ចរិត៤យ៉ាងរបស់មនុស្សដែលមានកម្មពៀរជាប់ខ្លួន មានតែភាវនាកុំឲ្យជួបជាតិក្រោយ
- 2020-08-04 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិត៤យ៉ាងរបស់មនុស្សដែលមានកម្មពៀរជាប់ខ្លួន មានតែភាវនាកុំឲ្យជួបជាតិក្រោយ
ក្នុងសង្គមនេះ យើងបានជួបមនុស្សជាច្រើន មានទាំងគ្រប់ទម្រង់និង ទម្លាប់យ៉ាប់ៗមួយចំនួន។ អត្តចរិតរបស់មនុស្សខ្លះ យើងគ្មានថ្ងៃឈ្នះគេឡើយ ដូច្នេះកុំចំណាយពេលឈ្លោះនឹងគេនាំអាប់តម្លៃ។ យ៉ាងណាក៏ដោយ គ្រាន់តែរម្ងាប់ចិត្តឲ្យស្ងប់ សម្រាកផ្លូវចិត្ត និងព្រមឲ្យពួកគេដើរចេញពីជីវិត នោះហើយជាវិធីល្អបំផុត។
**១. មនុស្សដែលពូកែចាប់កំហុស**
ភាគច្រើន មនុស្សបែបនេះបើខ្លួនឯងធ្វើខុសវិញ នឹងរក្សាវាជាការសម្ងាត់។ តែបើយើងខុសអីតែបន្តិច គេនឹងចូលមកស្តីបន្ទោសយើងដោយគ្មានការលើកលែង ហើយសូម្បីរឿងតូចក៏គេធ្វើឲ្យក្លាយជារឿងធំដែរ។
២. មនុស្សដែលចាត់ទុកខ្លួនឯងត្រូវរហូត
មនុស្សនេះគឺមួយជីវិត គេត្រូវរហូត ហើយនរណាក៏ជាខ្សាច់ក្នុងកែវភ្នែកគេដែរ។ មិនស្តាប់ មិនចេះបែងចែក ដឹងតែមួយមុខគឺគេទើបធ្វើអីក៏ល្អជាងគេដែរ។
៣. មនុស្សដែលចិត្តស្រាល
ឆាប់ខឹង ឆាប់ជឿគេ ហើយការសន្មត់វិញ មានតិចបំផុត។ និយាយទៅ គឺគ្រាន់តែស្តាប់គេមួយជ្រុងតូច រួចម៉ៅយកតែម្នាក់ឯង។
៤. មនុស្សដែលចូលចិត្តខ្សែលើគេ
នេះគឺប្រភេទមនុស្សដែលចូលចិត្តរិះគន់អ្នកដទៃ ពូកែណាស់រឿងនិយាយដើមគេហើយឲ្យអ្នកដទៃមើលមកខ្លួនឯងជាមនុស្សល្អ។ ពូកែកាត់ក្តីរឿងរបស់គេ ហើយគិតថាខ្លួនឯងលើសគេជានិច្ច។
បើជួបមនុស្ស៤ប្រភេទនេះ កុំបង្ខំកែប្រែពួកគេ តែត្រូវភាវនាសុំឲ្យពួកគេរួចកម្មពៀរសម្រាប់ជាតិមុខផងចុះ ព្រោះជាតិនេះពួកគេបានសាងបាបច្រើនពេកហើយ។
ជំពូកមនុស្ស៤ប្រភេទនេះ អាចហៅថាជាមនុស្សមាន IQ ទាប ម្ល៉ោះហើយចិត្តគំនិតរបស់គេមិនសូវ ទោរទន់ទៅរកភាពវៃឆ្លាតទេ ហើយក៏ជាមនុស្សពិបាកតម្រូវចិត្តដែរ។ ដូច្នេះ បើអ្នកកំពុងជួបមនុស្ស៤ប្រភេទនេះ ក្នុងជីវិត មិនបាច់គិតច្រើន ឬឈឺក្បាលក្នុងចិត្តឡើយ គ្រាន់តែចាត់ទុកថា អ្នកកំពុងរាប់អានខុស ឬរាប់អានប៉ះចំមនុស្សឆ្កួតទៅបានហើយ។ អ្នកក៏មិនបាច់ខូចចិត្ត ឬពិបាកគ្រប់គ្រងផ្លូវអារម្មណ៍ដែរ គ្រាន់តែធ្វើចិត្តឲ្យស្ងប់ គឺគ្រប់គ្រាន់ណាស់។
យ៉ាងណាក៏ដោយ អត្ថបទនេះមិនបានចោទប្រកាន់នរណាម្នាក់ឡើយ គ្រាន់តែរំលឹកដល់អ្នកអានទាំងអស់ថា ប្រសិនបើអ្នកបានជួបមនុស្ស៤ប្រភេទខាងលើ គឺកុំបន្តខ្ជះខ្ជាយរាប់អានទៀត។ ព្រោះវាមានតែធ្វើឲ្យអ្នកមិនសប្បាយចិត្ត ក្នុងជីវិតរស់នៅ ដូច្នេះមានតែចៀសឲ្យឆ្ងាយតែប៉ុណ្ណោះ ទើបជាការល្អ៕