ចង់ដឹងរឿងរ៉ាវស្នេហាអ្នកនឹងមានអ្វីកើតឡើងនៅខែក្រោយ សាករើសរូបមួយ

  • 2020-09-21 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តោះ! ​រើស​រូប​មួយ​ខាង​ក្រោម ហើយ​ផ្ទៀង​ចម្លើយ​ទាំង​អស់​គ្នា ​ថា​តើ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​នឹង​មាន​អ្វី​កើត​ឡើង ​នៅ​ខែ​បន្ទាប់?

១៖ ប្រសិន​បើ​ចិត្ត​របស់​អ្នក​ប្រាប់​ឲ្យ​ជ្រើស​យក​រូប​ទី​មួយ ​គឺ​​គូស្នេហ៍​អង្គុយ​លើ​កៅ​អី ​នោះ​បង្ហា​ញ​ថា :

​​ក្នុង​ករណី​​អ្នក​កំពុង​ស្ថិត​​​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ​នោះ​អ្នក​នឹង​ចាប់​ផ្តើម​មាន​អារម្មណ៍​ធុញ​ទ្រាន់​គ្នា ។ ​អារម្មណ៍​មួល​ម៉ៅ ​ការគិត​អវិជ្ជមាន​នឹង​កើត​ឡើង​ក្នុង​ទំនាក់ទំនង​រវាង​អ្នក​ទាំង​២​មិន​ខាន។ ដូច្នេះ​ហើយ ​កុំ​ព្យាយាម​បណ្តោយ​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង ដែល​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​​ផ្លូវ​ចិត្ត ​ព្រម​ទាំង​ធ្វើ​ឲ្យ​ស្នេហា​អ្នក​ឈាន​ដល់​ផ្លូវ​បំបែក​ទៀត​ក៏​​ថា​បាន។ អ្វី​ដែល​គួរ​ចៀស​វាង​មួយ​ទៀត គឺ​ជម្លោះ ហើយ​ត្រូវ​ផ្លាស់​​ប្តូរ​ទម្លាប់​អាក្រក់​ចោល។ ​ប្រសិន​បើ​អ្នក​អាច​ឆ្លង​ផុត​ដំណាក់​កាល​នេះ​បាន ​នោះ​សម្ព័ន្ធ​ភាព​ស្នេហា​របស់​អ្នក​នឹង​អាច​ដើរ​ផ្លូវ​ជាមួយ​គ្នា​បាន ដោយ​គ្មាន​ការឈឺ​ចាប់​​​នោះ​ទេ។

ក្នុង​ករណី​ដែល​អ្នក​​​​នៅ Single ​នោះ​អ្នក​​ប្រហែល​នឹង​ជួប​មនុស្ស​ម្នាក់ ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​ដែល​អ្នក​ស្ទើរ​តែ​មិន​អាច​ស្មាន​ដល់។ ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ឱកាស​នោះ ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្គាល់​រស​ជាតិ​ស្នេហ៍​នា​ពេល​អនាគត​មិន​ខាន។

២៖ ប្រសិន​បើ​ចិត្ត​របស់អ្នក​​ជម្រុញ​ឲ្យ​រើស​យក​រូប​ទី​២ គឺ​គូស្នេហ៍​គេង​លើ​គ្រែ បង្ហាញ​ថា :

ក្នុងករណី​ដែល​អ្នក​កំពុង​ស្ថិត​​ក្នុង​ទំនាក់ទំនង​​ហើយ​អ្នក​ក៏​កំពុង​បន់​ស្រន់​ថា សុំ​ឲ្យ​ចំណង​ស្នេហ៍​របស់​អ្នក​ដើរ​ផ្លូវ​ដោយ​រលូន ​ចុះ​​សម្រុង​គ្នានិង​ស្រលាញ់​គ្នា​ឲ្យ​បាន​យូរ នោះ​ការ​បន់​នេះ ទំនង​ជា​គ្មាន​ផ្លូវ​ទេ។ ​យ៉ាង​ណា​ក៏​ដោយ អ្នក​ទាំង​ពីរ​​គួរ​តែ​ចំណាយ​ពេល​​អង្គុយ​ចុះ ហើយ​​​ចែក​រំលែក​រឿង​ស្មោះ​ត្រង់​ និង​បញ្ហា​ក្នុង​​បេះ​ដូង​ដល់​ដៃ​គូ​ម្ខាង​ទៀត​ឲ្យ​បាន​ដឹង ​ទើប​ជា​ការ​ល្អ​។

​ក្នុង​ករណី​អ្នក​នៅ Single ​នោះ​អ្នក​នឹង​ជួប​មនុស្ស​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​​មាន​ភាព​ទាក់​ទាញ​ម្នាក់ ​តែ​គួរ​ឲ្យ​ស្តាយ អ្នក​នឹង​គេ​អាច​បាត់​បង់់​ទំនាក់ទំនង​នេះ​វិញ។ ​យ៉ាង​ណា​ក៏​ដោយ ​អ្នក​នៅ​តែ​ទទួល​បាន​អារម្មណ៍​ល្អ ​រួម​ទាំង​អនុស្សាវរីយ៍​ពិសេសៗ​ជាមួយ​គ្នា។ ​ដូច្នេះ ​សូម​កុំ​បាក់​ទឹក​ចិត្ត​តែ​ត្រូវ​រីក​រាយ​នឹង​ជីវិត​មួយ​នេះ ​ព្រោះ​មិន​ខ្វះ​រឿង​ល្អ​ៗ​កំពុង​រង់​ចាំ​អ្នក​នោះ​ទេ។ ​ពិភព​លោក​នេះ​ធំ​ណាស់ ហើយ​ក៏​មាន​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ សម្រាប់​អ្នក​ផង​ដែរ។ ​តែ​សំខាន់​ត្រង់​ថា ​តើ​អ្នក​ព្រម​ឲ្យ​រឿង​ល្អ​ៗ​ទាំង​នោះ ​ដើរ​ចូល​ក្នុង​ជីវិត​របស់​អ្នក​ច្រើន​កម្រិត​​ណា។

៣៖ ប្រសិន​បើ​បេះ​ដូង​អ្នក​បញ្ជា​ឲ្យ​យក​រូប​ទី​៣ ​គឺ​គូស្នេហ៍​កំពុង​ឈរ​ក្រោម​ឆ័ត្រ​បង្ហាញ​ថា :

ក្នុង​ករណី​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ទំនាក់​ទំនង ​បន្តិច​ទៀត​អ្នក​ទំនង​​​ត្រូវ​ប្រឈម​នឹង​ការ​សម្រេច​ចិត្ត​មួយ​ដ៏​សំខាន់។ ​​កាន់​តែ​សំខាន់​ទៀត​នោះ ​វា​នឹង​ល្អ​បំផុត​ប្រសិន​បើ​ការ​សម្រេច​ចិត្ត​នោះ​ផ្អែក​លើ​អារម្មណ៍​របស់​អ្នក។ អ្នក​ធ្លាប់​ពន្យារពេល​ម្តង​ហើយ​ម្តង​ទៀត​អស់​​កាល​​ជា​យូរ​មក​ហើយ ដោយសារ​តែ​អ្នក​គិត​ពី​មនុស្ស​ម្នាក់​នោះ ហើយ​គេ​មិន​យល់​ពី​រឿង​នេះ​នៅ​ឡើយ។ ​តែ​សុំ​កុំ​បារម្ភ ​ដៃ​គូ​របស់​អ្នក​នឹង​យល់​​ពី​វា​ជា​មិន​ខាន ហើយ​គេ​ថែម​ទាំង​អាណិតអាសូរ​ព្រម​ទាំង​គាំ​ទ្រ​អ្នក​អស់​ពី​ចិត្ត​​ថែម​ទៀត។ ​ថ្វី​បើ​ អ្នក​នឹង​ត្រូវ​ឆ្លង​កាត់​អារម្មណ៍​ច្របូក​ច្របល់​ក៏​ដោយ ​តែ​វា​នឹង​មិន​អាច​បំផ្លាញ​ទំនាក់​ទំនង​របស់​អ្នក​ ជាមួយ​មនុស្ស​ដទៃ​ឡើយ។

​ក្នុង​ករណី​អ្នក​នៅ Single ​អ្នក​ច្បាស់​ជា​​ជួប​មនុស្ស​ពិសេស​ម្នាក់​មិន​ខាន។ ​​លើស​ពី​នេះ ​អ្នក​មាន​ឱកាស​បញ្ចប់​ពាក្យ​ថា "​នៅ​លីវ​"​ ទៀត​ផង។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​គ្រប់​យ៉ាង​គឺ​អាស្រ័យ​លើ​អ្នក​សម្រេច​នោះ​ទេ ​ហេតុ​នេះ​អ្នក​​ដាច់​ខាត​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​​សកម្ម​បន្តិច បើសិន​ជា​អ្នក​មិន​ចង់​ឲ្យ​ឱកាស​នេះ​កន្លង​ហួស​នោះ។

​​ត្រូវ​ចាំ​ថា ​កុំ​ចូល​ចិត្ត​ស្មាន​នេះ​ស្មាន​នោះ ឬ​ស្តាប់​សម្តី​អ្នក​ដទៃ​ច្រើន​ពេក។ ​មនុស្ស​ដែល​ជិត​ស្និទ្ធ​នឹង​អ្នក ជួន​កាល​​គេ​​ជា​អ្នក​កំពុង​ជ្រៀត​ជ្រែក​សុភមង្គល ព្រោះ​គេ​មិន​ចង់​ឲ្យ​វា​កើត​ឡើង។ ​ម្ល៉ោះ​ហើយ ​សូម​ប្រុង​ប្រយ័ត្ន។ ​គួរ​តែ​បើក​ផ្លូវ​ឲ្យ​ស្នេហា​មួយ​នេះ​​ចូល​មក​រក​អ្នក ​ព្រម​ទាំង​ទទួល​យក​វា​ដោយ​សន្សឹម​ៗ តាម​ច្បាប់​ធម្មជាតិ៕​

ប្រភព៖ ione ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម