ពេល​ក្រពះ​ទទេ​មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​ចូល​ទៅ​ទេ ព្រោះ​នាំ​ឲ្យ​កើត​ជំងឺ​ឈឺ​ក្រពះ

  • 2020-08-20 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

របស់​ញ៉ាំ​ទាំង​ប៉ុន្មាន​មុខ​នេះ គឺ​មិន​អាច​ឲ្យ​ចូល​ទៅ​ក្នុង​ក្រពះ ពេល​គ្មាន​អ្វី​ទ្រាប់​ពោះ​ឡើយ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ក្រពះ​បាន។ ចង់​ដឹង​ថា​អាហារ​ណា​ខ្លះ គឺ​តាមដាន​ខាងក្រោម​នេះ៖

១.ថ្នាំ​បំបាត់​ការ​ឈឺចាប់៖ ការ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ទាំង​ពោះ​ទទេ គឺ​ធ្វើឲ្យ​អ្នក​ឈឺចាប់ពោះ​មិន​ឈប់។

២.កាហ្វេ៖ ការ​ផឹក​កាហ្វេ​ទាំង​គ្មាន​អាហារ​ក្នុង​ពោះ គឺ​មិន​ល្អ​ដល់​សុខភាព​ទេ។

រូបតំណាង

**៣.ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាកុល**៖ ភេសជ្ជៈ​បែប​នេះ គឺ​គ្រោះថ្នាក់​ជាង​កាហ្វេ​ទៅ​ទៀត។

៤.ទំពា​ស្ករ​កៅស៊ូ៖ ស្ករកៅស៊ូ​ វា​បណ្ដាល​ឲ្យ​កើន​ឡើង​បរិមាណ​អាស៊ីដ​រំលាយ​អាហារ​ដែល​បំផ្លាញ​ស្រទាប់​ពោះ។ ការ​​ទទួល​ទាន​ស្ករ​កៅស៊ូ​ញឹកញាប់​អាច​នាំ​ឲ្យ​មាន​ជំងឺ​រលាក​ក្រពះ​ផង​ដែរ។

៥.គេង៖ ការ​ដេក​ទាំង​ក្រពះ​ទទេ​នាំ​ឲ្យ​កម្រិត​ជាតិ​គ្លុយកូស​ចុះ​ខ្សោយ និង​បង្កើន​ការ​ឈឺចាប់​ដែល​បណ្ដាល​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​រំខាន​ចំពោះ​វដ្ដ​នៃ​ការ​គេង។

៦.ហ្វឹកហាត់៖ ពេល​អ្នក​ធ្វើ​ការ​ហ្វឹកហាត់​ដោយ​ពោះ​គ្មាន​អាហារ​បណ្ដាល​ឲ្យ​បាត់បង់​ទម្ងន់។

៧.ដើរ​ទិញ​ទំនិញ៖ នៅ​ពេល​អ្នក​ដើរ​ទិញ​ឥវ៉ាន់​ទាំង​ឃ្លាន នោះ​ជា​ការ​បំផ្លាញ​លុយ​ទៅ​វិញ ព្រោះ​ពេល​ដែល​ឃ្លាន​ហើយ​អ្នក​ចេះតែ​ទិញ​ឲ្យ​បាន​បាន​បាន។

រូបតំណាង

៨.ផឹក​ទឹក​ក្រូចឆ្មារ៖ ការ​ទទួល​ទាន​ភេសជ្ជៈ​ក្រូចឆ្មារ​ពេល​ក្រពះ​ទទេ​អាច​ធ្វើឲ្យ​ក្រពះ​របស់​អ្នក​រលាក និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​​ដែល​មាន​ជំងឺ​រលាក​ក្រពះ រហូត​ស្ថិត​ក្នុង​គ្រោះថ្នាក់​ខ្លាំង។

៩.ឆាប់​ខឹង៖ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ភាព​អត់ឃ្លាន​ធ្វើឲ្យ​ចេញ​មក​មិន​សូវ​ជា​ល្អ ដោយសារ​តែ​ខួរក្បាល និង​រាងកាយ​គ្មាន​ថាមពល។ កង្វះ​ថាមពល​ធ្វើឲ្យ​អ្នក​មួម៉ៅ និង​ឆេវឆាវ៕

ចុចអាន៖នធម្មតា! ផឹក​ទឹក​ក្រូចឆ្មារ​រាល់ថ្ងៃសោះ អាច​កម្ចាត់​ជំងឺ​បាន ១០ មុខ

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ ទ្រី រ៉ាវី