ធ្លាប់​តែ​​​ដឹង​ពី​វិបត្តិ​របស់​មនុស្ស​ស្រី តែ​ទុក្ខ​សោក​ទាំង​ឡាយ​នេះ​របស់​មនុស្ស​ប្រុស​មាន​អ្នក​ណា​យល់​ឬ​អត់

  • 2020-06-12 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​រឿង​ស្មើ​ភាព​គ្នា​កាន់​តែ​កើន​ឡើង មិន​ថា​មនុស្ស​ប្រុស​ ឬ​ស្រី​នោះ​ទេ សុទ្ធ​តែ​មាន​ទុក្ខ​ដូច​គ្នា។ យ៉ាងណាក្ដី ផ្ទុយ​ពី​មនុស្ស​ស្រី​ដែល​គេ​ងាយ​យល់​ពី​ទុក្ខ​សោក​របស់​នាង​ជាង​នោះ វិបត្តិ​របស់​មនុស្ស​ប្រុស​ភាគ​ច្រើន​ត្រូវ​លួច​កប់​ក្នុង​ទ្រូង។ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​កង្វល់​របស់​មនុស្ស​ប្រុស​ដែល​មិន​សូវ​ហ៊ាន​និយាយ​ចេញ​មក​។

រូបតំណាង

១. កង្វល់​ធំ​ជាង​គេ​នោះ​គឺ មិន​ដឹង​ធំ​ទៅ អាច​ជ្រោមជ្រែង​គ្រប់​គ្រាន់​ឲ្យ​ឪពុក​ម្ដាយ​ឬ​អត់។ មិន​ចង់​​មាន​បាន​អ្វី​លើស​គេ​ឡើយ សុំ​ត្រឹម​ពេល​ចាស់​ទៅ​ឪពុក​ម្ដាយ​មិន​បាច់​ធ្វើ​ការ​ធ្ងន់​ទៀត​ប៉ុណ្ណោះ។

២. លួច​ស្រលាញ់​គេ តែ​អ្នក​ណា​ទៅ​ហ៊ាន​និយាយ​ចេញ​មក​ បើ​ដឹង​លទ្ធផល​បាត់​ទៅ​ហើយ។

៣. ធ្វើ​អ្វី​ក៏​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ព្រោះ​តែ​ពាក្យ​មួយ​ម៉ាត់​គត់​គឺ៖ ក្រ។

៤. ងប់ងល់​ធ្វើ​ការ ងប់​ងល់​ថែម​ម៉ោង ដល់​ពេល​ដឹង​ខ្លួន សង្សារ​រត់​តាម​អ្នក​ផ្សេង​ដែល​មាន​ជាង​ខ្លួន​បាត់។

រូបតំណាង

៥. ទោះ​បី​ពេល​ខ្លះ​ពិបាក​ចិត្ត​រឿង​ច្រើន ក៏​មិន​ហ៊ាន​និយាយ​ចេញ​មក ព្រោះ​ខ្លាច​គេ​ថា​មនុស្ស​ទន់​ខ្សោយ ឬ​មិន​ចេះ​ពុះពារ​ជា​ដើម។

៦. ស្រាប់​តែ​ថ្ងៃ​មួយ សង្សារ​ខឹង ក៏​មិន​ដឹង​ថា​នាង​ខឹង​មក​ពី​មូលហេតុ​អ្វី ព្រោះ​រវល់​ខ្លាំង​ពេក។

៧. ពេល​ខ្លះ​បែក​បាក់​ស្នេហា ក៏​ចង់​យំ​ម្ដង ឲ្យ​បាន​ធូរ​ទ្រូង តែ​​ដោយ​សារខ្លាច​​កែវ​ភ្នែក​អ្នក​ផង ក៏​សម្ងំ​លេប​ទឹក​ភ្នែក​ចូល​ខាង​ក្នុង​វិញ៕

រូបតំណាង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម