុន​គេ បង្ហាញ​ពី​អត្តចិរត​ពិត​របស់​អ្នក​គ្មាន​សល់

  • 2020-09-21 09:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​ភាព​ដំបូង​ដែល​អ្នក​ឃើញ គឺ​អាស្រ័យ​ទាំង​ស្រុង​ទៅ​ផ្នែក​ខួរ​ក្បាល​របស់​អ្នក មាន​ន័យ​ថា វា​ពាក់ព័ន្ធ​នឹង​អារម្មណ៍ ការ​គិត និង​អត្តចរិត​របស់​បុគ្គលនីមួយ​ៗ។

ចិត្ត​វិទូ​បាន​ស្រាវ​ជ្រាវឃើញ​ថា រាល់​រូបភាព​ដែល​យើង​មើល​ឃើញ​មុន​គេ គឺ​សុទ្ធតែ​អាច​ឆ្លុះ​បញ្ចាំង​ពី​ចិត្ត​គំនិត​របស់​អ្នក​ទាំង​អស់ ដូច​នេះ​បើ​ចង់​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ដូច​ម្ដេច សូម​អ្នក​ធ្វើ​តេស្ត​ពី​អត្តចរិត​របស់​ខ្លួន​ដូច​ខាង​ក្រោម។

១.

រន្ធ​ចាក់​សោរ៖ អ្នក​ចូលចិត្ត​ស្វែង​យល់​អ្វី​ដែល​ខ្លួន​មិន​ទាន់​​ចេះ និង​ចង់​រៀន​អ្វី​ដែល​ថ្មី។ អ្នក​ជា​មនុស្ស​មិន​ចូល​ចិត្ត​នៅ​ក្នុង​តំបន់​សុវត្ថិភាព។ បើ​មាន​ចិត្ត​លើ​នរណាមួយ អ្នក​នឹង​ទៅ​ជាមួយ​និយាយ​ជាមួយ​គេ។

មនុស្ស​កំពុង​យំ៖ អ្នក​គួរ​ផ្ដោត​អារម្មណ៍​លើ​អារម្មណ៍​របស់​ខ្លួន ដោយ​ផ្ដោត​លើ​ថា​ខ្លួន​ចង់​បាន​អ្វី។ អ្នក​ក៏​គួរ​ចំណាយ​ពេល​បន្តិច​ដើម្បី​សម្រាក​ឲ្យ​បាន​ធូរ​អារម្មណ៍​បន្តិច។

២.

រូប​មុខ៖ អ្នក​ជាមនុស្ស​មាន​ចម្ងល់​ច្រើន ចង់​ដឹង​រឿង​ជុំ​វិញ​ខ្លួន។ សម្រាប់​អ្នក រឿង​គ្រប់​យ៉ាង​គឺ​សុទ្ធតែ​ពិសេស និង​គួរ​តែ​រៀន។

សត្វ​ត្រី៖ អ្នក​កំពុង​ពេញ​ចិត្ត​នឹង​ការ​រស់​នៅ​រាល់​ថ្ងៃ និង​មាន​ទំនោរ​ជឿ​លើ​ព្រហ្មលិខិត។ អ្នក​ជាមនុស្ស​លំអិត។ ទោះ​ជា​រឿង​ខ្លះ​មិន​ដូច​ចិត្ត​អ្នក តែ​អ្នក​នៅ​តែ​ជឿ​ថា អ្នក​អាច​ដោះ​ស្រាយ​វា​បាន។

៣.

រូប​ទ្វារ៖ អ្នក​ត្រៀម​ខ្លួន​សម្រាប់​ផ្លាស់​ប្ដូរ​រួច​ហើយ តាម​ផ្លូវ​ដែល​ពេញ​ចិត្ត​អ្នក​ជា​ខ្លួន​អ្នក។ អ្នក​ដឹង​ច្បាស់​ថា​អ្វី​កំពុង​រង់​ចាំ​ខ្លួន​នៅ​ខាង​មុខ។ សម្រាប់​អ្នក​នៅ​ជុំ​វិញ អ្នក​ជា​បុគ្គល​សំខាន់​ម្នាក់។

រូប​តន្ត្រី៖ នេះ​គឺ​ជា​ពេល​ដែល​អ្នក​គួរ​បង្ហាញ​សមត្ថភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន។ ប្រសិន​​បើ​អ្នក​ឧស្សាហ៍​ព្យាយាម​នៅ​ពេល​នេះ អ្នក​អាច​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​គេ​​គ្រប់​គ្នា​បាន​ឃើញ។ អ្នក​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ខ្លួន​ឯង​ឡើយ។

៤.

សសរ៖ អ្នក​ជាមនុស្ស​ពិបាក​​ចាក​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​ខ្លួន និង​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត។ អ្នក​ជា​មនុស្ស​និយាយ​តិច មិន​ចូល​ចិត្ត​ឈ្លោះ​គ្នា ខ្លាច​ត្រូវ​គេ​វាយ​​តម្លៃ។

រូប​មនុស្ស៖ អ្នក​ជាមនុស្ស​ជឿជាក់ មិន​ខ្លាច​ក្នុង​ការ​និយាយ​ពី​គំនិត​របស់​ខ្លួន។ តែ​អ្នក​មិន​ចូល​ចិត្ត​ធ្វើ​រឿង​ឲ្យ​ធំ​ឡើយ និង​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម