រវល់​តែ​ដើ​រ​លេង​វង្វេង​ផ្លូវ​ទៅ​ផ្ទះ សុនខ​មួយ​ក្បាល​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​រាយការ​ណ៍ឲ្យជួយ

  • 2020-07-29 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុនខ​ត្រូវ​បាន​ចាត់​ទុក​ថា​ជាមួយ​សត្វ​មួយ​ក្នុង​ចំណោម​សត្វ​ចិញ្ចឹម​ដែល​មាន​បញ្ញា​ឆ្លាត​ជាង​គេ។​​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពូជ​សត្វ​នេះ​ក៏​ជា​ប្រភេទ​ដែល​មាន​ចរិត​ស្មោះ​ត្រង់​ជាមួយ​ម្ចាស់​ជាទី​បំផុត ទោះ​បី​ជា​ទៅ​ណា​មក​ណា ក៏​វា​តែង​រក​ផ្លូវ​មក​ផ្ទះ​វិញ​ឲ្យ​ទាល់​តែ​ឃើញ។ ជាក់ស្តែង ក្រោយ​ពេល​លេង​នៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ​សន្ទុះ សុនខ​មួយ​ក្បាល​នេះ ស្រាប់​តែ​ចាំ​ផ្លូវ​ទៅ​ផ្ទះ​ឡើង​វិញ។

ដោយ​សារ​តែ​បញ្ញា​វៀងវៃ​របស់​ខ្លួន ឆ្កែ​មួយ​ក្បាល​ក្រោយ​ពេល​រត់​លេង​សប្បាយ​ភ្លេច​ខ្លួន ហើយ​រក​ផ្លូវ​ត្រលប់​ទៅ​ផ្ទះ​មិន​ឃើញ វា​បាន​រត់​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​រាយការ​ថា​ខ្លួន​បាត់​ខ្លួន។ តាម​នោះ​ដែរ ឆ្កែ​ដែល​ឆ្លាត​រក​លេខ​ដាក់​គ្មាន​នេះ មាន​ឈ្មោះ​ថា Chigo ហើយ​បាន​រត់​មក​ប៉ុស្តិ៍​ប៉ូលិស Odessa ប្រទេស​អ៊ុយក្រែន។ ប៉ូលិស​នៅ​ប៉ុស្តិ៍​នេះ​បាន​ឆ្ងល់​ជា​ខ្លាំង​ ព្រោះ​មិន​ដឹង​ថា​ឆ្កែ​មួយ​នេះ​មក​ពី​ណា​ត្បិត កាត​អត្តសញ្ញាណ​នៅ​លើ​ក​វាបាន​ជ្រុះ​តាំង​ពី​ពេល​ណា​បាត់​ហើយ។

យ៉ាងណាក្ដី ឆ្កែ​មួយ​នេះ​រស់រាយ​ជា​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប៉ូលិស​នៅ​ទី​នេះ​រីករាយ​ជាខ្លាំង។ ទោះ​ជា​យ៉ាងណាក៏ដោយ ក្រោយ​លេង​នៅ​ទី​នេះ​មួយ​សន្ទុះ Chigo ក៏​ធុញ ហើយ​ដើរ​ចេញ​ស្វែង​រក​ផ្លូវ​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។ មិន​យូរ​ប៉ុន្មាន​ក្រោយ​នោះ ប៉ុស្តិ៍​ប៉ូលិស​នេះ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា Chigo បាន​រក​ឃើញ​ផ្លូវ​ទៅ​ផ្ទះ​វិញ ហើយ​បាន​ជួបជុំ​នឹង​ម្ចាស់​វា​វិញ​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel