ចូលឆ្នាំខ្មែរ មកសាកធ្វើម្ហូប២មុខនេះហូបជុំគ្នាជាមួយគ្រួសារ ធានាថាជាប់ចិត្ត
- 2020-04-13 08:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំខ្មែរ មកសាកធ្វើម្ហូប២មុខនេះហូបជុំគ្នាជាមួយគ្រួសារ ធានាថាជាប់ចិត្ត
ឱកាសបុណ្យចូលឆ្នាំខ្មែរនេះ បើអ្នកមានបំណងចង់សាកធ្វើអាហារដើម្បីពិសាជុំគ្នាជាមួយគ្រួសារឲ្យសប្បាយរីករាយ កញ្ញា សូមបង្ហាញនូវម្ហូបចំនួន២មុខ។ ម្ហូបនេះងាយស្រួលធ្វើ ព្រមទាំងជាអាហារដែលខ្មែរយើងនិយមធ្វើ ក្នុងឱកាសឆ្នាំថ្មីផងដែរ។
**១. ប្រហុកកប់គ្រឿង**
គ្រឿងផ្សំ៖
សាច់ជ្រូក (៤ខាំ) ប្រហុក (២ខាំ) ផ្សិត (៣ខាំ) ពងមាន់(២គ្រាប់) អំពិលទុំ (៤ស្លាបព្រាបាយ) ស្ករ(៣ស្លាបព្រាបាយកន្លះ) គ្រឿងបុក (គល់ស្លឹកគ្រៃ២គល់ រំដេង១ដុំ ស្លឹកក្រូចសើច៥សន្លឹក ខ្ទឹមស ខ្ទឹមក្រហម រមៀត ) ស្លឹកម្រះព្រៅ ម្ទេស ស្លឹកចេកសម្រាប់ខ្ចប់ និងបន្លែអន្លក់ស្រស់។
វិធីធ្វើ៖
ដំបូងយកសាច់ជ្រូកចិញ្ច្រាំឲ្យម៉ត់ ។ បន្ទាប់មកត្រូវយកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ។ ក្រោយមក អ្នកត្រូវយកសាច់ជ្រូកនិងប្រហុក ព្រមទាំងគ្រឿងបុករួច មកលាយចូលគ្នា។ បន្ទាប់មក ត្រូវដាក់ទឹកអំពិលទុំ ស្ករស និងពងមាន់ចូលហើយច្របល់វាចូលគ្នាឲ្យសព្វល្អផងដែរ។ ពេលច្របល់ហើយ អ្នកអាចដាក់ផ្សិត រួមទាំងម្ទេសចិញ្ច្រាំចូលបន្ថែម ហើយច្របល់វាម្ដងទៀត។ ក្រោយមក ត្រូវដាក់ស្លឹកម្រះព្រៅដែលហាន់រួច ចូល។ ក្រោយមក ត្រូវដួសប្រហុកនេះ លើស្លឹកចេកហើយខ្ចប់វាឲ្យជិតល្អ។ បន្ទាប់មក អ្នកត្រូវយកប្រហុកដែលខ្ចប់រួចយកទៅអាំង។ ពេលឆ្អិនហើយ អ្នកអាចយកមកពិសាជាមួយបន្លែស្រស់ៗដូចជា ត្រសក់ ពពាយ សណ្តែកកួរ ត្រប់ជាដើម។ អ្នកក៏អាចបន្ថែមបន្លែណាមួយក៏បានតាមការចូលចិត្ត។
២. ឆាសណ្ដែកបណ្តុះ
គ្រឿងផ្សំ៖
សាច់ជ្រូក (៣ខាំ)តៅហ៊ូ ១\២ សណ្ដែកបណ្តុះ (២ខាំកន្លះ) ស្លឹកគូឆាយ (១ខាំ) ផ្សិតខ្មៅ (៣ដុំ) ខ្ទឹមស (៣កំពឹស) ទឹកត្រី (១ស្លាបព្រាបាយ) ទឹកប្រេងខ្យង (១ស្លាបព្រាបាយ) ស្ករ (២ស្លាបព្រាកាហ្វេ) ម្រេច (កន្លះស្លាបព្រា) អំបិលមួយចឹប ម្រេចគ្រាប់ និង ទឹក៣ស្លាបព្រា។
វិធីធ្វើ៖
យកស្លឹកគូឆាយហាន់វែងៗបន្តិច ផ្សិតខ្មៅហាន់ស្ដើងៗ សាច់ជ្រូកហាន់ផងដែរ។ បន្ទាប់មក យកតៅហ៊ូមកកាត់ជាដុំៗតូច រួចយកទៅចៀនទុកមួយអន្លើ។ បន្ទាប់មកយកគ្រឿងផ្សំដូចជា ទឹកត្រី ទឹកប្រេងខ្យង ស្ករ ម្រេច អំបិល និងទឹកលាយគ្នាដាក់ក្នុងចាន។ ដាក់ខ្ទះចាក់ប្រេងទុកឲ្យក្តៅបន្តិច បន្ទាប់មកយកខ្ទឹមសដែលចិញ្ច្រាំរួចមកលីងទាល់តែឈ្ងុយ។ រួចដាក់សាច់ជ្រូកឆាឲ្យឆ្អិនល្មម សឹមដាក់ផ្សិតខ្មៅចូល ព្រមទាំងតៅហ៊ូហើយឆា២ -៣ ត្រលប់និងចាក់គ្រឿងដែលលាយអំបាញ់មិញចូលទាំងអស់។ ទុកវាឲ្យក្តៅបន្តិច ចាំដាក់សណ្តែកបណ្តុះនិងស្លឹកគូឆាយចូលតែត្រូវយកគម្របគ្របមួយសន្ទុះសិន ទើបមានរសជាតិឆ្ងាញ់។
ជាជម្រើសដ៏ល្អនិងមានភាពងាយស្រួលបំផុត អ្នកអាចចូលទៅកុម្ម៉ង់តាមរយៈ ៖
វិបសាយ ៖ ផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា
សូមដោនឡូត Mobile App (Playstore) ៖ Navatra Market
លេខទូរស័ព្ទកុម្ម៉ង់ ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។
ឬអាចចូលទៅកាន់ Google Play ក៏បាន។
ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័ស ក្នុងចន្លោះពេលត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ៕
អានបន្ត៖ ទៅផ្សារហត់មធ្យម ងំទិញប៉ះបន្លែគីមី! ស្រ្តីមេផ្ទះ គួរដឹងវិធីសាស្រ្តឆ្នើមៗទាំងនេះ