បញ្ហា​ទាំង ៩ មាន​តែ​មនុស្ស​ស្រី​សក់​រួញ​ប៉ុណ្ណោះ ដែល​យល់​ច្បាស់​បំផុត

  • 2020-06-05 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ច្បាស់​ណាស់​ថា​មនុស្ស​ស្រី​ជាច្រើន មើល​ទៅ​ស្រស់​ស្អាត​បំផុត​នៅ​ពេល​ពួកគេ​មាន​សរសៃ​សក់​ត្រង់ និង​រលាស់​ដូច​សរសៃ​សូត្រ។ ប៉ុន្តែ​ជា​ការ​ពិត​មួយ គឺ​សក់​រួញ​ពិបាក​ក្នុង​ការ​រក្សា និង​មិន​អាច​ស្អាត​គ្រប់​ពេល​បាន​ឡើយ។ ចំណែក​បញ្ហា​ទាំង ៩ ខាងក្រោម​នេះ មានតែ​នារី​សក់​រួញ​ប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់​បំផុត៖

រូបតំណាង

**១.ថ្ងៃ​ណា​មាន​ភ្លៀង គឺជា​ថ្ងៃ​អាក្រក់​បំផុត**៖ បើ​ទោះ​ជា​ខំ​គាប​សក់​ឲ្យ​ត្រង់​ស្អាត​ប៉ុណ្ណា​ក៏​ដោយ តែ​ពេល​មាន​ភ្លៀង​ធ្លាក់ គឺ​សក់​នឹង​ត្រឡប់​ទៅ​សភាព​ដើម​វិញ​ភ្លាម ហើយ​ថែម​ទាំង​សំពោង​លើស​ដើម​ទៀត​ផង។

២.ភ្ញាក់​ឡើង​នៅ​ពេល​ព្រឹក ជាមួយ​នឹង​សក់​រួញ៖ ក្មេង​ស្រី​មាន​សក់​រួញ​អង្កាញ់ ពេល​ពួកគេ​ក្រាក​ពី​គេង នោះ​សក់​ឡើង​សំពោង​ធំ​ជាង​ខ្លួន​ទៅ​ទៀត។

រូបតំណាង

៣.ត្រូវ​ប្ដូរ​ម៉ូដ​សក់​រាល់ថ្ងៃ៖ ជា​ធម្មតា​បើ​សភាព​សក់​ពី​ធម្មជាតិ​រួញ ហើយ​សរសៃ​ធំ​ទៀត នោះ​ទោះ​ខំ​គាប​ប៉ុណ្ណា​ក៏​បាន​តែ​មួយ​ថ្ងៃ​ដែរ។ ស្អែក​គឺ​ត្រូវ​រក​ម៉ូដ​ថ្មី​មក​ជំនួស​វិញ បើ​មិន​ដូច្នោះ​ទេ​មើល​ទៅ​ប្រាកដ​ជា​មិន​ស្អាត​ឡើយ។

៤.ស៊ី​ម៉ោង៖ អ្នក​មាន​សក់​រួញ​ត្រូវការ​ពេល​ច្រើន ដើម្បី​សក់ ក៏​ដូច​ជា​ធ្វើ​ម៉ូដ​ដើម្បី​បិទបាំង​កុំ​ឲ្យ​ឃើញ​រួញ​ខ្លាំង​ពេក។

៥.មួក​សុវត្ថិភាព គឺជា​សត្រូវ​ដ៏​ធំ​បំផុត៖ ប្រសិនបើ​អ្នក​មាន​សក់​រួញ នោះ​ការ​ពាក់​មួក​សុវត្ថិភាព​អាច​ជា​សត្រូវ​ដ៏​​ធំ ព្រោះ​ពេល​ដោះ​ចេញ​មក​វិញ មួក​នឹង​បំផ្លាញ​សក់ ក៏​ដូច​ជា​ទាក់​នៅ​កន្លែង​ផ្សេង​ៗ។

៦.ដៃគូ​របស់​អ្នក​អាច​ពិបាក៖ ប្រសិនបើ​អ្នក​មាន​ដៃគូ នោះ​ពេល​គេង​អាច​ពិបាក​ដល់​ភាគី​ម្ខាង​ទៀត ដោយសារ​សក់​បាំង​មុខ ឬ​ប៉ះ​ផ្ទៃ​មុខ ធ្វើឲ្យ​គេ​មិន​អាច​គេង​លក់​បាន។

រូបតំណាង

៧.ស្អប់​ខ្យល់៖ បន្ទាប់ពី​មួក​សុវត្ថិភាព សត្រូវ​ធំ​បន្ទាប់​គឺ​ខ្យល់​នេះ​ឯង។ ពេល​វា​បក់​មក​ម្ដង​ៗ នឹង​ធ្វើឲ្យ​សក់​អ្នក​សំពោង​ធំ​ជាង​ក្បាល។

៨.ក្រាស់​អាច​សិត​មិន​ចូល៖ ក្រាស់​ដែល​មាន​មុខ​តូច​ៗ ប្រហែល​ជា​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការ​សិត ព្រោះ​វា​មិន​ងាយ​ចូល​ទៅ​ប៉ះ​ស្បែក​ក្បាល។

៩.ការ​ធ្វើ​ម៉ូដ​បួង​ឡើង​លើ គឺ​មិន​អាច​ទៅ​រួច៖ ឃើញ​ម៉ូដ​សក់​បួង​គេ​ធ្វើ​ទៅ​ស្អាត ហើយ​ចង់​ធ្វើ​តាម គឺ​ទៅ​មិន​រួច​ទេ ព្រោះ​សរសៃ​សក់​មិន​ស្មើគ្នា និង​មើល​ទៅ​មិន​រលោង​៕

រូបតំណាង

ចុចអាន៖បណ្ដុំ​ម៉ូដ​សក់​ខ្លី​​​ត្រឹម​ចង្កា ដែល​​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​​សម្រាប់​នារី​​អាស៊ី

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម