រឿង​ទាំង​ឡាយ​ដែល​ត្រូវ​ធ្វើ​ភ្លាម​ៗ ពេល​រើ​ចូល​ផ្ទះ​ថ្មី​ដើម្បី​បណ្ដេញ​ថាមពល​អាក្រក់ និង​ទទួល​បានលាភ

  • 2020-08-05 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​នៅ​សម័យ​ណា​ក៏​ដោយ ក៏​ជំនឿ​ដែល​ជឿជាក់​ថា ផ្ទះ​គ្រប់​ខ្នង​សុទ្ធ​តែ​មាន​អ្នក​នៅ​កាន់​កាប់​ថែ​រក្សា គឺ​មិន​ដែល​សាប​រលាប​ឡើយ។ ដូច​នេះ ទោះ​ជា​ផ្ទះ​យើង​ទិញ ឬ​ជួល​ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ផ្ទះ​ដើម្បី​ឲ្យ​ការ​រស់​នៅ​ប្រកប​ទៅ​ដោយ​ភាព​សុខសាន្ត។ ខា​ង​ក្រោម​នេះ​គឺ​ជា​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ​ឲ្យ​បាន​រហ័ស​នៅ​ពេល​រើ​ចូល​នៅ​ផ្ទះ​ថ្មី ដើម្បី​បណ្ដេញ​អំពើ​មិន​ល្អចេញ និង​ទទួល​បាន​លាភ​ជ័យ។

១. រើស​ថ្ងៃ​ល្អចាំ​ចូល

ម្ចាស់​ផ្ទះ​មិន​តិច​ឡើយ​ដែល​ព្យាយាម​រក​ផ្ទះ​នៅ​កន្លែង​ល្អ គ្រឿង​សម្ភារៈ​តាំង​ផ្ទះ និង​អ្វី​គ្រប់​យ៉ាង​ទាំង​អស់​សុទ្ធតែ​ល្អ ប៉ុន្តែ​បែរ​ជាមិន​រើស​ថ្ងៃ​ចូល​នៅ​ទៅ​វិញ។ ខណៈ​​ថវិការ​ធូរធារនឹង​ទៅ​ដេញ​វេលា​ដើម្បី​ចូល​នៅ​ផ្ទះ​ថ្មី​នោះ អ្នក​ដែល​មិន​ចង់​ចំណាយ​ច្រើន​អាច​សួរ​ចាស់​ព្រឹទ្ធាចារ្យ ឬ​មើល​ប្រតិទិន​ដើម្បី​រក​ថ្ងៃ​ល្អ​ដើម្បី​ចូល​ផ្ទះ​ថ្មី។ សម្រាប់​អ្នក​ដែល​មិន​ដឹង​អ្វី​សោះ អាច​ចូល​នៅ​ថ្ងៃ​សីល​ដែល​ជា​ថ្ងៃ​ល្អ​ក៏​បាន។

២. សែន​ម្ចាស់​ទឹក ម្ចាស់​ដី

ម្ចាស់​ទឹក​ ម្ចាស់​ដី​នៅ​កន្លែង​ដែល​យើង​រស់​នៅ គឺ​ជា​អ្នក​កាន់​កាប់​តំបន់​នោះ ដូច​នេះ​ហើយ ពេល​ចូល​នៅត្រូវ​សុំ​ការ​អនុញ្ញាត ក៏ដូច​សុំ​សេចក្ដី​សុខ​ពី​ពួក​គាត់​សិន។ ដូច​ជា​ការ​ចុះ​សៀវភៅ​ស្នាក់​នៅ​អជ្ញាធរ​ដែរ ការ​សែន​បែប​នេះ គឺ​យើង​ទៅ​បង្ហាញ​មុខ​នឹង​ម្ចាស់​ទឹក​ដី ឲ្យ​គាត់​បាន​ស្គាល់ និង​ជួយ​ជ្រមជ្រែង​យើង។

៣. ឆ្ពុង​ផ្ទះ

មិន​ថា​ផ្ទះ​ថ្មី ឬ​ចាស់ នៅពេលដែលគ្មាន​អ្នក​នៅ គ្មាន​អ្នក​ថែ​រក្សា ប្រាកដ​ជា​មាន​ចរន្ត​អាក្រក់​មក​ស្នាក់​អាស្រ័យ។ ដូច​នេះ ដើម្បី​ឲ្យ​គេហដ្ឋាន​បាន​កក់​ក្ដៅ និង​បណ្ដេញ​ថាមពល​អាក្រក់​ចេញ អ្នក​ត្រូវ​ឆ្ពុង​ផ្ទះ​ចេញ ពេល​ចូល​នៅ។ វិធី​ដែល​ងាយ​ស្រួល​បំផុត​នោះគឺ អុជធូប​បន់​សុំ​ក្ដីសុខ និង​យក​ធូប​នេះ​ដើរ​ឆ្ពុង​ពេញ​ផ្ទះ​ដើម្បីជម្រះ​ផ្ទះ។

៤. ដាំ​បាយ​ក្នុង​ថ្ងៃ​ចូល​នៅដំបូង

តាម​ក្បួន​ហុងស៊ុយ​ចិន ថ្ងៃ​ដែល​ចូល​នៅ​ទី​១​យ៉ាង​ម៉េច ថ្ងៃ​បន្តបន្ទាប់​នឹង​ស្រដៀង​នឹង​គ្នា​ដែរ។ ដូច​នេះ​ហើយ ដើម្បី​រក​ទទួល​ទាន​មាន​បាន មាន​បាយ​ម្ហូប​គ្រប់​គ្រាន់ ទោះ​បី​ជា​ថ្ងៃ​រើ​ចូល​ផ្ទះ​ថ្មី​ហត់​នឿយ​យ៉ាង​ណា​ក៏​អ្នក​ត្រូវ​ដាក់ដាំ​បាយ​មួយ​ឆ្នាំ និង​ធ្វើ​ម្ហូប​សាមញ្ញ​មួយ​មុខ​ដែរ​ ដើម្បី​យក​ង៉ូវ​ហេង៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម