ដូរផលិតផលសឹងរាល់ខែព្រោះតែបញ្ហាក្លិនក្លៀក សាក ៣ តិចនិចនេះដឹងតែរំភើយ!

  • 2020-05-29 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភាពនារីឯណាមិនចង់បានភាពស្រស់ស្អាតទាក់ទាញពីមនុស្សជុំវិញខ្លួននោះ។ ពិតណាស់ មនុស្សដែលមានចំណេះដឹង ចរិយាសម្បត្តិសមរម្យ សម្តីសំដៅពិរោះពិសាតែងទទួលបានក្តីស្រឡាញ់ ចូលចិត្តនិងយកចិត្តទុកដាក់ពីអ្នកផងជុំវិញខ្លួនជាក់ជាមិនខាន។ ហេតុដូចនេះ ដើម្បីបង្កើនទំនុកចិត្ត ក៏ដូចជាភាពទាក់ទាញពីមនុស្សជុំវិញខ្លួន អ្នកគប្បីធ្វើឲ្យខ្លួនឯងមានភាពជឿជាក់គ្រប់គ្រាន់សិនទើបជាការប្រសើរ។ តិចនិចក្នុងការថែរក្សាក្លិនខ្លួននិងជ្រើសរើសផលិតផលត្រឹមត្រូវរួមមាន៖

១. ចេះថែរក្សាខ្លួនប្រាណ

មិនថាមនុស្សប្រុស ស្រី ក្មេង ឬចាស់ទេ ការរក្សាអនាម័យខ្លួនឲ្យស្អាតជាប្រចាំជារឿងចំាបាច់ណាស់ក្នុងជីវិតប្រចំាថ្ងៃ។ អ្នកអាចប្រកបការងាររកស៊ី ធ្វើការ រៀនសូត្របានរលូតក៏អាស្រ័យទៅលើសុខភាពល្អរឹងមំាដែរ។ ជាក់ស្តែង បញ្ហាក្លិនខ្លួននេះជាដើម ប្រសិនបើអ្នកមិនស្វះស្វែងរកដំណោះស្រាយឲ្យទាន់ពេលវេលានោះទេ វាអាចបង្កជាបញ្ហាក្លិនឆួលកាន់តែខ្លំាងឡើងៗ។ ដូច្នោះ អ្នកគប្បីរក្សាអនាម័យខ្លួនជាប្រចាំ។

រូបតំណាង

**២. ចេះតាមដានអំពីព័ត៌មានទាក់ទងនឹងបញ្ហាក្លៀក**

គ្មាននរណាកើតមកស្រស់ស្អាតដោយឯកឯងនោះទេ។ អ្នកអាចមានភាពស្រស់ស្អាតបានលុះត្រាតែអ្នកចេះថែរក្សាសម្រស់និងសុខភាពខ្លួនឯងឲ្យបានត្រឹមត្រូវ។ លើសពីនេះ អ្នកក៏ត្រូវមានចំណេះដឹងខ្លះៗអំពីព័ត៌មានសម្រស់នៅតាមបណ្តាញសង្គមនានាថាគួរថែរក្សាសុខភាពក្លៀកយ៉ាងណាឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ អ្នកគប្បីចៀសវាងការប្រើប្រាស់ផលិតផលរក្សាក្លិនក្លៀកតៗគ្នា ព្រោះស្បែករបស់អ្នកពេលខ្លះអាចមានប្រតិកម្មជាមួយផលិតផលអស់នោះ។ យ៉ាងនេះហើយ បានជាអ្នកត្រូវតែតាមដានអំពីព័ត៌មានសុខភាពស្បែកក្លៀកខ្លះៗមុនសម្រេចចិត្តទិញរបស់ណាមួយ។

៣. ប្រើប្រាស់ផលិតផលត្រឹមត្រូវ

នាពេលសព្វថ្ងៃនេះ មានផលិតផលរក្សាក្លិនក្លៀកមិនតិចទេដែលកំពុងចរចរណ៍នៅលើទីផ្សារ។ ប្រសិនបើអ្នកមិនបានពិនិត្យមើលឲ្យច្បាស់ថាផលិតផលណាមានការផលិត និងការទទួលស្គាល់ត្រឹមត្រូវ អ្នកអាចនឹងប៉ះចំផលិតផលមិនមានប្រសិទ្ធភាពក៏ថាបាន។ ជាក់ស្តែង ចំពោះ Blooming Cream ជាផលិតផលដែលមានការទទួលស្គាល់ពីគ្លីនិក ID Hospital ប្រទេសកូរ៉េ។ គ្រីមនេះផងដែរក៏មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុភាពបុរសនិងសុភាពនារី ដូចជា៖ ជួយបំបាត់ក្លិនក្លៀក ជួយឲ្យសាច់ក្លៀក សរស្មើ ម៉ត់ទន់។ វាក៏ជួយបំបាត់ដុំពក ក្លៀក និងជួយឲ្យមានក្លិនក្លៀកឈ្ងុយក្រអូបជំនួសឲ្យការចាក់ Botox ក្លៀកបានទៀតផង។ លើសពីនេះផលិតផលនេះមានតម្លៃសមរម្យ ហើយអាចប្រើបានរយៈពេល ២ ទៅ ៣ខែ។

រូបតំណាង

បញ្ជាក់៖ អ្នកត្រូវប្រើគ្រីមនេះនៅពេលយប់ដោយលាបនៅបរិវេណសាច់ក្លៀក បរិវេណក ក្រលៀន គន្លាក់គូទ ជង្គង់ កែងដៃ កែងជើង និងបរិវេណខ្មៅខ្លំាងបានលាបមួយដងតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប្រហែល ១ សប្តាហ៍ ទៅ ៣ សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត៕

អ្នកអាចមានក្លិនក្លៀកក្រអូប និងបង្កើនភាពទាក់ទាញឡើងវិញ ដោយគ្រាន់តែប្រើប្រាស់ផលិតផលថ្មី Blooming Cream ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានការទទួលស្គាល់ពីប្រទេសកូរ៉េ (ID Hospital)។

ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page ៖The V Mask ឬទូរសព្ទទៅលេខ ០១០ ៥២៣ ៥៣៣

រូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម