គន្លឹះថែទាំខ្លួននៅផ្ទះទាំង ៤ នេះ ធ្វើឲ្យនារីពោរពេញដោយទំនុកចិត្ត និង ភាពជឿជាក់
- 2020-04-07 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះថែទាំខ្លួននៅផ្ទះទាំង ៤ នេះ ធ្វើឲ្យនារីពោរពេញដោយទំនុកចិត្ត និង ភាពជឿជាក់
ជាការពិត ក្នុងគ្រាកូវីដ១៩ កំពុងវាយលុកគ្រប់ទិសទីនេះ មនុស្សភាគច្រើនត្រូវបានសម្រាកនៅផ្ទះ ឬ ធ្វើការពីផ្ទះ ដើម្បីចូលរួមការទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះ។ ដូច្នេះហើយ ម្នាក់ៗ ច្បាស់ជាប្រឈមនូវភាពស្មុគស្មាញច្រើនពេលមិនសូវបានទៅក្រៅ ដើម្បីរំសាយអារម្មណ៍។ រីឯ នារីមួយចំនួនវិញ បានឱកាសនៅផ្ទះដើម្បីថែរក្សាសម្រស់ហើយ បែរជាមិនសូវអនុវត្តទៅវិញ ព្រោះយល់ថាមិនបានទៅក្រៅ ដូចេ្នះហើយក៏ខ្ជិល។ យ៉ាងណាមិញ ស្រីៗគួរប្រើប្រាស់ឱកាសនេះឲ្យបានល្អគឺ មិនត្រឹមតែថែរក្សាសុខភាពតែមួយមុខទេ តែក៏ត្រូវរក្សាទំនុកចិត្តឲ្យបានខ្ជាប់ខ្ជួន តាមគន្លឹះសាមញ្ញៗទាំងនេះផងដែរ៖
១ ថែរក្សាស្បែកមុខ៖ ព្យយាមបិទម៉ាសធម្មជាតិ ឬ ម៉ាសសន្លឹកឲ្យបានញឹកញាប់ និង លាបគ្រីមផ្ដល់សំណើម និង ឡេការពារកម្ដៅថ្ងៃជាប្រចាំដូចសព្វរាល់ដង
**២ ស្លៀកពាក់ស្អាតៗ៖** ជាពិសេសសម្រាប់អ្នកមានការងារត្រូវធ្វើពីផ្ទះ គួរស្លៀកពាក់ឲ្យបានស្អាតបាត ពោលគឺខោអាវដែលស្រួលខ្លួនតែពាក់ តែសមរម្យអាចចេញទៅខាងក្រៅបាន
៣ ផាត់មុខស្រាលៗ៖ នារីៗគួរផាត់មុខតិចតួចដើម្បីឲ្យមើលទៅស្រស់ថ្លា ហើយ ផ្លាស់ប្ដូរអារម្មណ៍នៅផ្ទះខ្លះ ជាពិសេសងាយស្រួលក្នុងការជជែក ឬ ប្រជុំការងារអនឡាញជាដើម
៤ ចង ឬ ធ្វើសក់ឲ្យស្អាតបាត៖ ចំណុចនេះក៏សំខាន់ដែរ ជាពិសេសសម្រាប់អ្នកដែលធ្វើការពីផ្ទះ ព្រោះសក់បង្ហាញពីភាពស្អាតបាត និង អារម្មណ៍របស់អ្នកបាន ដូច្នេះជៀសវាងមើលទៅខ្ជិលច្រអូស គួរចងសក់ឲ្យបានស្អាតបាតមុនពេលចូលប្រជុំអនឡាញ ឬ ជជែកគ្នាលេងជាមួយនរណាម្នាក់។
គួរបញ្ជាក់ថា ការអនុវត្តនូវគន្លឹះទាំងនេះអាចឲ្យស្រ្តីមានអារម្មណ៍ស្រស់ស្រាយ មានភាពជឿជាក់ និង ងាយផ្ដោតអារម្មណ៍ធ្វើការជាងការដែលយើងមិនបានតែងខ្លួនទាល់តែសោះ៕
ចុចអានបន្ត៖ គួរដឹង! ភេសជ្ជៈ ៤ ប្រភេទត្រូវត្រៀម សម្រាប់រៀបចំសែនទទួលទេវតាឆ្នាំថ្មី ២០២០