អំណោយដ៏មានន័យសម្រាប់ម្តាយឪពុក អំឡុងបុណ្យចូលឆ្នាំខ្មែរ
- 2020-04-10 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំណោយដ៏មានន័យសម្រាប់ម្តាយឪពុក អំឡុងបុណ្យចូលឆ្នាំខ្មែរ
សល់តែប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ហើយ។ ទោះជាបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះមិនបានឈប់សម្រាក ឬមិនអនុញ្ញាតឲ្យចេញដំណើរឆ្លងខេត្ត ឬស្រុកក៏ដោយ តែសម្រាប់អ្នកកំពុងរស់នៅផ្ទះជាមួយម្ដាយឪពុក មិនត្រូវភ្លេចជូនអំណោយដល់អ្នកមានគុណឡើយ។ យ៉ាងណាក៏ដោយ សម្រាប់អ្នករស់នៅឆ្ងាយ ទោះឆ្នាំនេះខកខាកក៏ដោយ តែក៏នូវអាចផ្ញើរក្ដីនឹករលឹកពីចម្ងាយដល់អ្នកមានគុណផងដែរ។
**១. អាហារសុខភាព**
ដោយសារឪពុកម្ដាយកាន់តែមានវ័យច្រើន ដូច្នេះវីតាមីនក្នុងរាងកាយក៏បាត់បង់បន្តិចៗម្ដងផងដែរ។ ដូច្នេះ បើអ្នកទិញអាហារសុខភាព ឬអាហារបំប៉នដែលមានស្តង់ដាត្រឹមត្រូវ បានជួយឲ្យសុខភាពម្ដាយឪពុកអ្នក កាន់តែល្អប្រសើរ ។
២. លុយកាក់
ក្នុងឱកាសបុណ្យទានបែបនេះ ក្នុងនាមជាកូនបើមានជាលុយកាក់ខ្លះៗជូនអ្នកមានគុណ ពិតជាល្អប្រសើរណាស់។ នេះជាការបញ្ជាក់ពីការដឹងគុណថា ប្រាក់ដែលអ្នករកបាន មិនយកទុកចាយតែម្នាក់ឯង ហើយទម្រាំអ្នកមានថ្ងៃនេះ ម្ដាយឪពុកអ្នក ក៏បានចំណាយមិនតិចដែរ។ ដូច្នេះ លុយកាក់ជូនអ្នកមានគុណក្នុងអំឡុងបុណ្យទាន ជារឿងមួយដែលអ្នកគួរធ្វើ ទោះតិចឬ ច្រើន ក៏ដោយ។
៣. ឧបករណ៍ម៉ាស្សា
ឪពុកម្ដាយអ្នកមានវ័យកាន់តែចាស់ហើយ បើអ្នកបានទិញឧបករណ៍ម៉ាស្សាជូនគាត់ អាចជួយសម្រួលសរសៃ សម្រួលចលនាដល់គាត់បានស្រួល ។ មានឧបករណ៍ជាច្រើនដូចជា សម្រួលចលនាខ្នងមិនឲ្យចុករោយ ឬឧបករណ៍ត្រាំជើងទឹកក្ដៅឲ្យសរសៃឈាមដើរស្រួល ជាដើម។ ទាំងអស់នេះ សុទ្ធតែបង្ហាញឲ្យឃើញថា អ្នកយកចិត្តទុកដាក់លើសុខភាពរបស់លោកទាំងពីរ មិនចង់ឲ្យលោកឈឺថ្កាត់ឡើយ៕
អានបន្ត៖ ថ្ងៃចូលឆ្នាំខ្មែរ កុំភ្លេចចំណាយពេលធ្វើរឿង ៥ យ៉ាងនេះឲ្យមានប្រយោជន៍