រូបដែលអ្នកឃើញមុនគេ អាចប្រាប់ថាអ្នកជាមនុស្សឆាប់ខឹងឬអត់
- 2020-09-04 09:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបដែលអ្នកឃើញមុនគេ អាចប្រាប់ថាអ្នកជាមនុស្សឆាប់ខឹងឬអត់
ចង់ដឹងថា តើអ្នកជាមនុស្សងាយខឹងឬអត់ សាកល្បងជាមួយតេស្ត៍បែបល្បែងចិត្តសាស្រ្តនេះទាំងអស់គ្នា។
១. បើអ្នកឃើញមុខមនុស្សមុនគេ៖
អ្នកជាមនុស្សមិនសូវចេះអត់ធ្មត់ប៉ុន្មានឡើយ។ សូម្បីតែមនុស្សជិតស្និទ្ធ ក៏អ្នកងាយខឹងនឹងពួកគេដែរ នៅពេលពួកគេនិយាយសម្តី ឬបង្ហាញកាយវិការណាមួយដែលអ្នកមិនពេញចិត្ត។ តែសំណាងដែរ ថ្វីបើអ្នកឆាប់ខឹង តែក៏ឆាប់បាត់ហើយមិនគុំគួនទៀតផង។ ពេលដែលអ្នកធ្វើចិត្តបានស្ងប់ហើយ កំហឹងទាំងប៉ុន្មានក៏រលាយបាត់អស់។ ពិសេសជាងនេះទៀត អ្នកជាមនុស្សយកចិត្តទុកដាក់លើការងារ និងម៉ត់ចត់។ អ្នកជាមនុស្សដែលដើរតួដ៏សំខាន់ក្នុងគ្រួសារនិងទំនាក់ទំនងជាមួយមិត្តភក្កិផងដែរ។ អ្នកតែងរក្សាបាននូវភាពចុះសម្រុងល្អជាមួយមនុស្សគ្រប់គ្នា។
២. បើអ្នកឃើញរូបបក្សីមុនគេ៖
ទាំងឆាប់ខឹង និងចេះអត់ធ្មត់ គឺអ្នកមានទាំងអស់ អាចថា 40% -60% តែម្តង។ ខណៈពេលដែលអ្នកចេះគ្រប់គ្រងអារម្មណ៍ អ្នកជាមនុស្សដែលតែងដឹងពីរបៀបគ្រប់គ្រងការខកចិត្តណាមួយក្នុងចិត្តរបស់អ្នក នៅពេលនរណាប្រើពាក្យពេចន៍ឬសកម្មភាពមិនសមរម្យ ហើយអ្នកនឹងឲ្យគេដឹងពីទង្វើនេះដូចគ្នាដែរ។ ពេលខ្លះធ្វើឲ្យអ្នកមិនសប្បាយចិត្ត តែយ៉ាងណាក៏នៅមានមនុស្សចូលចិត្តអ្នកផងដែរ។ តាមរយៈចិត្តស្មោះត្រង់ និងជាមនុស្សចិត្តទូលាយ អ្នកនៅតែជាមនុស្សប្រជាប្រិយសម្រាប់គ្រប់គ្នា។
៣. បើអ្នកឃើញរូបឥន្ធូមុនគេ៖
អ្នកជាមនុស្សពូកែអត់ធ្មត់ខ្លាំងណាស់ ហើយតែងរក្សាបាននូវចិត្តស្មើត្រង់១០០%ក្នុងចិត្តរបស់អ្នកបានជានិច្ច។ ដោយសារតែអ្នកមានចិត្តត្រជាក់ដូចទឹកកក ហេតុនេះនៅពេលមានបញ្ហាជាមួយនរណាម្នាក់ អ្នកដទៃកម្រមើលដឹងពីការខឹងក្រេវក្រោធរបស់អ្នកខ្លាំងណាស់។ ជំនួសឲ្យការខឹងឬមិនសប្បាយចិត្តនឹងរឿងអ្វីមួយ អ្នកតែងបង្ហាញពីភាពទន់ភ្លន់ មិនតបត និងគ្រាន់តែញញឹមប៉ុណ្ណោះ។ អ្នកតែងឲ្យពេលវេលាជាអ្នកសម្របសម្រួលរឿងមិនសប្បាយចិត្តដោយខ្លួនឯង។ អ្នកសុខចិត្តរង់ចាំរហូតទាល់តែស្ងប់ចិត្ត ដើម្បីបង្កើតការសម្រេចចិត្តឬធ្វើសកម្មភាពបន្ត។
៤. បើអ្នកឃើញរូបផ្កាមុនគេ៖
បង្ហាញថា អ្នកជាមនុស្សចេះអត់ធ្មត់បានរហូតដល់ ៨០% នៃបុគ្គលិកលក្ខណៈរបស់អ្នក។ បើទោះជាអ្នកឆាប់ឆាវខ្លះក៏ដោយ តែអ្នកមិនមែនចេះតែដើរខឹងគេឯងគ្រប់គ្នាឡើយ។ លុះត្រាតែសកម្មភាពរបស់គេហួសហេតុពេក រហូតធ្វើឲ្យកំហឹងរបស់អ្នកផ្ទុះឡើង។ យ៉ាងនេះក្តី អ្នកតែងបង្ហាញពីកាយវិការសុភាពរាបសារ ដែលធ្វើឲ្យមនុស្សដទៃទៀតចូលចិត្តអ្នក។ អ្នកងាយទទួលបាននូវការរាប់អានពីមនុស្សរាល់គ្នា ហើយដោយសារតែអ្នកជាមនុស្សងាយក្នុងការទំនាក់ទំនង ធ្វើឲ្យអ្នកអាចឈ្នះបេះដូងមនុស្សជាច្រើនទៀតផង៕