ពាក្យ៥យ៉ាង ដែលអ្នកជោគជ័យបង្រៀនកូនចៅមិនឲ្យនិយាយ ព្រោះនាំឲ្យជីវិតដើរថយក្រោយ

  • 2020-08-04 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជន​ជាតិ​ចិន​បាន​បង្រៀន​កូន​ចៅ​របស់​គេ​​នូវ​ពាក្យ​ជា​ច្រើន ​ដែល​គេ​ចាត់​ទុក​ថា ​ពាក្យ​ខ្លះ​នាំ​មកនូវ​សំណាង ​ហើយ​ពាក្យ​ខ្លះ​នាំ​មក​នូវ​ភាព​ចង្រៃ។ ​ម្ល៉ោះ​ហើយ ​ប្រសិន​បើ​អ្នក​ចង់​ជោគ​ជ័យ ​​មិន​គួរ​ទម្លាប់​និយាយ​ពាក្យ​ទាំង​៥​ខាង​ក្រោម​នេះ​ទេ។

១. ​ពិបាក​ណាស់

អ្នក​មិន​គួរ​​និយាយ​ពាក្យ​ ពិបាក​នេះ​ចេញ​មក​ទេ ព្រោះ​វា​​នឹង​មាន​ឥទ្ធិពល​រា​រាំង​សមត្ថភាព​ដ៏​ខ្លាំង​ក្លា​របស់​អ្នក​បាន។

២. ​ធ្វើ​មិន​បាន​ទេ

បើ​អ្នក​ហ៊ាន​និយាយ​ពាក្យ​នេះ ​មិន​ខុស​ពី​អ្នក​កំពុង​បិទ​ផ្លូវ​ខ្លួន​ឯង​មិន​ឲ្យ​រៀន​សូត្រ​អ្វី​​ថ្មី​ៗ ​ឬ​សកម្មភាព​ផ្សេង​ៗ​ឡើយ។

៣. ​ធុញ​ណាស់

​អ្នក​មាន​ដឹង​ទេ? ​ដោយសារ​តែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ គ្រប់​ថាមពល​ក្នុង​រាងកាយនិង​ចិត្ត​របស់​អ្នក​បាន​ប្រែ​ក្លាយ​ជា​ដុន​ដាប​ទៅ​ៗ យ៉ាង​អាក្រក់​បំ​ផុត។

៤. ​ខ្ជិល​ណាស់ ព្រះ​អើយ!

កុំ​លេង​សើច​នឹង​ពាក្យ​នេះ​ឲ្យ​សោះ ព្រោះ​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​បាន។

៥. ​ឆ្អែត​ចិត្ត

​នៅ​ពេល​អ្នក​និយាយ​ពាក្យ​នេះ​ចេញ​មក ​រាង​កាយ​នឹង​ទទួល​បាន​តែ​ភាព​ទន់​ខ្សោយ​យ៉ាង​លឿន​បំ​ផុត។

ផ្ទុយ​ទៅ​វិញ ​បើ​អ្នក​ចង់​ជោគជ័យ អ្នក​គួរ​ទម្លាប់​និយាយ​នូវ​ពាំក្យ​ទាំង​នេះ​វិញ​ដូច​ជា ​អរគុណ សុំ​អភ័យ​ទោស ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​សំណាង​ណាស់ ខ្ញុំ​សុខ​សប្បាយ ជា​ដើម៕ ​​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម