កន្លែងក្នុងផ្ទះគួរសម្អាតឲ្យបានស្អាត មុនពេលទទួលទេវតាឆ្នាំថ្មី
- 2020-04-08 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងក្នុងផ្ទះគួរសម្អាតឲ្យបានស្អាត មុនពេលទទួលទេវតាឆ្នាំថ្មី
នៅមិនយូរទៀតទេ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ថ្វីត្បិតពិធីប្រារព្ធជួបជុំនៅខាងក្រៅផ្ទះ និងថ្ងៃឈប់សម្រាកត្រូវបានរំសាយ ដើម្បីបញ្ចៀសពីការរីករាលដាលនៃជំងឺកូវីដក៏ដោយ ប៉ុន្តែការរៀបចំទទួលទេវតានៅតែបន្តមាន។
ទន្ទឹមជាមួយគ្នានោះដែល អ្នកក៏មិនគួរភ្លេចសម្អាតកន្លែងផ្សេងៗ នៅក្នុងផ្ទះឲ្យបានស្អាតល្អ ដើម្បីត្រៀមទទួលពរជ័យសិរីសួស្ដីមុនពេលទេវតាឆ្នាំយាងចុះមកដល់ ជាពិសេសដើម្បីរក្សាអនាម័យនៅក្នុងក្រុមគ្រួសារតែម្តង។
១. កន្លែងទទួលភ្ញៀវ
បន្ទប់ទទួលភ្ញៀវអាចជាកន្លែងដែលអ្នករៀបចំដាក់តុសម្រាប់ទទួលទេវតា ឬអង្គុយលេងជួបជុំគ្នា។ ហេតុនេះឲ្យគួររក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខុមាលភាព និងបង្កើនបរិយាកាស ឲ្យកាន់តែស្រស់ស្រាយ។។
២. រានហាលឬបរិវេណទទួលទេវតា
រានហាលជាកន្លែងមួយទៀតដែលគេតែងនិយមដាក់តុតុបតែងទទួលទេវតា។ ប្រសិនបើអ្នកជ្រើសរើសរានហាល ឬបរិវេណណាមួយនៅក្នុងផ្ទះ សម្រាប់រៀបចំសំណែន ត្រូវប្រាកដថាទីតាំងទាំងនោះ មានភាពស្អាតបាតនិងអនាម័យត្រឹមត្រូវ។
៣. តុទទួលទេវតា
មុនពេលដាក់កម្រាលនៅពីលើតុសម្រាប់ទទួលទេវតា គួរជូតសម្អាតតុឲ្យបានស្អាតល្អជាមុនសិន ដើម្បីជៀសវាងធូលីមេរោគផ្សេងៗ ទុំនៅជាប់យូរថ្ងៃ។
៤. ផ្ទះបាយ
ក្រៅពីនេះផ្ទះបាយក៏ជាកន្លែងមួយដែលអ្នកមិនគួរភ្លេចនោះដែរ។ ការរក្សាអនាម័យនៅផ្ទះបាយឲ្យបានត្រឹមត្រូវ ជារឿងចាំបាច់ដែលអ្នកត្រូវធ្វើជាប្រចាំ៕
ចុចអានបន្ត៖ គ្រឿងរណ្តាប់សម្រាប់សូត្រមន្តលើករាសីនៅផ្ទះមុនចូលឆ្នាំ