កក់កន្លែងគេងមិនទាន់គេ! អ្នកដំណើរជាច្រើនដាច់ចិត្តមកសុំនៅវត្តលោកនៅមណ្ឌលគិរីស្នាក់អត់អស់១រៀល

  • 2020-08-17 16:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈថ្ងៃឈប់សម្រាកជំនួសបុណ្យចូលឆ្នាំខែ្មរច្រើនថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ ២១ ខែសីហា ឆ្នាំ២០២០នេះ ប្រជាជនខ្មែរបានឈប់សម្រាក និង​បាន​ទៅ​លេង​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​នានានៅ​ក្នុង​ប្រទេស។ ក្នុង​នោះខេត្តមណ្ឌលគិរី គឺជានិងគោលទេសចរណ៍ធម្មជាតិដ៏ល្អ និងមានអ្នកទៅលេងកុះករ ហើយសម្រាប់អ្នកដែលមិនបានកក់កន្លែងគេងទុកមុនទាន់ពេល អាចប្រឈមនឹងអត់កន្លែងគេង។

ជាក់ស្តែងនៅក្នុងថ្ងៃនេះ បើ​យោង​តាម​គណនីហ្វេសប៊ុក Keo Siema ដែល​មាន​ដាក់​រូប Profile ជា​ព្រះសង្ឃ បាន​ផុស​​រៀប​រាប់​ថា៖ ភាព​រូប​ពី​សណ្ឋាគារ​ពិភពលោក​នៅ​មណ្ឌល​គិរី ប្រភព​ព័ត៌មាន ថ្ងៃ១៧.០៨. ២០២០ បញ្ជាក់៖ស្នាក់នៅអត់អស់ថ្លៃទឹកថ្លៃភ្លើង អត់មានតែម៉ាស៊ីនត្រជាក់នឹងកង្ហាទេ។

សូមបញ្ជាក់ថា ខេត្ត​នេះ​ខេត្ត​មណ្ឌល​គិរី​មាន​តំបន់​ទេសចរណ៍ ធម្មជាតិ​រហូតដល់ ៣៩ កន្លែង​ប្លែក​ៗ​គ្នា អម​ដោយ​ទេសភាព​ស្រស់​ស្អាតតាម​រដូវ​កាល ជា​ពិសេស​គឺ​រដូវ​វស្សារ​ដែល​មាន​វាល​ស្មៅ​ខៀវ​ខ្ចី​លាត​សន្ធឹង​វែងអន្លាយដ៏​គួរ​ឲ្យ​ទាក់ទាញ សម្រាប់​ក្រុម​អ្នក​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរណ៍ទាំងអស់ចំនួនជាង២ម៉ឺននាក់ ដែលបានមកទស្សនាកំសាន្តនៅរមណីយដ្ឋាននានា នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

អត្ថបទពេញនិយម