មិត្តនារីមានសក់វែងប្រះស្មារចង់ប្តូរពណ៌សក់កុំរំលងជាមួយពណ៌សុភាពៗអស់ទំាងនេះ
- 2020-05-29 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តនារីមានសក់វែងប្រះស្មារចង់ប្តូរពណ៌សក់កុំរំលងជាមួយពណ៌សុភាពៗអស់ទំាងនេះ
សក់ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប មិនថាប្រុសឬស្រីឡើយ។ ចំពោះសុភាពនារីជាច្រើនតែងនិយមរក្សាសក់ទុកឲ្យបានវែង ថែរក្សាមិនឲ្យបែកចុង និងរក្សាសក់ឲ្យមានសុខភាពល្អ។ ចំពោះមិត្តនារីណាដែលមានសក់វែងប្រះស្មារមិនខ្លីពេកហើយ ក៏មិនវែងពេកនោះ ប្រសិនបើមានគម្រោងប្តូរពណ៌សក់ កុំភ្លេចជាមួយពណ៌សក់សុភាពៗទំាង ១១។ ក្នុងចំណោមពណ៌ខាងក្រោមនេះគឺស័ក្តិសមខ្លំាងចំពោះអ្នកមិនចូលចិត្តពណ៌សក់ឆើតឆាយ ឬលេងពណ៌ខ្លំាង។ ហេតុដូចនេះខាងក្រោមនេះជា គំរូពណ៌សក់សុភាពៗត្រូវចិត្តអ្នកតែម្តងរួមមាន៖
ពណ៌ទី ១៖ ត្នោតខ្ចីបូកជាមួយសក់ត្រង់កឹបចូលក្នុងតិចៗ
ពណ៌ទី ២៖ ត្នោតចាស់តិចជាមួយសក់ត្រង់កឹបចូលក្នុងតិចៗ
ពណ៌ទី ៣៖ ពណ៌ធម្មជាតិជាមួយសក់ត្រង់
ពណ៌ទី ៤៖ ពណ៌ធម្មជាតិស្រាលជាមួយសក់ត្រង់
ពណ៌ទី ៥៖ ពណ៌ទង់ដែង
ពណ៌ទី ៦៖ ពណ៌ខ្មៅជាមួយនឹងសក់ប្រះស្មារមានម៉ូដទឹករលកតិចៗ
មិត្តនារីអាចជ្រើសរើសយកពណ៌ណាមួយតាមគំរូខាងលើបាន។ គួរបញ្ជាក់ផងដែរ ក្រៅពីពណ៌អស់ទំាងនេះ នៅមានពណ៌បែបសុភាពៗជាច្រើនទៀត៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ងាយៗបួងសក់បានស្អាតរាល់ថ្ងៃ ធ្វើបានច្រើនបែបតាមចំណូលចិត្ត
ម៉ូដក្រវិលពណ៌មាស ១១ ម៉ូដមានត្បូងតិចៗស័ក្តិសមសម្រាប់មិត្តនារីចង់ប្តូរស្ទីល