បណ្ដេញ​ជាតិ​ពុលជួយ​ឲ្យ​ស្បែក​ស​ស៊ីជម្ពូ ទឹក​ទំពាំង​បាយជូ​ក្រៀម លាយ​ទឹក​ឃ្មុំ​ជួយ​បាន

  • 2020-07-07 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ចង់​ឲ្យ​ស្បែក​មាន​សំណើម រាង​កាយ​មនុស្ស​ត្រូវ​តែ​ផ្គត់ផ្គង់​ឲ្យ​គ្រប់​ជាតិ​ទឹក។ តែ​បើ​ចង់​ឲ្យ​ស្បែក​ស្រស់​ថ្លា អ្នក​ត្រូវ​តែ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​ខ្លួន​សិន។ រូបមន្ត​ភេសជ្ជៈ​ខាង​ក្រោម​អាច​ជួយ​ឲ្យ​ស្បែក​អ្នក​ស្អាត​ជាង​មុន ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន។

១. ទឹក​ទំពាំង​បាយជូ​ក្រៀម

ទឹក​ទំពាំង​បាយជូ​​ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​ទប់​ស្កាត់​ភាព​ចាស់​ជរា​បាន​យ៉ាង​ឆាប់​រហ័ស។ ទន្ទឹម​នឹង​នោះ ប្រភេទ​ភេសជ្ជៈ​នេះ​អាច​ជួយ​ឲ្យ​ឈាម​ដើរ​បាន​ស្រួល ជួយ​ឲ្យ​ស្បែក​បាន​ស្រស់​ថ្លា បែប​ស៊ី​ជម្ពូ។ ប្រភេទ​ទឹក​នេះ​នឹង​មាន​ប្រសិទ្ធិភាព​បំផុត​​ប្រសិន​បើ​អ្នក​ទទួល​ទាន​នៅ​ពេល​ព្រឹក​ មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក។ វិធី​ធ្វើ៖ យក​ទំពាំង​បាយជូ​ក្រៀម ដាំ​ជាមួយ​ទឹក​ពុះ​ ​ហើយ​យក​ទុក​រហូត​ដល់​ទឹក​នៅ​អ៊ុនៗ​ គឺ​ជា​ការ​ស្រេច។ ផឹក​ទាំង​ទឹក និង​កាក​ទំពាំង​បាយជូ។

២. ទឹក​រមៀត​ទឹក​ឃ្មុំ

ទឹក​រមៀត​ទឹក​ឃ្មុំ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ជាង​មុន វា​ក៏​ជួយ​ឲ្យ​សម្រក​ទម្ងន់ និង​ធ្វើ​ឲ្យ​ស្រក​ខ្លាញ់​ក្បាល​ពោះ​យ៉ាង​លឿន។ វិធី​ធ្វើ​ប្រភេទ​ទឹក​នេះ​គឺ​ងាយ​ស្រួល​បំផុត ដោយអ្នក​គ្រាន់​តែលាយ​ម្សៅ​រមៀត​មួយ​ស្លាប​ព្រា​បាយ​ជាមួយ​ទឹក​ក្ដៅ ៦០-៧០អង្សារ ២៥០មល និង​ចុង​បញ្ចប់​ថែម​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​កាហ្វេ​ជាការ​ស្រេច។ អ្នក​គួរ​បរិភោគ​ភ្លាម​ៗ ក្រោយ​ពេល​ធ្វើ​ដើម្បី​ទទួល​បាន​លទ្ធផល​អតិបរិមា។

៣. ទឹក​ក្រូច​ឆ្មា

ប្រភេទ​ភេសជ្ជៈ​ដែល​បញ្ចេញជាតិ​ពុល​ងាយ​ស្រួល​ធ្វើ​បំផុត​នោះ​គឺ ក្រូច​ឆ្មា​លាយ​ជាមួយ​ទឹក​សុទ្ធ។ ដោយ​អ្នក​គ្រាន់​តែ​ផឹក​ទឹក​មួយ​កែវ លាយ​ក្រូច​ឆ្មា​មួយ​ចំណិត​នៅ​ពេល​ព្រឹក​មុន​ពេល​បាយ ជារៀង​រាល់​ថ្ងៃ​ក្នុង​១​សប្ដាហ៍ ជាតិ​ពុល​នៅ​ក្នុង​រាង​កាយអាច​នឹង​បញ្ចេញ​បាន​ទាំង​អស់។ យ៉ាងណាក្ដី ដោយ​សារ​តែ​នៅ​ក្នុងក្រូច​ឆ្មា​មាន​ជាតិ​ពុល​ច្រើន ដូច​នេះ​ផឹក​ហើយ ក្រោយ​១០​នាទី អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ភ្លាម៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម