កំពូលខ្សែភាពយន្ត BL ថៃទាំង១០ដែលមានអ្នកទស្សនាច្រើនបំផុតលើ LINE TV, Bright Win លេខប៉ុន្មាន?
- 2020-05-28 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលខ្សែភាពយន្ត BL ថៃទាំង១០ដែលមានអ្នកទស្សនាច្រើនបំផុតលើ LINE TV, Bright Win លេខប៉ុន្មាន?
អាចនិយាយបានថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលរឿង Boy Love (មនោសញ្ចេតនាប្រុសៗ) ឡើងកូដខ្លាំងជាទីបំផុត ដោយស្ទើរតែគ្រប់រឿងប្រភេទនេះចេញមក គឺល្បីខ្លាំង និងទទួលបានសន្ទុះមិនគួរឲ្យជឿ។
ទោះបីជាមានវត្តមាននៅលើទីផ្សារភាពយន្តប្រមាណជា១០ឆ្នាំហើយក៏ដោយ តែទើបរយៈពេលចុងក្រោយប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ ដែលរឿងមនោសញ្ចេតនាប្រុសៗ (Boy Love) ទទួលការគាំទ្រខ្លាំង។ ខណៈពីមុន គេសង្កេតមានបេក្ខភាពពីប្រទេសចិននោះ តែក្រោយពេលរដ្ឋាភិបាលចិន ហាមថតរឿងប្រភេទខាងលើរួចមក គេឃើញថាប្រទេសថៃបានឡើងគ្រងរាជចំពោះភាពយន្ត BL តែម្ដង។
អាស្រ័យហេតុនេះហើយ មុននេះបន្តិច វិបសាយភាពយន្តអនឡាញ LINE TV បានប្រកាសពីតួលេខរបស់កំពូលរឿង BL ទាំង១០ដែលមានចំនួនអ្នកទស្សនាច្រើនដាច់គេក្នុងប្រវត្តិសាស្ត្រ។ ជាមួយនឹងភាពល្បីឈ្មោះរបស់ខ្លួន វាមិនចម្លែកឡើយដែលរឿង 2gether The Series ជាប់លំដាប់លេខ១ ជាមួយចំនួនអ្នកទស្សនា ១៦១លានដង វ៉ាដាច់អស់គូប្រកួតទាំងឡាយ ធ្វើឲ្យតួឯកទាំង២ Bright និង Win ល្បីសព្វអាស៊ី។ ខាងក្រោមនេះគឺជារឿង BL ទាំង១០ដែលមានអ្នកទស្សនាច្រើនដាច់គេលើ LINE TV៕
១. 2gether the Series ១៦១លាន views
២. Love by Chance ១៤០លាន views
៣. SOTUS the Series ១២៦លាន views
៤. Together with Me ៩១លាន views
៥. Sotus S the Series ៨៦,៥លាន views
៦. Great Men Academy ៨៦លាន views
៧. 2Moons ៨៣លាន views
៨. Tharn Type the Series ៧៨លាន views
៩. Until We Meet Again ៧២,២លាន views
១០. Theory of Love ៧២,១លាន views