ស្មានតែ Jennie លាបសក់សបែបនេះដំបូងគេ តែការពិត យ៉ាង គួ លេងម៉ូដនេះរាប់ឆ្នាំមកហើយ
- 2020-07-06 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានតែ Jennie លាបសក់សបែបនេះដំបូងគេ តែការពិត យ៉ាង គួ លេងម៉ូដនេះរាប់ឆ្នាំមកហើយ
រូបភាពថ្មីរបស់កំពូលតារាចម្រៀងស្រីកូរ៉េ Jennie លាបសក់សតែផ្នែកខាងមុខ គឺដូចគ្នាទាំងស្រុងនឹងតួ យ៉ាង គួ រឿងទេពឥន្ទ្រីបក្សីស្នេហ៍ ដែលត្រូវបានគេលើកឡើងថា ប្រហែលជាងធ្វើសក់របស់តារាស្រីនេះ បានគំនិតក្រោយមើលរឿងខាងលើហើយ។
ទោះបីជាត្រូវបានបញ្ចេញច្រើនថ្ងៃហើយក៏ដោយ តែបទចម្រៀង How You Like That របស់ក្រុមចម្រៀងល្បីឈ្មោះកូរ៉េ BlackPink នៅតែបន្តត្រូវបានគេចែករំលែកយ៉ាងច្រើនកុះករនៅលើបណ្ដាញសង្គម។
ទន្ទឹមនឹងនោះ ម៉ូដសក់លាបតែពណ៌សផ្នែកខាងមុខរបស់សមាជិក Jennie កំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំង។ យ៉ាងណាក្ដី ក្រោយពេលមើលម៉ូដសក់នេះរួច អ្នកប្រើបណ្ដាញសង្គមបានរកឃើញថា ម៉ូដនេះធ្លាប់បានតារាប្រុសម្នាក់ទុករួចហើយ។
ជាក់ស្ដែង កាលពីឆ្នាំ ១៩៩៥ នៅក្នុងរឿង ទេពឥន្ទ្រីបក្សីស្នេហ៍ តួ យ៉ាងគួ បានលាបសក់បែបនេះ ក្រោយពេលហាត់វិជ្ជាគុណបានសម្រេច។ ការប្រៀបធៀបនេះ ទទួលបានចំណាប់អារម្មណ៍ និងធ្វើឲ្យគេអស់សំណើចជាខ្លាំង។ អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ប្រហែលអ្នកស្ទីលសក់ឲ្យ Jennie បានគំនិតថ្មី ក្រោយពេលមើលរឿងខាងលើហើយ៕