មនុស្ស​ស្រី​ដែលចេះគិតគូរ ​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ក្នុង​កាលៈទេសៈ​ពិបាក​ទាំង​នេះ

  • 2020-05-12 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ធ្ងន់​និង​អំណត់ ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈ​ពិបាក​យ៉ាងណា​ដូច​ខាង​ក្រោម គេ​នៅរក្សា​បាន​ភាព​ស្ងៀមស្ងាត់ មិន​ជ្រួល​ច្របល់​ឡើយ។

១. ស្ងៀមស្ងាត់​ពេល​ត្រូវ​គេ​យល់​ច្រឡំ

រូបតំណាង

អ្នក​ត្រូវ​ចាំ​ថា នៅពេល​ត្រូវ​គេ​យល់​ច្រឡំ ទោះ​បី​ជា​អ្នក​និយាយ​អ្វី​ក៏​គេ​មិន​ជឿ​ដែរ។ ដូចនេះ​ហើយ អ្នក​មិន​គួរ​ចំណាយ​កម្លាំង​ចិត្ត​កាយ​ទៅស្រែក​ទៅ​វិញ ឬ​បកស្រាយ​ឡើយ។ ដោយ​គួរ​សម្ងំ​ឲ្យ​រឿង​រ៉ាវ​បាន​ស្ងប់​បន្តិច​សិន​ ទើប​ធ្វើ​ការ​បក​ស្រាយ​ឲ្យ​គេ​បាន​យល់​។ បើ​យើង​ប្រញាប់​ជជែក​ទៅ​វិញ​នោះ នឹង​ធ្វើ​ឲ្យ​រឿងកាន់​តែស្មុគស្មាញ​ជាង​មុន។

២. ស្ងៀមស្ងាត់ពេល​មាន​អ្នក​ចង់​ឲ្យ​យើង​ស្ដាប់​រឿង​គេ

នៅ​ពេល​នរណា​ម្នាក់​មាន​វិបត្តិ​ចង់បញ្ចេញ​រឿង​ក្នុង​ចិត្ត យក​ល្អ អ្នក​កុំ​បន្ទោស​គេ​ពិ​កំហុស​ដែល​គេ​បាន​សាង ដោយ​គួរលួង​គេ​ឲ្យ​បាត់​ទុក្ខ​សោក​សិន។ ត្បិត ប្រសិន​បើ​កំពុង​ខ្លោច​ចិត្ត​ហើយ ត្រូវ​គេ​ស្ដី​បន្ទោស​ថែម​ទៀត​ នឹង​រឹត​តែ​សម្លាប់​ទឹកចិត្ត​គេ​បន្ថែម​ទៀត។ ដូច្នេះ​ហើយ នៅ​ពេល​គេ​ត្រូវ​អ្នក​ស្ដាប់​នោះ​ យើង​កុំ​ទាន់​បញ្ចេញ​មតិ​អ្វី​ទាំង​អស់។

រូបតំណាង

៣. នៅ​ពេល​សម្ដី​យើង​ធ្វើ​ឲ្យ​គេ​ឈឺចាប់

នៅ​ក្នុង​ជម្លោះ​ណា​មួយដែល​កំពុង​ផ្ទុះ​ឡើង អ្នក​មិន​គួរ​ធ្វើ​ជា​បុគ្គល​ដែល​ថែម​សាំង​ចូល​ភ្លើង​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ភាគី​ទាំង​សង​ខាង។ កុំ​ដោយ​សារ​តែ​ចង់​ឈ្នះ​របស់​ខ្លួនឯង ហើយ​ធ្វើ​បាប​ផ្លូវ​ចិត្ត​គេ​ឲ្យ​សោះ ព្រោះ​ឈ្នះ​គេ​បាន​មួយ​ពេល អាច​បន្សល់​ស្លាក​ស្នាម​ឲ្យ​​គេ​មួយ​ជីវិត៕

ចុចអានបន្ត៖ មនុស្ស​ស្រលាញ់​ការ​រស់នៅ​ម្នាក់ឯង មាន​ចំណុច​អស្ចារ្យ ៥ យ៉ាង​នេះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel