កម្រងរូបភាពបង្ហាញថា ធម្មជាតិប្រទេសអូស្ត្រាលីប្លែកៗ អ្នកខ្លាចសត្វល្អិតប្រាកដជាគាំង
- 2020-07-30 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រងរូបភាពបង្ហាញថា ធម្មជាតិប្រទេសអូស្ត្រាលីប្លែកៗ អ្នកខ្លាចសត្វល្អិតប្រាកដជាគាំង
សម្រាប់អ្នកដែលខ្លាចសត្វល្អិត អាចនឹងគាំងបេះដូងស្លាប់ប្រសិនបើទៅរស់នៅប្រទេសអូស្ត្រាលី ដ្បិតសត្វល្អិតនៅប្រទេសនេះគឺធំជាងប្រទេសដទៃប្រមាណ ១០ដងឯណោះ។
ជាយូរលង់មកហើយ ប្រទេសអូស្ត្រាលីគឺជាដែនដីនៃសត្វល្អិត និងសត្វល្មូនគ្រប់បែបយ៉ាង។ ដោយដើមឡើយជាដីកោះ ប្រទេសមួយនេះសម្បូរទៅដោយពូជសត្វដែលមានធំចម្លែកខុសពីកន្លែងដទៃ។ មិនត្រឹមតែជួបនៅក្នុងព្រៃនោះទេ ជានិច្ចកាល សត្វទាំងនេះ តែងវាលចូលដល់ផ្ទះរបស់ប្រជាជន ដែលធ្វើឲ្យអ្នករស់នៅទីនេះ ភ័យតក់ស្លុតមិនតិចឡើយ។
សម្រាប់អ្នកដែលមានផ្លូវិចិត្តខ្សោយ ហើយស្រលាញ់ពូជសត្វទាំងនេះ តែមានបំណងបម្លាស់ទីទៅរស់នៅអូស្ត្រាលីនោះ អ្នកអាចគិតឡើងវិញ ថាខ្លួនអាចប្រឈមមុខនឹង ពួកវាបានឬអត់។ ខាងក្រោមនេះគឺជារូបភាពពិតជាក់ស្ដែងនៃធម្មជាតិរបស់ អូស្ត្រាលីដែលឃើញហើយ ចង់តែដាក់មេផាយ៕