Dilraba, Deng Lun ឃ្លុំ​ជិត​ពេល​ទៅ​ថត​ឡើង​វិញ​ ក្រោយ​សម្រាក​មួយ​រយៈ​ព្រោះ Covid 19

  • 2020-04-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​អត់​មាន​ការងារ​ធ្វើ​ប៉ុន្មាន​ខែ​ដោយ​សារមេរោគ Covid 19 រាត​ត្បាត​ខ្លាំង​ពេក នៅ​ពេល​នេះ​សិល្បករ​ចិន​ចាប់​ផ្ដើម​ចេញ​ថត​ឡើង​វិញ ក្រោយ​ប្រទេស​នេះ​បាន​ធូរ​ស្បើយ​ខ្លះ។

តារា​សម្ដែង​ស្រី និង​ប្រុស​ចិនល្បី​ឈ្មោះ​រួម​មាន Dilraba, Deng Lun និង​តារា​ចម្រៀងប្រុស Yixing បាន​បង្ហាញ​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ដើម្បី​ថត​កម្មវិធី Infinity Challenge។ នេះ​គឺ​ជា​សកម្មភាព​ទី​១​របស់​តារា​កំពុង​ឡើង​កូដ​ទាំង​៣ ក្រោយ​ពេល​សម្រាក​អស់​រយៈ​ពេល​ជាង​២​ខែ ដោយ​សារ​ប្រទេស​ចិន​មាន​ការ​រាត​ត្បាត​វីរុស Covid 19។

បង្ហាញ​ខ្លួន​នៅទីតាំង​ថត សិល្បករ​ទាំង​៣ បាន​ពាក់​ម៉ាស​យ៉ាង​ជិតដើម្បី​ការពារ​សុខភាព​ខ្លួន​ឯង។ ទោះ​បី​ជា​ត្រូវ​បាំង​មុខ​ស្ទើរ​ទាំង​ស្រុង​ក៏ដោយ តែ​សម្រស់​របស់​តារា​ទាំង​៣​នៅ​តែ​លេច​ធ្លោ​ខ្លាំង​មិន​ធម្មតា។ ដោយសារ​ការ​ទប់​ស្កាត់​មេរោគ​បាន​ជោគជ័យ វិស័យ​សិល្បៈ​ចិន​ចាប់​ផ្ដើម​ដំណើរ​ឡើង​វិញ​ហើយ ក្រោយ​រាំង​ស្ទះ​ជា​ច្រើន​ខែ៕

អានបន្ត៖ ​ នារី​ក្លាហាន​ជាង​គេ​ប្រទេស​ចិន ចែក​ខិត្តបណ្ណ​រក​ប្ដី ហ៊ាន​ថា​ខ្លួន​ស្អាត និង​ពូកែ​ជាង Yang Mi, Fan Bingbing ដាច់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម