Lee Min Ho រងការ​រិះគន់​ថា​មិន​ស័ក្ដិសម​នឹង​តម្លៃ​ខ្លួន ១លាន​ដុល្លារ ថតរឿង The King

  • 2020-04-28 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​បាន​ឆ្លង​កាត់ ៤​ ភាគ​ហើយ​ក៏​ដោយ តែ​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ The King: Eternal Monarch នៅ​តែ​មិន​ទាន់​ទទួល​បាន​ចំនួន​អ្នក​ទស្សនា ២​តួ​លេខ​នៅ​ឡើយ។ យោង​តាម​ទិន្និន័យ​ពី AGB Nielsen អត្រា​អ្នក​ទស្សនា​រឿង​ភាគ The King: Eternal Monarch គឺ ៨% និង ៩,៧% សម្រាប់​ភាគ ៤ ពោល​កើន​បន្តិច បើ​ធៀប​នឹង ៧,៨% និង ៩% កាល​ពី​ភាគ​៣។ ប៉ុន្តែ​តួ​លេខ​នេះ​គឺ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ភាគ ២។

ស្នាដៃ​ថ្មី​របស់ Lee Min Ho នៅ​តែ​មិន​អាច​រំកិល​ដល់​២​តួលេខ ទោះ​បី​ជា​ឆ្លង​កាត់​៤​ភាគ និង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍​ជាតិ​ដែល​អាច​ទស្សនា​បាន​ទូទាំង​ប្រទេស​ក៏​ដោយ។ ខណៈការចាក់​ផ្សាយ​ទន្ទឹម​នឹង​រឿង​ដែល​បោះ​ទុន ៣២​លាន​ដុល្លារ​ខាង​លើ គឺ​ខ្សែ​ភាពយន្ត​ភាគ The World of Married។

ទោះ​បី​ជា​​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍ប​ខ្សែ​កាប JTBC ក៏​ដោយ តែ​រឿង​ភាគ​និយាយ​ពី​ជន​ទី​៣​នៃ​មង្គលការ​មួយ​នេះ ទទួល​បាន​ Rating ដល់​ទៅ​ជាង ២០% និងជា​រឿង​មាន​អត្រា​អ្នក​មើល​ខ្ពស់​ទី​២ ក្នុង​ប្រវត្តិសាស្ត្ររបស់​ប៉ុស្តិ៍​នេះ ពោល​គឺ​ក្រោម​តែ​រឿង Sky Castle ប៉ុណ្ណោះ។

ដោយ​សារ​តែ ត្រូវ​បាន​បោះ​ទុន​ខ្ពស់​កប់​ពពក តែ​លទ្ធផល​បាន​មក​មិន​បាន​ដូច​ចិត្ត មនុស្ស​ជា​ច្រើន​បាន​ទម្លាក់​កំហុស​នេះ​មក​ឲ្យ​តារា​សម្ដែង​លំដាប់ A Lee Min Ho។ ដោយ​សារ​តែ​តម្លៃ​ខ្លួន​របស់​លោក ក្នុង​រឿង​នេះ​គឺ​ដល់​តែ ១លាន​ដុល្លារ តែ​គេ​លើក​ឡើង​ថា សមត្ថភាព​របស់​លោក​នៅ​តែ​ដដែល គ្មាន​ភាព​រី​ក​ចម្រើន​ឡើយ ធ្វើ​ឲ្យ​សាច់​រឿង​មិន​ទាក់ទាញ។

យ៉ាងណាក្ដី អ្នក​គាំទ្រ​របស់​​ប្រុស​ស្អាត ៣៣​ឆ្នាំ​បាន​ចេញ​មុខ​ការពារ​ថា អាច​មក​ពី​រឿង​មិន​ទាន់​ដល់​វគ្គប៉ះ​ទង្គិច​ខ្លាំង ទើប​រឿង​មិន​ទាន់​ប៉ះ​ដល់ rating ២​តួ​លេខ។ នៅ​ក្នុង​ភាគ ៥ នៅ​ពេល​សាច់​រឿង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ គេ​រំពឹង​ថា​រឿង នឹង​អ្នក​មើល​ច្រើន​ជាង​មុន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម