ម៉ូដ​សក់​កូរ៉េ ៣​ម៉ូដស្អាត​ឥតខ្ចោះ ដែល​ត្រូវ​នឹង​ទម្រង់​មុខ​មិត្ត​ៗ​នារី ស្ទើរ​តែ​គ្រប់​រូប

  • 2020-07-20 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ចង់​បាន​មុខ​មើល​ទៅ​ក្មេង​ជាង​វ័យ ហើយ​មិន​ចំណាយ​ពេល​ធ្វើ​សក់​ច្រើន​មុន​ចេញ​ពី​ផ្ទះ​នោះ អាច​សាក​ម៉ូដ​សក់​កូរ៉េ ៣​ម៉ូដ​ខាង​ក្រោម​នេះ​បាន។

១. សក់​ត្រង់​ ប្រាស់​ស្មា

ក្រោយ​ឆ្លង​កាត់​ម៉ូដ​សក់​ជា​ច្រើន នៅ​ទី​បំផុត កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo ត្រូវ​បាន​ទស្សនិកជន​វាយ​តម្លៃ​ថា ​ស្អាត​បំផុត​ពេល​កាត់​ម៉ូដ​សក់​នេះ។ ម៉ូដ​សក់​នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​អ្នក​ទុក មើល​ទៅ​ក្មេង​ជាង​វ័យ​នោះ​ទេ​​ វា​ថែម​ទាំង​មើល​ទៅ​ថ្លៃ​ថ្នូរ និង​ស៊ីវិល័យ​ជា​ទី​បំផុត។

២. ម៉ូដ​ហួស​ស្មា សក់​សេះ

ខណៈ​សក់​វែង​ដល់​ចង្កេះ អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ធ្វើ​ម៉ូដ និង​ថែ​រក្សា ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​នោះ សក់​វែង​ហួស​ស្មា​ តែ​មិន​ដល់​ចង្កេះ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ស្រទន់។ បើ​ចង់​ឲ្យ​រឹត​តែ​ស្រស់​ស្អាត អ្នក​អាច​គួប​ផ្សំ​បាន​ជាមួយ​នឹង​សក់​សេះ ហើយ​លាប​ពណ៌​ស្រាល​ៗ ដើម្បី​មើល​ទៅ​ឲ្យ​កាន់​តែ​ស្រស់​ថ្លា។

៣. សក់​ក្ដោប

សម្រាប់​អ្នក​ដែល​ចង់​លេង​ធំ ហើយ​មើល​ទៅ​ប្លែក​ខ្លាំង មិន​ធ្លាប់​ឃើញ អ្នក​អាច​កាត់​សក់​ម៉ូដ​ក្ដោប​ងត្រឹម​កញ្ចឹង​ក​នេះ​បាន។ ម៉ូដ​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​ឆ្កឹង​ថ្ពាល់​ខ្ពស់​លាក់​បាន​ចំណុច​នេះ​យ៉ាង​ល្អ។ ម៉ូដ​នេះ​ជួយ​ឲ្យ​អ្នក​ដែល​មាន​មុខ​ធំ​ប្រែ​ជា​តូច ហើយ​មើល​ទៅឆ្លាត​វៃ និង​រហ័សរហួន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម