ចង់កាត់សក់ខ្លីមែនទេ? តោះសាកកាត់តាមស្ទីល ៥ នេះពេញនិយមខ្លំាងក្នុងឆ្នំា២០២០

  • 2020-09-22 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកកំពុងរកកាត់សក់ខ្លីមែនទេ? សម្រាប់អ្នកមានសក់វែងហើយកំពុងរកនឹកម៉ូដកាត់សក់ខ្លីប្តូរស្ទីលថ្មីនោះ អ្នកមិនបាច់បារម្ភអ្វីឡើយអំពីម៉ូដដែលពេញនិយមខ្លំាងក្នុងឆ្នំា២០២០នេះ។ ហេតុដូចនេះហើយ ថ្ងៃនេះសុភាពនារីទំាងអស់គ្នានឹងដឹងពីម៉ូដទំាង ៥ យ៉ាងដែលទទួលបានការពេញនិយមពីមិត្តនារីជាច្រើនរួមមាន៖

ម៉ូដទី១៖ Korean style British hair

ម៉ូដសក់បែបនេះគឺស័ក្តិសមសម្រាប់អ្នកមានឆ្អឹងថ្ពាល់ខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ ម៉ូដសក់ប្រភេទនេះគឺមិនរើសពណ៌សក់ឡើយ អ្នកអាចលេងពណ៌បានច្រើនស្ទីល។

ម៉ូដទី២៖ Wool curly short hair

សម្រាប់ម៉ូដសក់ប្រភេទនេះវិញគឺស័ក្តិសមសម្រាប់អ្នកមានសក់ក្បាលរាបនិងទន់រលោង។ យ៉ាងណា បើអ្នកកាត់សក់បែបនេះ អ្នកគួរកាត់សក់សេះដើម្បីឲ្យមើលមកកាន់តែសម។

ម៉ូដទី៣៖ Short hair without layers

សម្រាប់ម៉ូដនេះវិញគឺមានការពេញនិយមណាស់ព្រោះវាមានលក្ខណៈសាមញ្ញមិនរញ៉េរញៃឡើយ។ លើសពីនេះ ប្រសិនបើអ្នកកាត់សក់ហើយវាមានគែមប៉ោងៗទៀតនោះ អ្នកនឹងរឹតតែស្រស់ស្អាត។

ម៉ូដទី៤៖ Dovetail Outturned Hair

រីឯម៉ូដសក់ទីបួននេះវិញ មានលក្ខណៈស្រដៀងទៅនឹងសក់ទីបីដែរ។ តែសក់បែបនេះមានជាយនៅចុងគល់សក់បន្តិចដោយអ្នកអាចមូលឬកៀបវាឲ្យរាងរួញតិចៗបាន។ សម្រាប់មិត្តនារីដែលមានក្បាលរាបស្មើគឺស័ក្តិសមនឹងសក់ម៉ូដនេះណាស់។

ម៉ូដទី៥៖ Japanese style salt short hair

ភាពខុសគ្នារវាងម៉ូដសក់ខាងលើនិងម៉ូដសក់ចុងក្រោយនេះគឺម៉ូដសក់នារីជប៉ុនមានលក្ខណៈជាយនិងជួរច្រើនបន្តិច។ ម៉ូដសក់នេះគឺមានលក្ខណៈពិបាកជាងម៉ូដសក់កូរ៉េ។ នៅពេលកាត់ម៉ូដនេះហើយ អ្នកគប្បីយកចិត្តទុកដាក់ថែវាបន្តិចពេលកាត់រួចព្រោះបើមិនដូច្នោះទេ អ្នកនឹងមើលទៅមិនស្រស់ស្អាតឡើយ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

បណ្តុំស្ទីលទំាង ៩ តុបតែងតុរៀន និង កន្លែងធ្វើការឲ្យមានសោភ័ណភាពទាក់ទាញ

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន